ឡូយមែន AI មួយនេះអាចបំប្លែងពីឯកសារស្មុគស្មាញទៅជារូបភាពងាយស្រួលមើល ដោយមិនបាច់ចាំយូរ
Makara Rin
SEPTEMBER 30 2024
គន្លឹះល្អៗ
372 views
1 min read

ប្រសិនបើអ្នកទាំងអស់គ្នាចង់ធ្វើរូបភាព Visual ដូចជាការបែងចែកទិន្នន័យ ការធ្វើ Brainstorm ការធ្វើ Concept ឬឯកសារទិន្នន័យផ្សេងៗ គឺតម្រូវឲ្យយើងធ្វើវាម្តងមួយៗ និងចំណាយពេលយូរថែមទៀត ប៉ុន្តែបើអ្នកទាំងអស់គ្នាស្គាល់ AI មួយនេះវិញគឺកាន់តែងាយស្រួលដោយគ្រាន់តែបញ្ចូលអត្ថបទអ្នកចូលនោះវានឹងធ្វើការវិភាគក៏ដូចជាផលិតជារូបឲ្យតែម្តង។

សម្រាប់វេបសាយនោះមានឈ្មោះថា Napkin AI ដែលវាមានតួនាទីក្នុងការបំប្លែងពីអត្ថបទ ឯកសារ ផ្សេងៗទៅជារូបភាព Visual ងាយស្រួលក្នុងការមើលក៏ដូចជាយកទៅប្រើប្រាស់នៅក្នុងកិច្ចការងារផ្សេងៗ។

របៀបប្រើ

  • ចូលទៅកាន់វេបសាយ Napkin AI
  • ធ្វើការចុះឈ្មោះជាមួយនឹង Email
  • បញ្ចូលឯកសាររបស់អ្នកចូល
  • បន្ទាប់ពីបញ្ចូលហើយវានឹងធ្វើការបែងចែកទៅតាមកថាខណ្ឌ
  • ដូច្នេះវានឹងផ្តល់ជាជម្រើសឲ្យថាតើចង់បានប្រភេទមួយណា
  • ក្រៅពីនេះយើងក៏អាចកែពណ៌ ប្តូរ icons ឬក៏ដាក់ជារូបភាពបន្ថែមដោយខ្លួនឯងក៏បាន
  • បន្ទាប់ពីធ្វើហើយយើងអាចទាញយកទុកប្រើប្រាស់បាន

1

2

·អត្ថបទដោយ៖ រិន​ មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia