កម្មវិធីបើកសម្ពោធជាផ្លូវការ High End Solution Center​ របស់ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន  
Makara Rin
SEPTEMBER 24 2024
PR
3 mins read

 

រាជធានីភ្នំពេញ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន បានរៀបចំនូវកម្មវិធីដាក់សម្ពោធជាផ្លូវការ ECI Solution Center​ របស់ខ្លួនអោយប្រើប្រាស់ជាផ្លូវការ ដែលជាមជ្ឈមណ្ឌលផ្តល់ដំណោះស្រាយជាក់លាក់មួយដែលរួមមាន ការអភិវឌ្ឍ និងបានបង្កើត(developed) សាកល្បង (Tested) និងដាក់ឱ្យប្រើប្រាស់ (deployed) ហើយក្រុមការងាររបស់យើងបានសហការគ្នាដើម្បីបង្កើតដំណោះស្រាយថ្មីៗដែលសមស្របទៅនឹងការប្រែប្រួលរបស់អាជីវកម្ម និងតាមតម្រូវការរបស់ស្ថាប័នរៀងៗខ្លួនដោយប្រើប្រាស់ Solution នៃផលិតផលបច្ចេកវិទ្យារួមមាន Dell Technologies, SONICWALL, H2O.ai និង Easydata.ai បម្រើជូនក្នុងពេលនេះ។

460727536 980382330769156 8347036786140195426 N

Img 0816 2

460647649 980382920769097 8343762898921084834 N

កម្មវិធីនេះផងដែរ មានវត្តមានអញ្ចើញចូលរួមដ៏ខ្ពង់ខ្ពស់របស់ លោក ញ៉េប ចន្ថា ដែលជានាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន  អ៊ី ស៊ី អាយ ឌីស្រ្ទីប្យ៊ូសិន (ECI Distribution) រួមនឹងថ្នាក់ដឹកនាំ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ Dell Technologies តំណាងដោយលោក Mak Chin Wah, Managing Director Emerging Market នៃក្រុមហ៊ុន Dell Technologies ជាមួយនឹងបណ្តាភ្ញៀវកិត្តិយសដែលបានអញ្ជើញមកពីបណ្តាស្ថាប័នហិរញ្ញវត្ថុនិងក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗ នៅប្រទេសកម្ពុជា អញ្ជើញចូលរួមដ៏មហោឡារិកនៅក្នុងកម្មវិធីនេះ ដែលប្រារព្ធឡើងកាលពីថ្ងៃទី ២០ កញ្ញា ឆ្នាំ២០២៤ ក្នុងអគារ  Tan Tower One​ ។

460742593 980383394102383 5700359125021226987 N Ds C00635

460408179 980383060769083 2307889583192424216 N

ឆ្លៀតក្នុងឱកាសដ៏មហាស្ចារ្យនេះ លោក ញ៉េប ចន្ថា បានផ្តល់នូវការសាទរប្រកប ដោយមោទនភាព ដែលពេលនេះក្រុមហ៊ុន ECI Distribution បានចូលរួមបង្កើតនូវប្រវត្តិសាស្ត្រថ្មីដ៏អស្ចារ្យក្នុងការផ្តល់ជូនប្រព័ន្ធដំណោះស្រាយ (Solution Provider) ដែលជានិច្ចកាល ក្រុមអ្នកអភិវឌ្ឍតែងតែខ្វះនូវមជ្ឈមណ្ឌលដំណោះស្រាយក្នុងការសាកល្បង និងបង្កើតនានាកន្លងមក ដែលជាហេតុធ្វើអោយមានការរាំងស្ទះដល់ដំណើរការអភិវឌ្ឍ ហើយពេលនេះបញ្ហាទាំងអស់នេះបានដោះស្រាយជាផ្លូវការជាមួយ ECI Solution Center។ បន្ថែមលើសពីនេះ លោក Mak Chin Wah ក៏បានចែករំលែកនូវគន្លឹះសំខាន់ៗបន្ថែមជូនដល់ភ្ញៀវកិត្តិយសស្តីពី ភាពជាដៃគូរវាងក្រុមហ៊ុន Dell Technologies និងក្រុមហ៊ុន ECI Distribution ក្នុងដំណើរឈានទៅមុខលើប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាយុគសម័យ AI ដែលពោរពេញដោយអត្ថន័យ និងផ្តល់ជូនចំណេះដឹងថ្មីៗជូនដល់អង្គពិធី និងភ្ញៀវកិត្តិយសក្នុងឱកាសដ៏ពិសេសនេះផងដែរ។

Ds C00647

គួរបញ្ជាក់ផងដែរថាសម្រាប់ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន ជាក្រុមហ៊ុននាំចូល និង ចែកចាយផលិតផលបច្ចេកវិទ្យាដែលឈានមុខគេនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ដែលមានម៉ាកសញ្ញាប្រមាណជាង ៤០ម៉ាកសញ្ញាដូចជា៖ Dell Technologies, Lenovo, ASUS, HP, Logitech, APC, DxRacer, Panasonic Projector, Targus , Synology, Transcend, Hikvision, TruPower  Link basic, Bitdefender ហើយនិងផលិតផលបច្ចេកវិទ្យាដ៏ទៃៗទៀតជាច្រើន និង ជាក្រុមហ៊ុនផ្តល់នូវដំណោះស្រាយនានាពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាផងដែរ 

460839722 980382700769119 2524977982556924064 N Ds C00715

Ds C00717

Ds C00722

Ds C00734

Ds C00753

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់បណ្តាញដូចខាងក្រោម៖ 

- អាសយដ្ឋាន៖​ អគារ Tan Tower One, (ជាន់ទី១១) ផ្ទះលេខ ៤៥, ផ្លូវ ៤៦៤, សង្កាត់ទូលទំពូង ២, ខណ្ឌចំការមន, រាជធានីភ្នំពេញ

- លេខទំនាក់ទំនង៖ 078 888 951

- ហ្វេសបុក៖ ECI Distribution

- គេហទំព័រecidisti.com

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia