មិនបាច់ហត់រៀបចំគ្រឿងថត! មានតែរូបធម្មតាមួយសន្លឹកក៏អាចបំប្លែងទៅជា Poster ដូចថតក្នុង Studio បានដែរ
Makara Rin
JANUARY 20 2025
គន្លឹះល្អៗ
27 views
1 min read

ជាធម្មតាប្រសិនបើយើងជាអ្នកលក់ផលិតមិនថាតូចមិនថាធំគឺតែងតែចង់បានរូបភាពផលិតផលរបស់យើងស្អាត មានភាពទាក់ទាញ ប៉ុន្តែដើម្បីបានរូបភាពស្អាតៗនិងទាក់ទាញទាំងអស់នោះគឺវាឲ្យយើងត្រូវចេះបច្ចេកទេសមួយចំនួនដូចជា​ បច្ចេកទេសក្នុងការថត ការប្រើប្រាស់កាមេរ៉ា ការរៀប Props ការរៀបចំភ្លើងជាដើមទើបអាចផលិតរូបភាពមួយដែលស្អាតនិងមានភាពទាក់ទាញ។ 

ផ្ទុយទៅវិញប្រសិនបើអ្នកទាំងអស់គ្នាមិនសូវជំនាញក្នុងការប្រើប្រាស់កាមេរ៉ា មិនសូវជំនាញក្នុងការរៀបចំភ្លើងក៏មិនមែនជាបញ្ហាដែរ ព្រោះបច្ចុប្បន្ននេះគឺយើងអាចប្រើប្រាស់ AI Tool ឲ្យជួយបាន។ សម្រាប់ AI នោះឈ្មោះថា Flair ដែលវាមានតួនាទីក្នុងការបំប្លែងពីរូប ផលិតផល ធម្មតាទៅជារូបភាពមួយសន្លឹកដែលមានភាពទាក់ទាញ សឹងតែដូចរូបថតក្នុង Studio ដែរ។

របៀបប្រើប្រាស់

  • ចូលទៅកាន់វេបសាយ Flair AI រួចភ្ជាប់ជាមួយនឹង Gmail
  • ចូលទៅកាន់ Template រួចយក Create General Project
  • បន្ទាប់មកយកមុខងារ Use Drag & Drop Canvas

1

2

  • ជំហ៊ានបន្ទាប់ចូលទៅកាន់មុខងារ Product ដើម្បីដាក់រូបផលិតផលរបស់អ្នកចូល
  • បន្ទាប់ពីដាក់រូបភាពផលិតផលហើយ យើងអាចចូលទៅកាន់មុខងារ Props ដើម្បីរើសគ្រឿងតុបតែងផ្សេងៗបន្ថែម
  • បន្ទាប់ពីរៀបចំរួចរាល់យើងអាចូលទៅកាន់មុខងារ Generate ដើម្បីឲ្យវាបំប្លែងទៅជា Poster ថ្មី

3

4

5

 អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia