ក្នុងព្រឹត្តិការណ៍ MWC Shanghai 2024 ដែលប្រព្រឹត្តិទៅនៅទីក្រុងសៀងហៃ បានក្លាយជាថ្ងៃដ៏គួរឱ្យចងចាំមួយសម្រាប់ស្ថាប័ន Hetao International Organization Headquarters (HIOH) ដោយបានបង្ហាញពីការសម្រេចបានដ៏អស្ចារ្យជាច្រើនពីសំណាក់ស្ថាប័នមួយនេះ នវានុវត្តន៍លើផ្នែកបច្ចេកវិទ្យា ប្រព័ន្ធអេកូឡូស៊ី ស្តង់ដារ និង ការទទួលស្គាល់ផ្សេងៗ។
HIOH ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២៤ ក្នុងគោលបំណងបណ្ដុះឱ្យមានកិច្ចសហការជាសកល ជម្រុញដល់ការកំណត់ស្តង់ដារ ធ្វើឱ្យប្រសើរឡើងនៃការប្រកួតប្រជែងក្នុងវិស័យបច្ចេកវិទ្យា ដោយអង្គការមួយនេះនឹងផ្ដល់វេទិការសម្រាប់ស្ថាប័នអន្តរជាតិដទៃទៀតក្នុងការសហការសម្រាប់ការអភិវឌ្ឍនាពេលអនាគត។
នៅព្រឹត្តិការណ៍ MWC Shanghai ឆ្នាំនេះ HIOH បានរៀបចំនូវព្រឹត្តិការណ៍ជួបជុំអ្នកដឹកនាំក្នុងវិស័យបច្ចេកវិទ្យាមានឈ្មោះថា Global Innovative Industry Association Forum និង ព្រឹត្តិការណ៍ក្នុងការស្គាល់គ្នាឈ្មោះថា Hetao Global Industry Association Night ក៏ដូចជាមានស្តង់ដែលបង្ហាញឱ្យឃើញពីការរីកចម្រើននៃបច្ចេកវិទ្យា សម្លេង និងវីដេអូ បច្ចេកវិទ្យាទំនាក់ទំនងក្នុងរយៈចម្ងាយខ្លី ឧបករណ៍គណនា បណ្ដាញប្រព័ន្ធសេវា និង ផ្លេតហ្វមជាច្រើនទៀត។
អំឡុងវេទិការសាធារណរបស់ខ្លួន ការផ្ដួចផ្ដើមសហការគ្នាត្រូវបានចុះហត្ថលេខាព្រមព្រាងយោគយល់គ្នា និង កសាងការទុកចិត្តជុំវិញឧស្សាហកម្មអន្តរជាតិ និង ស្ថាប័នស្តង់ដារ ដោយកិច្ចផ្ដួចផ្ដើមនេះមានគោលដៅក្នុងការបង្កើតច្រកទំនាក់ទំនងរឹងមាំ និង បណ្ដុះឱ្យមានកិច្ចសហការជាយុទ្ធសាស្ត្រសម្រាប់អភិវឌ្ឍ និង ធ្វើឱ្យស្តង់ដារនៃវិស័យបច្ចេកវិទ្យានេះ។
ជាគោលដៅនៅពេលអនាគត HIOH គ្រោងនឹងធ្វើឱ្យជឿនលឿនទៅមុខនៃស្តង់ដារសកល ជម្រុញឱ្យមានការចាប់យកនៃស្តង់ដារបច្ចេកទេស និង បង្កើតឱ្យមានការធ្វើពាណិជ្ជកម្មទៅលើបច្ចេកវិទ្យាថ្មីៗឱ្យកាន់តែច្រើន។ ជាមួយគ្នានេះ HIOH ក៏នឹងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនៃឧស្សាហកម្មបែបប្រពៃណី និង គាំទ្រការអភិវឌ្ឍឧស្សាហកម្មថ្មីៗ។
ក្នុងព្រឹត្តិការណ៍បច្ចេកវិទ្យា ៣ ថ្ងៃនេះ គេឃើញមានផលិតផល និង សេវាកម្មជាច្រើនមកពីដៃគូរស្ថាប័ន HIOH ជាពិសេសទៅលើផ្នែក Wireless Communication វីដេអូគុណភាពកម្រិតខ្ពស់ និង AI ដោយអ្នកចូលរួមអាចទទួលយកបទពិសោធន៍ពីបច្ចេកវិទ្យាកម្រិតខ្ពស់ជំនាន់ចុងក្រោយ និង ជួបផ្ទាល់ជាមួយនឹងអ្នកជំនាញពី HIOH។
ការចូលរួមពីសំណាក់ HIOH ក្នុងព្រឹត្តិការណ៍ MWC Shanghai 2024 លើកនេះជាជំហានដ៏សំខាន់មួយនៃយុទ្ធសាស្ត្ររបស់ស្ថាប័ននេះក្នុងការពង្រីកឥទ្ធិពលជាអន្តរជាតិ និង ជម្រុញនវានុវត្តន៍នៅក្នុងឧស្សាហកម្មទូរគមនាគមន៍៕