អ្នកដែលធ្លាប់បានលេងហ្គេមជំនាន់ដាក់កាក់ក្នុងទូហ្គេមគឺប្រាកដជាបានស្កាល់ហើយ ហ្គេមដែលមាន Graphic ស៊េរីចាស់ ប៉ុន្តែដោយសាបច្ចុប្បន្នបច្ចេកវិទ្យាកាន់តែរីចម្រើនវាធ្វើឲ្យវីដេអូហ្គេមកាន់តែមានកម្រិតច្បាស់និងមានភាពរស់រវើកជាងមុន។
យ៉ាងណាមិញ ប្រសិនបើអ្នកទាំងអស់ចង់រំលឹកអនុស្សវរិយលេងហ្គមចាស់ៗនៅលើទូរស័ព្ទដៃក៏នៅតែអាចូលទៅលេងបានដូចគ្នា ដោយគ្រាន់តែចូលទៅកាន់ Play Store រួចទាញយកកម្មវិធីមួយឈ្មោះថា Video Game។ បន្ទាប់ពីទាញមកដាក់លើទូរស័ព្ទរួចហើយ អ្នកទាំងអស់គ្នាអាចចូលទៅជ្រើសរើសទៅតាមប្រភេទនីមួយៗនៃហ្គេមដែលគេបានដាក់។ ចំពោះការជ្រើសរើសហ្គេមទូទៅលាយគ្នាគឺយើងអាចចូលទៅកាន់មុខងារ Games ប៉ុន្តែប្រសិនបើយើងចង់រើសវាទៅតាមប្រភេទដែលគេបានចងទុកគឺយើងអាចចូលទៅកាន់មុខងារ Library បាន។ វាមានហ្គេមល្បីជាច្រើនដូចជា GTA, God of War, Super Mario 64, The King of Fighter 2002 និងមានច្រើនប្រភេទទៀតដែលយើងទាញយកមកលេងបាន។ មិនតែប៉ុណ្ណោះវាអាចដំណើរការទាំងបញ្ឈរនិងផ្តេកនៅលើអេក្រង់ទូរស័ព្ទ។