ជំនាញក្នុងការ Design គឺជាជំនាញមួយដែលទីផ្សារកំពុងត្រូវការខ្លាំង ដែលវាជាផ្នែកមួយជួយឲ្យអាជីវកម្មកាន់តែរីកចម្រើន ក្នុងផងដែរជំនាញមួយនេះក៏តម្រូវយើងជាអ្នក Design មានគំនិតច្នៃប្រឌិតថ្មីៗ ប្លែកៗផងដែរទើបអាចប្រកួតប្រជែងគេបាន ប៉ុន្តែអ្វីដែលជាបញ្ហាសម្រាប់បងប្អូនដែលទើបចាប់ផ្តើមប្រឡូកក្នុងវិស័យនេះគឺអាចនឹងខ្វះគំនិតក្នុងច្នៃប្រឌិតថ្មីក៏ថាបាន។
ដូច្នេះថ្ងៃនេះ ចាបខៀវ នឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់វេបសាយមួយដែលជាកន្លែងប្រមូលផ្តុំទៅដោយ Tools, Element និងគំនិតសម្រាប់ Design ថ្មីៗជាច្រើនដែលយើងអាចចូលទៅប្រើប្រាស់និងរៀនបានដោយសេរី។
- ដំបូងយើងអាចចូលទៅកាន់វេបសាយមួយឈ្មោះថា Tools.Design
- ពេលដែលចូលទៅកាន់វេបសាយនេះហើយអ្នកទាំងអស់គ្នាមានជម្រើសច្រើនក្នុងការជ្រើសរើសដូចជា៖ Illustration, Inspiration, AI Tools, UX Tools, Web Builder ជាដើម
- ដូច្នេះប្រសិនបើយើងចង់សិក្សាស្វែងយល់មួយណាគឺអាចចូលទៅកាន់ជម្រើសនីមួយៗបាន
អត្ថបទដោយ៖ រិន មករា