YouTube លុបវីដេអូចោលភ្លាម ក្រោយបុរសម្នាក់បានតេស្តមុខងារ Autopilot របស់ Tesla ជាមួយកូនក្មេង
Makara Rin
AUGUST 22 2022
អាជីវកម្ម 4.0
223 views
1 min read

YouTube គឺជាកន្លែងដែលប្រមូលផ្តុំទៅដោយវីដេអូប្លែកៗជាច្រើនជុំវិញពិភពលោក ប៉ុន្តែថ្មីៗនេះ YouTube បានធ្វើការលុបវីដេអូ2ចេញពីផ្លេតហ្វមរបស់ខ្លួនចោល ដែលពាក់ព័ន្ធជាមួយនឹង​ ការយកកូនរបស់ខ្លួនឯងទៅតេស្តមុខងារ Autopilot របស់ឡាន Tesla ។

ដោយយោងទៅតាមការចុះផ្សាយរបស់ CNBC បានឱ្យដឹងថា លោក Tad Park ដែលត្រូវជាម្ចាស់ឡាន​ក៏ដូចជាអ្នកវិនិយោគមួយរូបក្នុងក្រុមហ៊ុន Tesla បានធ្វើការសាកតេស្តសាកល្បងនិងចង់ដឹងច្បាស់ពី​បច្ចេកវិទ្យា​ Autopilot និង Full-Self-Driving(FSD) ដែលមាននៅក្នុងឡាន Tesla ថាវាមានប្រសិទ្ធភាពយ៉ាងណា។

Dan O'Dowd perfomed tests with mannequins and says it demonstrates that "full self-driving" mows down children.

ជុំវិញរឿងនេះមិនមែនមានន័យថាឱ្យឡាននោះជាអ្នកបើកខ្លួនឯងទេពោលគឺ ចង់ដឹងពីបច្ចេកវិទ្យានៃការចាប់សញ្ញា​នៅពេលដែលមានមនុស្សដើរកាត់ជាពិសេសក្មេងៗ ហើយឡាននឹងបន្ថយល្បឿនដោយស្វ័យប្រវត្តិតែម្តង​ ហើយក្នុងករណីវីដេអូដែលបានលុបចេញនេះ ក្មេងដែលគេបានយកទៅធ្វើតេស្តគឺមិនមានគ្រោះថ្នាក់អ្វីនោះទេពោលគឺដើរនៅលើផ្លូវធម្មតា។

យ៉ាងណាមិញចំពោះអ្នកនាំពាក្យរបស់​ YouTube វិញបានឱ្យដឹងថា​ ជាច្បាប់រប់សក្រុមហ៊ុន YouTube គឺមិនអនុញ្ញាតយកក្មេងៗមិនទាន់គ្រប់អាយុទៅចូលរួមធ្វើវីដេអូបែបគ្រោះថ្នាក់បែបនេះទេ ហើយក៏មិនលើកទឹកចិត្តឱ្យមានការធ្វើវីដេអូបែបគ្រោះថ្នាក់ដូចនេះដែរ។

ចំពោះម្ចាស់ឡានដែលមានឈ្មោះ Tad Park ក៏បានលើឡើងផងដែរថា អ្វីគ្រប់យ៉ាងដែលមានក្នុ​ងវីដេអូនេះគឺគាត់រៀបចំទុកអស់ហើយ​ជាមួយនឹងការបើកឡាន​ Tesla Model 3 ដើម្បីតេស្តសាកល្បងជាមួយនឹងកូនគាត់​ ហើយជាក់ស្តែងគឺគ្នានរណាម្នាក់រងគ្រោះថ្នាក់នោះទេ។

អត្ថបទដោយ៖​ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia