កសិករសម័យទំនើបប្រើ Drone បាញ់ថ្នាំជំនួសធុង ចាយពេលត្រឹម១៥នាទី បាញ់ពេញដី១ហិកតា
Makara Rin
FEBRUARY 10 2023
អេឡិចត្រូនិក
669 views
1 min read

បច្ចុប្បន្នបច្ចេកវិទ្យាកាន់តែទំនើប របស់ប្រើប្រាស់ផ្សេងៗក៏កាន់តែទំនើបផងដែរជាក់ស្តែងបើងាកទៅមើលវិស័យកសិកម្មវិញ នៅតាមតំបន់ក៏ដូចជាប្រជាកសិករមួយចំនួន បានធ្វើការផ្លាស់ប្តូរពីររបៀបធ្វើកសិកម្មបែបចាស់ទៅជាបែបទំនើបវិញម្តង ដូចជាការប្រើប្រាស់ Drone បង្ហោះដើម្បីបាញ់ថ្នាំក្នុងការស្រោចស្រប់ដំណាំផ្សេងៗជំនួសឲ្យការស្ពាយធុងបាញ់ថ្នាំបែបចាស់ដែលចំណាយពេលវេលាយូរនឹងប៉ះពាល់ដល់សុខភាពផងដែរ។

ដោយយោងទៅតាមបទសម្ផាសន៍រវាងក្រុមការងារចាបខៀវ Technology Cambodia ជាមួយនឹងក្រុមហ៊ុន ដ្រូនកសិកម្ម នីកូតិចហ្វ្លាយ - Nicotex Fly បានឲ្យដឹងថាក្រុមហ៊ុនមួយនេះមានវត្តមាននៅលើទឹកដីកម្ពុជាយើងជិត១០ឆ្នាំមកហើយ ជាមួយនឹងការលក់ប្រភេទថ្នាំសម្រាប់ស្រោចស្រប់ដំណាំផ្សេងៗ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនមួយនេះក៏មានការនាំចូលនូវប្រភេទ Drone ប្រើប្រាស់ដល់វិស័យកសិកម្មផងដែរ។

320415154 1398669434005444 7952111789290232193 N

លើសពីនេះទៅទៀតបើតាមការលើកឡើងរបស់អ្នកតំណាងនៅក្នុងក្រុមហ៊ុន ដ្រូនកសិកម្ម នីកូតិចហ្វ្លាយ - Nicotex Fly បានឲ្យដឹងថា ចំពោះប្រជាកសិករដែលប្រើប្រាស់ Drone ដើម្បីធ្វើកសិកម្មគឺចំណេញពេលច្រើន កាត់បន្ថយការចំណាយ ដោយក្នុងនោះលោកបានបន្ថែមថា ត្រឹមទំហំដី១ហិកតាគឺចំណាយពេលត្រឹមតែ១០ទៅ១៥នាទីប៉ុណ្ណោះដើម្បីបង្ហោះបាញ់ថ្នាំស្រោចស្រប់ដំណាំ។

ហើយអ្វីដែលកាន់តែពិសេសទៅទៀតនោះ ចំពោះប្រជាកសិករដែលប្រប្រាស់ Drone ក្នុងការធ្វើកសិកម្ម គឺមិនចាំបាច់ហត់ដើរបាញ់ថ្នាំនោះទេជាពិសេសអ្នកដែលមានដីចម្ការនិងអ្នកមានដីស្រែធំៗតែម្តង ពោលគឺគ្រាន់តែនៅមួយកន្លែងក៏អាចបញ្ជា​ Drone ឲ្យស្រោចស្រប់ដំណាំបានសព្វដីដែរ មិនតែប៉ុណ្ណោះប្រភេទ Drone កសិកម្មនេះគឺប្រើទៅដោយបច្ចេកវិទ្យាថ្មីៗ អាចវាស់ដឹងពីសម្ពាធខ្យល់មុនពេលធ្វើការបាញ់ថ្នាំនិងអាចគណនាដឹងពីចំនួនទឹកថ្នាំដែលត្រូវបាញ់ដើម្បីឲត្រូវជាមួយទំហំដីផងដែរ។323292102 2398582540302352 8349422276134005070 N

យ៉ាងណាមិញសម្រាប់ដំណាំស្រូវវិញក៏ងាយស្រួលជាមួយនឹងការប្រើ Drone នេះផងដែរ ដោយវាអាចហោះបាញ់ថ្នាំទៅលើដំណាំស្រូវចាប់ពី ១ម៉ែត្រកន្លះឡើងទៅ រីឯដំណាំនៅចម្ការវិញវាអាចហោះបានរហូតដល់កម្ពស់៨ម៉ែត្រឯណោះ ហើយអាចហោះបានគ្រប់កន្លែងតែម្តង ។

បន្ថែមពីលើនេះទៅទៀតប្រសិនប្រជាកសិករក៏អាចធ្វើការជួលនូវសេវាកម្មបាញ់ថ្នាំស្រោចស្រប់ដំណាំដោយប្រើប្រាស់ Drone នេះបានផងដែរជាមួយនឹងក្រុមហ៊ុន ដ្រូនកសិកម្ម នីកូតិចហ្វ្លាយ - Nicotex Fly ដោយអាចកាត់បន្ថយការចំណាយ ចំណេញពេលវេលា និងមិនធ្វើឲ្យពាល់ដល់សុខភាពថែមទៀតផង។

ចំពោះព័ត៌មានលម្អិតលោកអ្នកអាចទាក់ទងតាមរយៈលីងដែលបានដាក់ខាងក្រោម៖

Facebook Page: ដ្រូនកសិកម្ម នីកូតិចហ្វ្លាយ - Nicotex Fly

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia