ប្រសិនបើអ្នកឧស្សាហ៍អូសមើលវីដេអូខ្លីៗ នៅលើ TikTok អ្នកប្រហែលជាធ្លាប់បានឃើញវីដេអូរបស់បុរសម្នាក់ឈ្មោះ Khaby Lame តាមរយៈការផលិតវីដេអូខ្លីៗ ធ្វើរឿងលំបាកៗស្មុគស្មាញ ឱ្យក្លាយជារឿងដែលងាយស្រួល ឬហៅថា Life Hack។ ហើយបច្ចុប្បន្ននេះ Khaby Lame បានក្លាយទៅជា TikToker ដែលមានអ្នកតាមដាន (Follower) ច្រើនបំផុតលើលោករហូតដល់ទៅ ១៥០លាន Follower។ ហើយតាមរយៈចំនួនអ្នក Follower ច្រើនបែបនេះ ជាហេតុធ្វើឱ្យ Khaby Lame មានក្រុមហ៊ុនតូចធំជាច្រើន បានជួលលោកឱ្យផ្សព្វផ្សាយផលិតផល និងក្រុមហ៊ុនខ្លះបានជួលលោកធ្វើ ទូតសុច្ឆន្ទៈថែមទៀតផង។
ជាក់ស្ដែង កាលពីពេលថ្មីៗនេះ Khaby Lame បានក្លាយជា ទូតសុច្ឆន្ទៈ World Cup Qatar 2022 ខណៈព្រឹត្តិការណ៍ការប្រកួត World Cup 2022 នៅកាតានឹងចាប់ផ្តើមការប្រកួតពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូខាងមុខនេះ។
គួរជម្រាបផងដែថា បច្ចុប្បន្ននេះ គណនី TikTok របស់លោក Khaby Lame មានអ្នកតាមដានរហូតដល់ទៅ ១៥០លាននាក់ឯណោះ។ ហើយមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា លោក Khaby Lame ត្រូវបានក្រុមហ៊ុនធំៗ និងល្បីៗជាច្រើន បានជួលលោកឱ្យធ្វើវីដេអូផ្សព្វផ្សាយ និងមានក្រុមហ៊ុនខ្លះ បានជួលលោកធ្វើជាទូតសុឆន្ទៈ (Brand Ambassador) តំណាងឱ្យយីហោរបស់គេថែមទៀតផង៕