បច្ចុប្បន្នបច្ចេកវិទ្យា AI កាន់តែរីកចម្រើន ដែលអាចឲ្យយើងធ្វើការងារបានច្រើនជាពិសេសសម្រាប់ផលិតវីដេអូគឺកាន់តែមានភាពងាយស្រួល ដោយយើងអាចប្រើ AI ឲ្យជួយបង្កើតវីដេអូដោយស្វ័យប្រវត្តិ បង្កើតសំឡេង ឬក៏បង្កើតរូបភាពតាមការស្រមើស្រមៃជាដើម ។
ដោយឡែកសម្រាប់ AI ទាំងអស់នោះភាគច្រើនគឺមិនទាន់អាចប្រើប្រាស់ជាមួយនឹងភាសាខ្មែររបស់យើងបាននោះទេ ប៉ុន្តែប្រសិនបើអ្នកទាំងអស់គ្នាចង់បង្កើតសំឡេងជាភាសាខ្មែរតាមរយៈការបញ្ចូលអក្សរជាភាសាខ្មែរ គឺអ្នកទាំងអស់គ្នាអាចសាកចូលទៅប្រើវេបសាយមួយនេះបានឈ្មោះថា narakeet ដែលវាអាចបង្កើតសំឡេងទាំងភេទប្រុសនឹងភេទស្រី។ ដូច្នេះខាងក្រោមនេះគឺជារបៀបក្នុងការប្រាស់៖
- ចូលទៅកាន់វេបសាយ narakeet
- បន្ទាប់មកចូលទៅកាន់មុខងារ Voice ហើយចុចលើពាក្យថា Convert Text to Speech
- ជំហ៊ានបន្ទាប់យើងត្រូវរើសយកភាសាខ្មែរ
- ហើយសម្រាប់ប្រភេទសំឡេងយើងអាចរើសតាមចិត្តបានស្រឡាញ់មួយណារើសមួយនោះ
- បន្ទាប់មកទៀតយើងត្រូវបញ្ចូលអត្ថបទដែលយើងចង់ឲ្យវាអានចូល ដែលយើងអាច Paste បញ្ចូលតែម្តងក៏បាន ឬក៏ទាញយកចេញពី File ក៏បានដែរ
- ហើយចុងក្រោយចុចលើពាក្យ Create Audio ជាការស្រេច
គូសបញ្ជាក់ផងដែរថា ប្រសិនបើយើងបញ្ចូលអត្ថបទវែងៗគឺតម្រូវឲ្យបង់លុយដើម្បីទិញជាចំនួននាទី ដែលតម្លៃគឺមានទៅតាមចំនួននាទីនីមួយៗ។
អត្ថបទដោយ៖ រិន មករា