បច្ចុប្បន្នប្រសិនបើយើងត្រូវការបទចម្រៀងឬក៏បទភ្លេងដើម្បីដាក់នៅក្នុងវីដេអូ គឺមានកន្លែងច្រើនដើម្បីឲ្យយើងអាចចូលទៅទាញយកមកប្រើប្រាស់បានប៉ុន្តែក្នុងនោះបទភ្លេងខ្លះពេលដែលយកមកប្រើហើយក៏ជាប់ Copyright របស់គេផងដែរ។ ប៉ុន្តែដើម្បីចៀសវាងពីបញ្ហានេះគឺតយើងអាចប្រើប្រាស់ AI Tool ឲ្យវាជួយបង្កើតឲ្យយើងបាន។
សម្រាប់ AI Tool នោះមានឈ្មោះថា Suno ដោយវាមានសមត្ថភាពក្នុងការបង្កើតបទចម្រៀង បទភ្លេង ទៅតាមការចង់បានរបស់យើងដោយគ្រាន់តែបញ្ចូល Prompt តែប៉ុណ្ណោះ។ លើសពីនេះទៅទៀតវាមានសមត្ថភាពក្នុងការបង្កើតជា Lyric ឲ្យយើងក៏ដែរ ដោយគ្រាន់តែបញ្ចូលចំណងជើង ឬក៏ប្រធានបទដែលយើងចង់បាន។
· ចូលទៅកាន់ Suno រួចធ្វើការភ្ជាប់ជាមួយនឹង Email របស់អ្នក
· ចូលទៅកាន់មុខងារ Create ដើម្បីបង្កើតជាបទភ្លេងឬបទចម្រៀង
· ប្រសិនបើចង់បង្កើតភ្លេងសុទ្ធគឺអាចបើកមុខងារ Instrumental រួចធ្វើការបញ្ចូល Prompt នៅខាងក្រោម
· អ្នកអាចបញ្ចូលប្រភេទបទចម្រៀងណាដែលអ្នកចង់បានដូចជាប្រភេទ HipHop, Soul, Jazz, Rock ឬក៏ប្រភេទផ្សេងៗទៀត
· បន្ទាប់ពីបញ្ចូលរួចហើយគ្រាន់តែចុចលើពាក្យ Create ខាងក្រោមវានឹងបង្កើតឲ្យតែម្តង
· គូសបញ្ចាក់ផងដែរថាសម្រាប់ AI មួយនេះគឺវាផ្តល់ឲ្យកម្រិតនៃការបង្កើតមួយថ្ងៃ 50 credits
អត្ថបទដោយ៖ រិន មករា