Huawei បង្ហើបយុទ្ធសាស្ត្រវាយលុកទីផ្សារ 5.5G របស់ខ្លួននៅព្រឹត្តិការណ៍ MWC Shanghai 2024
Makara Rin
JULY 5 2024
នវានុវត្តន៍
28 views
2 mins read

Mobile World Congress Shanghai 2024 នេះ អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei លោក Li Peng បានបង្ហាញពីរបៀបដែលក្រុមហ៊ុនដាក់យុទ្ធសាស្ត្រគិតទៅមុខលើបច្ចេកវិទ្យា 5.5G ក្នុងគោលបំណងផ្លាស់ប្ដូរវិស័យទូរគមនាគមន៍តាមរយៈការច្របាច់បញ្ចូលគ្នានៃ បច្ចេកវិទ្យាប្រព័ន្ធបណ្ដាញសេវា សេវាកម្ម Cloud និង សមត្ថភាពបញ្ញាសិប្បនិម្មិត។

បច្ចេកវិទ្យា 5.5G របស់ Huawei អាចមានសមត្ថភាពល្បឿនក្នុងការផ្ទេទិន្នន័យរហូត 10 Gbps ជាមួយនឹង Latency ក្នុងកម្រិតទាបយកតែមែនទែន និង ការតភ្ជាប់គួរឱ្យទុកចិត្តបាន ហើយការធ្វើឱ្យប្រសើរនេះនឹងគាំទ្រដល់ការប្រើប្រាស់ច្រើនបែបច្រើនយ៉ាង ដែលទាមទារតម្រូវការទិន្នន័យច្រើននិងលឿនរហស ដូចជា VR AR វីដេអូមានគុណភាពខ្ពស់ ការកម្សាន្តបែបថ្មីជាដើម។

ប្រតិបត្តិករទូរគមនាគមន៍ក៏នឹងអាចរកចំណូលបន្ថែមតាមរយៈការសម្លឹងមើលគម្រូអាជីវកម្មថ្មីដោយផ្ដល់ជូនអតិថិជននូវសេវាពិសេសតម្រូវទៅតមភ្ញៀវតែម្ដង ឧទាហរណ៍ក្នុងវិស័យសុខាភិបាលអាចរៀបចំជាកញ្ចប់សេវាកម្ម Telemedicine ឬក្នុងវិស័យយានយន្តប្រតិបត្តិករអាចបង្កើតជាកញ្ចប់សេវាកម្មភ្ជាប់សេវាមកឡានបែប real-time communication ហើយនេះគ្រាន់តែជាគម្រូទៅលើវិស័យមួយចំនួនប៉ុណ្ណោះ។

5.5G ផ្ដល់នូវមុខងារកម្រិតខ្ពស់ជាច្រើនដូចចា មុខងារកំណត់ទីតាំងយ៉ាងសុក្រិត ប្រតិបត្តិការប្រព័ន្ធសេវាឆ្លាតវៃ ផ្ដល់ជាប្រយោជន៍ដល់វិស័យជាច្រើនទៀតដូចជាវិស័យដឹកជញ្ជូន វិស័យកម្មន្តសាល និង ទីក្រុងឆ្លាតវៃជាដើម។ ការតាមដានទំនិញភ្លាមៗនៅក្នុងវិស័យភស្ដុភារ និង រោងចក្រឆ្លាតវៃជាគម្រូមួយដែលកំពុងអនុវត្តយ៉ាងសកម្មដោយប្រើប្រាស់ប្រយោជន៍ពីបច្ចេកវិទ្យា 5.5G

Huawei បានប្រកាសពីគម្រោងរបស់ខ្លួនរួចទៅហើយក្នុងការសហការជាមួយក្រុមហ៊ុនសេវាទូរស័ព្ទសកល និង អ្នកដឹកនាំក្នុងវិស័យទាំងអស់ក្នុងការអភិវឌ្ឍបច្ចេកវិទ្យា 5.5G ហើយកិច្ចភ្ដួចផ្ដើមនេះត្រូវបានគេរំពឹងថានឹងជួយជម្រុញនវានុវត្តន៍ និង ការចាប់យកកាន់តែច្រើនទៅលើគ្រប់វិស័យ។

លោក Li Peng បានធ្វើការសង្កត់ធ្ងន់ទៅលើសក្ដានុពលនៃការផ្លាស់ប្ដូរពីសំណាក់បច្ចេកវិទ្យា 5.5G ហើយបានទទូចឱ្យក្រុមហ៊ុនទូរគមនាគមន៍ចាប់យកឱកាសនេះសម្រាប់ការរីកចម្រើន និង ការនាំមុខនៅក្នុងយុគសម័យ AI និង Digital នេះ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia