Huawei ញាត់ AI ចូលប្រព័ន្ធអង់តែន ធ្វើឱ្យសេវាកាន់តែខ្លាំង ជួយការងារបានច្រើន
Makara Rin
JULY 3 2024
នវានុវត្តន៍
19 views
3 mins read

Huawei លេងជាមួយនឹងបច្ចេកវិទ្យា AI មិនសំចៃដៃឡើយ ក្នុងព្រឹត្តិការណ៍ MWC Shanghai 2024 នាទីក្រុងសៀងហៃ ដោយបានបង្ហាញណែរនាំនូវបច្ចេកវិទ្យាថ្មីៗរបស់ខ្លួនជាច្រើន ជាពិសេសការបង្ហាញបច្ចេកវិទ្យា AI បញ្ចូលទៅក្នុងប្រព័ន្ធបណ្ដាញសេវាសម្រាប់ដំណោះស្រាយលើវិស័យទូរគមនាគមន៍របស់ខ្លួន។

ក្នុងសុន្ទរកថារបស់ខ្លួនក្រោមប្រធានបទ “AI សម្រាប់ប្រព័ន្ធបណ្ដាញសេវា: ជម្រុញផលិតភាពលោក Yang Chaobin ជាសមាជិកក្រុមប្រឹក្សាភិបាល និង នាយកនៃផលិតផល និង ដំណោះស្រាយ ICT បានលើកឡើងអំពីសារសំខាន់នៃបច្ចេកវិទ្យា AI ជាពិសេសប្រភេទ Generative AI ផ្ទាល់តែម្ដង ដែលនាំមកនូវឱកាស និង តម្រូវការថ្មីសម្រាប់ប្រព័ន្ធទូរគមនាគមន៍។

បន្ថែមពីនេះលោកក៏បានពិភាក្សាអំពីសារៈសំខាន់នៃការដាក់បញ្ចូលគ្នា និង អនុវត្តនវានុវត្តឌីជីថលព្រមទាំងបច្ចេកវិទ្យាបញ្ញាដើម្បីពន្លឿនការវិវត្តន៍ប្រព័ន្ធបណ្ដាញសេវាឆ្ពោះទៅរកស្វ័យប្រវត្តិកម្មកម្រិតខ្ពស់ និង ធ្វើឱ្យប្រព័ន្ធបណ្ដាញសេវាកាន់តែមានផលិតភាព។

លោក Yang បានមានប្រសាសន៍ថា វិស័យទូរគមនាគមន៍បានចាប់ផ្ដើមដំណើរការ 5G-A ខណៈបច្ចេកវិទ្យា Generative AI សម្រេចបាននូវការវិវត្តន៍យ៉ាងធំ។ AI ជាបច្ចេកវិទ្យាគ្រឹះសម្រាប់ស្វ័យប្រវត្តិកម្ម នឹងពន្លឿនវិស័យនេះឆ្ពោះទៅរកស្វ័យប្រវត្តិកម្មកម្រិតខ្ពស់ និង ដើរតួរយ៉ាងសំខាន់ក្នុងភាពជោគជ័យនៃអាជីកម្ម 5G-A”

ជាមួយគ្នានេះដែរ លោកបានធ្វើការកត់សម្គាល់ផងដែរថាបច្ចេកវិទ្យា Generative AI កំពុងផ្លាស់ប្ដូររបៀបនៃការផលិត ដំណើរការ ផ្ទេរ និង ផ្លាស់ប្ដូរព័ត៌មាន បង្កើតឱ្យមាននូវឱកាស AI សម្រាប់ទូរស័ព្ទ និង ជម្រុញឱ្យមានចរាចរណ៍អ៊ីនធឺណេត ការតភ្ជាប់ និង សេវាកាន់តែច្រើន ជាហេតុធ្វើឱ្យមានតម្រូវការខ្ពស់ចំពោះសេវាកម្មច្រើនបែបច្រើនសណ្ឋានដើម្បីបង្កើតចំណូល និង ស្វ័យប្រវត្តិកម្មនៃការប្រតិបត្តិនិងថែរទាំ។

Huawei បានអភិវឌ្ឍបន្ថែមទៀតទៅលើមុខងារ Autonomous Driving Network របស់ខ្លួនដោយបញ្ចូល AI ផ្ដោតលើមុខងារសំខាន់ៗ ៥ និង ភ្នាក់ងារឆ្លាតវៃផ្ដោតលើសេណារីយ៉ូសំខាន់៤ដែរ ដោយដំណោះស្រាយនេះនឹងពង្រឹងគុណតម្លៃនៃប្រព័ន្ធបណ្ដាញសេវ៉ាក្នុងមុខព្រួញបីសំខាន់ដូចជា ការផ្ដល់សម្បទាឱ្យសេវ៉ា ការថែរទាំប្រព័ន្ធបណ្ដាញសេវា និង ការធានាបាននូវបទពិសោធន៍ នេះបើតាមការបង្ហាញពីសំណាក់លោក Yang

មុខងារ AI Copilots នេះជាងគាំទ្រដល់តួរនាទីចំនួន៥ នៅក្នុងវិស័យទូរគមនាគមន៍ដូចជា បុគ្គលិក Network Operation Center (NOC) បុគ្គលិកសេវាកម្មអតិថិជន វិស្វករថែរទាំនៅការដ្ឋានផ្ទាល់ វិស្វករតម្លើងអ៊ីនធឺណេតតាមផ្ទះ និង ថែរទាំ និង អ្នកប្រើប្រាស់ផ្ទាល់។ មុខងារ Copilots នេះអាចត្រួសត្រាយផ្លូវថ្មីនៃរបៀបទំនាក់ទំនងរវាងមនុស្សនិងម៉ាស៊ីន ហើយជាការសហការតាមរយៈការគាំទ្រផ្នែកចំណេះដឹងពីបច្ចេកវិទ្យាបញ្ញា សំណួរចម្លើយ ជួយដល់ការប្រតិបត្តិ និង ថែរទាំ និង ពង្រឹងប្រសិទ្ធភាពកាន់តែខ្ពស់ជាងមុន និង ជួយឱ្យអ្នកធ្វើការផ្នែកបច្ចេកទេសកាន់តែស្រួលជាងមុន។

លើសពីនេះទៅទៀត ភ្នាក់ងារឆ្លាតវៃនេះអាច គាំទ្រដល់សេណារីយ៉ូការងារ ៥ ប្រកបដោយគុណតម្លៃខ្ពស់ក្នុងការប្រព័ន្ធបណ្ដាញសេវា ទៅលើផ្នែក ថែរទាំ ធ្វើឱ្យប្រសើរឡើង និង ប្រតិបត្តិការ។ ផ្អែកតាមគោលការណ៍ដែលកំណត់មក ភ្នាក់ងារអាចបំបែកចេញដោយស្វ័យប្រវត្តិនូវការងារសាំញាំ រៀបចំលំហូរការងារ និង ទាញយកឧបករណ៍ ឬ API មកប្រើប្រាស់ឱ្យត្រូវស្ថានការដោយស្វ័យប្រវត្តិជួយអភិវឌ្ឍដល់ប្រសិទ្ធភាព និង បទពិសោធន៍អតិថិជន។

មុខងារទាំងពីរនេះ បង្ហាញពីគុណតម្លៃដែល AI អាចបង្កើតបាននូវការអនុវត្តបែបនវានុវត្តន៍ ហើយក្នុងបទបង្ហាញរបស់គាត់លោក Yang ក៏បានបង្ហាញពីសេណារីយ៉ូមួយចំនួននៃការប្រើប្រាស់ Copilots និង ភ្នាក់ងារ ក្នុងការបង្កើតគុណតម្លៃដ៏អស្ចារ្យ រួមបញ្ចូលទាំងការគ្រប់គ្រងកំហូច ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធបណ្ដាញសេវាឥតខ្សែរ និង ប្រព័ន្ធបណ្ដាញសេវាសម្រាប់ទីតាំងសហគ្រាសឯកជន៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia