បច្ចុប្បន្នសម្រាប់ការធ្វើវីដេអូ ឬក៏ការផលិតមាតិការដាក់នៅលើបណ្តាញសង្គមគឺមានច្រើនប្រភេទផ្សេងៗគ្នា ក្នុងនោះផងដែរ ចំពោះដំណើរការនៃការផលិតវីដេអូគឺកាន់តែពិបាក ជាក់ស្តែងដូចជាវីដេអូបែប Podcast វីដេអូបែប Reaction ឬក៏ការថតវីដេអូបណ្តើរមើល Script បណ្តើរ ជាដើម។ ហើយភាគច្រើនវីដេអូប្រភេទនេះគឺត្រូវការ ការរៀបចំប្លង់ថត ត្រូវការបច្ចេកទេសមួយចំនួនក្នុងការកាត់ផងដែរ។
យ៉ាងណាមិញ ប្រសិនបើអ្នកទាំងអស់មិនសូវពូកែខាងបច្ចេកទេសគឺអ្នកទាំងអស់គ្នាអាចប្រើប្រាស់ជាមួយនឹងអេបនេះបានឈ្មោះថា Detail ដោយអេបមួយនេះគឺអនុញ្ញាត្តឲ្យអ្នកទាំងអស់គ្នាប្រើប្រាស់មុខងារច្រើនក្នុងការផលិតវីដេអូដោយមិនចំណាយសម្ភារៈច្រើន មិនចំណាយកំលាំងច្រើនពោលគឺមានតែទូរស័ព្ទមួយគ្រឿងក៏អាចថតបាន។
- Record Script
- Reaction Video
- Record Demo
- Record Together
- Import Video
- Caption Video
- Frame Video
ដូច្នេះប្រសិនបើងអ្នកទាំងអស់គ្នាចង់ថតវីដេអូបណ្តើរមើល Script បណ្តើរគឺអាចប្រើមុខងារ Record Script បានព្រោះវាដើរតួដូចទៅនឹង Teleprompter ដែរ ហើយប្រសិនបើយើងចង់ធ្វើវីដេអូបែប Reaction គឺអាចប្រើមុខងារ Reaction Video បាន។ លើសពីនេះទៅទៀតប្រសិនបើអ្នកចង់ថតវីដេអូបែប Podcast គឺអាចប្រើប្រាស់ជាមួយនឹងមុខងារ Record Together បានព្រោះវាអនុញ្ញាតឲ្យយើងថត២ប្លង់ក្នុងពេលតែមួយបាន ហើយសម្រាប់ប្លង់គឺយើងអាចច្នៃបន្ថែមបាន។
អត្ថបទដោយ៖ រិន មករា