ធ្លាប់តែឃើញ Robot សម្អាតផ្ទះធម្មតា តែឥឡូវគេបណ្តុះដៃចេញមួយទៀតទុករើសសម្រាម
Makara Rin
JANUARY 16 2025
អេឡិចត្រូនិក
13 views
1 min read

ថ្មីៗហ្នឹងនៅក្នុងព្រឹត្តិការណ៍ CES 2025 គឺបានបង្ហាញជាមួយនឹងរបស់ថ្មីៗប្លែកៗជាច្រើន ក្នុងនោះឃើញមានរ៉ូបូតសម្អាតផ្ទះមួយដែលវាប្លែកពី រ៉ូបូតមុនៗ ដោយសារតែគេបានបណ្តុះដៃវាចេញមកដើម្បីប្រើការបន្ថែម។

 រ៉ូបូតមួយនេះគឺជារបស់ក្រុមហ៊ុន Roborock វាឈ្មោះថា Saro Z70 ហើយដៃរបស់វាគឺអាចបង្វិលបាន លើក ចុះឡើងបានមានដង្គៀបមួយនៅខាងចុងសម្រាប់ចាប់សម្រាម ហើយនៅពេលដែលគេបណ្តុះដៃមកបែបនេះគឺវាស្រួលក្នុងការសម្អាត ព្រោះថារ៉ូបូតមុនៗ តួនាទីវាគ្រាន់សម្អាត​ដី​ កម្ទេចតូចៗ ប៉ុន្តែបើឃើញសម្រាមធំៗវានឹងបើកគេចចេញតែម្តង។ 

A A1x4 Nwz

 ដូច្នេះហើយសម្រាប់ Saro Z70 នេះវាមិនត្រឹមតែសម្អាតដីតែប៉ុណ្ណោះទេ នៅពេលដែលវារត់ទៅជួបសម្រាមធំៗ ដូចជា ស្រោមជើង ក្រដាស់ជូតមាត់ ឬក៏ Toy ក្មេងលេងជាដើម វានឹងប្រើដៃពន្លូតចេញមកដើម្បីចាប់យកទៅទុកម្តុំ រួចវាហើយបកមកសម្អាតក្លែងដែលរើសម្រាមនឹងវិញទៀតអត់រត់គេចទេ។

រ៉ូបូតនេះបំពាក់មកជាមួយជាមួយកាមេរ៉ា២គ្រាប់ ខាងក្រោមជាប់តួខ្លួនមួយគ្រាប់និងមួយគ្រាប់ទៀត គឺនៅជាប់នឹងដៃរបស់វា ផ្នែកខាងលើគេដាក់មកដើម្បីងាយស្រួលក្នុងការមើលប្លង់ក្នុងផ្ទះ ងាយស្រួលពេលដៃវាចាប់សម្រាមបានស្រណុកមើលធុងសម្រាមកុំឲ្យវង្វេងធុង។

 Hero Image.fill.size 1248x702.v1736127775

Roborock Z70 Novy Cover

ហើយដៃរបស់វា​ ពេលដែលចាប់សម្រាមហើយ វានឹងបត់ចូលនៅក្នុងខ្លួនរបស់វាធម្មតា ទាល់តែដើរជួបសម្រាមបានដកមកវិញ។កង់ខាងក្រោមរបស់វា មិនមែនត្រឹមតែអាចរត់នៅកន្លែងរាបៗទេ កន្លែងទួលក៏អាចរត់បានដែរដូចជាមាត់ទ្វាអីជាដើម។

ក្រៅពីនេះក៏វាមានមុខងារច្រើនទៀតសម្រាប់សម្អាតដែរ ដូចជាអំបោសសម្អាតនៅបាតក្រោមវាអាចជ្រលក់ទឹកក្តៅដោយខ្លួនឯងដើម្បីសម្អាតសម្លាប់មេរោគក្នុងផ្ទះ ហើយក៏មានខ្យល់សម្រាប់សម្ងួតដែរពេលដែលជូតហើយវាសាកថ្មលឿន 2.5h ពេញហើយ។រ៉ូបូតមួយនេះគេគ្រោងដាក់លក់នៅក្នុងខែមិថុនាខាងមុខ។

Roborock Saroz70 2

អត្ថបទដោយ៖ រិន មករា 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia