ឡូយណាស់ AI Tool មួយរបស់ Google មានសមត្ថភាពបង្កើតភ្លេង​​ វីដេអូ រូបភាព ដោយគ្រាន់តែបញ្ចូលពាក្យ
Makara Rin
SEPTEMBER 23 2024
គន្លឹះល្អៗ
132 views
1 min read

បើនិយាយទៅដល់ AI Tools ដែលអាចបង្កើតបទភ្លេង​ បង្កើតរូបភាព បង្កើតវីដេអូ គឺមានច្រើនណាស់ប៉ុន្តែ Tools ទាំងអស់នោះ មានខ្លះតម្រូវឲ្យបង់លុយហើយខ្លះក៏ប្រើដោយមិនគិតថ្លៃផងដែរ ប៉ុន្តែសម្រាប់ AI Tools ថ្មីរបស់ Google នេះវិញគឺអាចឲ្យអ្នកទាំងអស់គ្នាប្រើបានដោយមិនគិតថ្លៃនិងមានមុខងារប្រើច្រើនថែមទៀតផង។

សម្រាប់ Tool ថ្មីនេះគឺយើងអាចបង្កើតជាវីដេអូ បង្កើតជាបទភ្លេងទៅតាមចំណង់ចំណូលចិត្ត បង្កើតជារូបភាពជាដើមជាមួយនឹងការបញ្ចូល Prompt យ៉ាងងាយស្រួល។

 របៀបប្រើប្រាស់

  • ចូលទៅកាន់ Browser រួចវាយពាក្យថា AI Test Chicken Video FX ក៏បានដែរ
  • ធ្វើការ Sign up ជាមួយនឹងគណនីរបស់អ្នក
  • បន្ទាប់មកអ្នកនឹងឃើញមុខងារនីមួយៗនៃ Tool មួយនេះ
  • ប្រសិនបើចង់បង្កើតបទភ្លេងគ្រាន់តែចូលទៅកាន់ MusicFX រួចធ្វើការបញ្ចូល Prompt ទៅតាមរស់ជាតិរបស់អ្នក ហើយចុចលើពាក្យ Generate ជាការស្រេច
  • អ្នកអាចធ្វើបែបនេះជាមួយនឹងនឹងមុខងារផ្សេងៗទៀតបាន
  • គូសបញ្ជាក់ថាបច្ចុប្បន្នសម្រាប់មុខងារ VideoFX គឺមិនទាន់បើកឲ្យដំណើរការជាផ្លូវការនោះទេប៉ុន្តែអ្នកទាំងអស់គ្នាអាច Join Waitlist បាន

AI Portrait P Ng

Untitled 3

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia