ស្ដេចតាន់ realme Note 60 ទូរស័ព្ទលំដាប់ថវិកា មកជាមួយទំហំ RAM ធំរហូតដល់ 12GB* នឹងប្រព័ន្ធការពារជ្រាបទឹក IP64 និង ស្រោបដោយ ArmorShell™ ជាមួយតម្លៃចាប់ពី 99 ដុល្លារ
Makara Rin
SEPTEMBER 20 2024
PR
4 mins read

realme ដែលជាប្រេនស្មាតហ្វូ នដែលកំពុងរីកចម្រើនលឿនបំផុតរបស់ពិភពលោក បានចេញលក់ស្មាតហ្វូនចុងក្រោយរបស់ខ្លួនគឺ realme Note 60 ដោយកំណត់ស្តង់ដារថ្មីសម្រាប់ភាពធន់ និងដំណើរការខ្លាំង នៅក្នុងទីផ្សារកម្រិតថវិកា។ ជាមួយនឹងបដិវត្តនៃភាពធន់ ArmorShell™ Protection realme Note 60 ត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវភាពរឹងមាំដែលមិនអាចប្រៀបផ្ទឹមបាន និងបទពិសោធន៍អ្នកប្រើប្រាស់កម្រិតខ្ពស់ដែលលើសពីការរំពឹងទុក។

សដថសដ

ស្វាគមន៍សមាជិកថ្មី realme Note 60 ស្ដេចតាន់ ទូរស័ព្ទលំដាប់ថវិកា មកជាមួយទំហំ RAM ធំ រហូតដល់ 12GB* នឹងប្រព័ន្ធការពារជ្រាបទឹក IP64 វាសន្យាថានឹងបង្កើនបទពិសោធន៍យ៉ាង​សំខាន់ស​​ម្រាប់អ្ន​កប្រើប្រាស់នៅ ក្នុងផ្នែកតម្លៃកម្រិតថវិកា។ វាផ្តល់នូវភាពធន់រឹងមាំ និងប្រសិទ្ធភាពខ្ពស់ក្នុងតម្លៃសមរម្យ៖

realme Note 60 មាន 2 ពណ៌គឺ​( Voyage Blue ផ្ទៃមេឃ​ ) និង (Marble black ខ្មៅ ):

RAM ( 12GB*+64GB) តម្លៃ 99$

RAM ( 12GB*+128GB) តម្លៃ 109$

RAM ( 12GB*+256GB) តម្លៃ 139$

2

ស្តេចតាន់ Armor Shell™

Note 60 មានបំពាក់លក្ខណៈពិសេស ArmorShell Protection ដំបូងបង្អស់របស់ឧស្សាហកម្មស្មាតហ្វូន ដែលជាប្រព័ន្ធរចនាសម្ព័ន្ធកម្លាំងខ្លំាងរឹងមាំ ដែលត្រូវបានរចនាឡើងជាពិសេស ដើម្បីបង្កើនភាពជាប់បានយូរ និងធន់នៃឧបករណ៍។ ប្រព័ន្ធការពានេះរួមបញ្ចូលការកែលម្អសំខាន់ៗចំនួនប្រាំបី៖ រចនាសម្ព័នអាលុយមីញ៉ូមដ៏រឹងមាំ ស៊ុមខាងក្នុងដែករួមបញ្ចូលគ្នា កញ្ចក់រឹងមាំ ការការពារស្រោប ខ្សែបន្ទះសៀគ្វីស្រូបយកភាពឆក់ កាវស្រោបលើសមាសធាតុ ស៊ុមការពារអេក្រង់។

3

InSeal Design​ នេះ ធ្វើឱ្យទូរស័ព្ទដូចជាវាត្រូវបានការពារដោយពាសដែកដ៏រឹងមាំ។ភាពប្រសើរឡើងទាំ​ងនេះធ្វើ​ឱ្យ ស្មាតហ្វូន មានភាពធន់នឹងស្ថានភាពធ្ងន់ធ្ងរ ផ្តល់នូវភាពធន់ទៅនឹងការពត់កោង ការទម្លាក់ ការកោសឆ្កូត និងការធានាថា វាបំពេញតាមបច្ចេកទេស IP64 Dust and Water Resistance។

ឆឆ

មិនតែប៉ុណ្ណោះ វាបានឆ្លងកាត់ការធ្វើតេស្តគុណភាពយ៉ាងម៉ត់ចត់ជាង 320ប្រភេទ ពី realme។ ក្នុងចំណោមទាំងនេះ ការធ្វើតេស្តចុចប៊ូតុង 1,000,000 ដង និងការធ្វើតេស្តដោត/ដក USB 40,000 ដង បានឈានដល់កម្រិតទ្វេរដង នៃស្តង់ដារឧស្សាហកម្ម។ ដោយសារតែការធ្វើឱ្យប្រសើរឡើងនៃ ArmorShell™ Protection ទាំងនេះ Note 60 ទទួលបានវិញ្ញាបនប័ត្រធានាគុណភាពកម្រិតខ្ពស់ TUV Rheinland ។

5

ការការពារ ArmorShell™ មិនត្រឹមតែធ្វើឱ្យ Note 60 មានភាពធន់ខ្លាំងប្រឆាំងនឹងការបត់ ពត់ ការធ្លាក់ កោសឆ្កូត និងជ្រាបទឹកប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងកំណត់នូវស្តង់ដារថ្មីនៃគុណភាពស្មាតហ្វូនកម្រិតថវិកាផងដែរ" លោក Francis Wong ប្រធានផ្នែកទីផ្សារផលិតផលនៅ realme បាននិយាយថា " ArmorShell TM Protection ក៏នឹងមានស្តង់ដារលើផលិតផលជាបន្តបន្ទាប់ទាំងអស់នៅក្នុងស៊េរី C និងស៊េរី Note ។

6

មុខងារកម្រិតខ្ពស់ និងដំណើរការរលូនល្អ

realme Note 60 សំបូរទៅដោយលក្ខណៈពិសេសដែលត្រូវបានរចនាឡើងដើម្បីទាក់ទាញចំណាប់អារម្មណ៍៖

ដំណើរការបន្ទះឈីប Octa-Core ដ៏មានអានុភាព៖ ដំណើរការដ៏មានឥទ្ធិពលបំផុតនៅក្នុងជួរតម្លៃរបស់វា — UNISOC T612 ដែលសម្រេចបាននូវស្តង់ដារពិន្ទុ AnTuTu 252597 ដែលអាចដំណើរការនូវមុខងារច្រើនយ៉ាងរលូន និងបទពិសោធន៍លេងហ្គេមកាន់តែប្រសើរឡើងដោយមិនមានភាពយឺតយ៉ាវ។

7

ការធានាដំណើរការរលូន 48 ខែ៖ ជាមួយនឹង RAM បន្ថែមសរុបហូតដល់ 24GB និង ROM ដល់ទៅ 256 GB និង Al Boost Engine នោះ Note 60 នៅតែរលូនទោះបីជាប្រើប្រាស់បានរយៈពេល 48 ខែក៏ដោយ ដោយធានាបាននូវដំណើរការប្រើប្រាស់បានយូរ។

8កាមេរ៉ា 32MP Super Clear ៖ កាមេរ៉ាខាងក្រោយកាន់តែប្រសើរជាមួយនឹងការកើនឡើង 146% នៅក្នុងបរិមាណភីកសែលច្រើនជាងជំនាន់មុន ដែលធានាបាននូវភាពច្បាស់ និងលម្អិត។  ធ្វើឱ្យប្រសើរឡើងជាមួយនឹងក្បួនដោះស្រាយការថតរូបថ្មី វាផ្តល់នូវពណ៌ត្រឹមត្រូវជាងមុន និងលទ្ធផលដែលមើលឃើញកាន់តែប្រសើរ។

9

ថាមពលថ្មធំ 5000mAh៖ ផ្តល់ថាមពលថ្មប្រើប្រាស់បានយូរ ដែលមានសមត្ថភាពអាចប្រើប្រាស់បានរហូតដល់ 1.8 ថ្ងៃលើការសាកថ្មតែមួយដង ជាមួយនឹងដំណើរការមានស្ថេរភាព សូម្បីតែបន្ទាប់ពី 1000 វដ្តនៃការសាកថ្មក៏ដោយ។

អេក្រង់ 90Hz ផាសកុភាពភ្នែក៖ ផ្តល់នូវបទពិសោធន៍មើលឃើញយ៉ាងរលូន ជាមួយនឹងល្បឿនអេក្រង់រលូន ខណៈពេលដែលផ្តល់នូវការឆ្លើយតបដ៏ប្រសើរ។ អេក្រង់នេះគាំទ្រ Rainwater Smart Touch ដែលធានាបាននូវការគ្រប់គ្រងការប៉ះបញ្ជារធម្មតា និងការដោះសោទូរស័ព្ទ ទោះបីជាដៃសើមក៏ដោយ។

10

អំពីក្រុមហ៊ុន realme

realme គឺជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក ដែលបានធ្វើឱ្យកក្រើកទីផ្សារស្មាតហ្វូនតាមរយៈបច្ចេកវិទ្យាទំនើបឈានមុខគេ។ realme បានផ្តល់នូវជម្រើសស្មាតហ្វូននិងឧបករណ៍បច្ចេកវិទ្យាជាច្រើនប្រភេទដែលមាន Spec ខ្ពស់បំផុត ក៏ដូចជាគុណភាព និងការរចនាម៉ូដលេចធ្លោជាងគេសម្រាប់អតិថិជនសម័យថ្មី។ បង្កើតឡើងដោយលោក Sky Li នៅក្នុងឆ្នាំ 2018 realme បានក្លាយជាក្រុមហ៊ុនកំពូលទាំង 5 ក្នុង 30 ប្រទេសទូទាំងសកលលោកក្នុងរយៈពេលត្រឹមតែ 3 ឆ្នាំ។

realme ក៏បានបោះជំហានចូលទីផ្សារសកល រួមមានប្រទេសចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ អឺរ៉ុប មជ្ឈិមបូពា៍ អាមេរិកឡាទីន និងអាព្រិក ដែលមានអ្នកប្រើប្រាស់សរុបជាង 200 លាននាក់ទូទាំងពិភពលោក។ ឆ្នាំ2024 ជាឆ្នាំនៃការផ្លាស់ប្តូរពាក្យថ្មីទៅជា “Make it real.” ។ តាមរយៈពាក្យស្លោកថ្មីនេះ realme នឹងផ្តោតការយកចិត្តទុកដាក់លើអតិថិជនសម័យថ្មីកាន់តែខ្លាំងនិងធ្វើឱ្យសុបិនពួកគេក្លាយជាការពិត ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.realme.com 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia