រីករាយអបអរការបើកសម្ពោធហាង OPPO Flagship Store ក្នុងផ្សារទំនើប AEON MALL Sensok ជាន់ទី1
Navasiri Morm
JANUARY 1 2025
PR
2 mins read

នៅថ្ងៃទី 01 មករា 2025 គឺជាថ្ងៃពិសេសសម្រាប់ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាដែលបានបើកសម្ពោធនិងបើកដំណើរការនូវ OPPO Flagship Store សាខាទី2 យ៉ាងកក្រើកនៅក្នុងផ្សារទំនើប AEON Mall Sensok (ជាន់ទី1)។ ដោយនៅក្នុងកម្មវិធី Grand Opening ក៏ឃើញមានការចូលរួមពីបណ្តាដៃគូសហការ តារាតំណាង OPPO ដូចជា រ៉េត ស៊ូហ្សាណា និង ពេជ្រ វត្តី ព្រមទាំងតារាៗជាច្រើនរូបទៀតផងដែរ។

Photo 10 2025 01 01 16 28 10

Photo 12 2025 01 01 16 28 10

រឹតតែពិសេសឃើញថា OPPO បានចែកកាដូអនុស្សាវរីយ៍ជាច្រើនទៅកាន់ហ្វេនៗគ្រប់ៗគ្នាដែលបានអញ្ជើញចូលរួមក្នុងកម្មវិធី។ លើសពីនេះទៀត OPPO ក៏បានធ្វើការបញ្ចុះតម្លៃ 20% សម្រាប់ការទិញផលិតផល IoT និងថែមជូនកាសកាលីបឥតខ្សែ Olike 1 គ្រឿង និងបណ្ណប្តូរអេក្រង់ 1 ឆ្នាំ ចំពោះការទិញស្មាតហ្វូនគ្រប់ម៉ូដែលរបស់ OPPO។ សូមបញ្ជាក់ផងដែរ សម្រាប់ការបញ្ចុះតម្លៃ និងការថែមជូនកាសឥតខ្សែ និងបណ្ណធានាអេក្រង់គឺចាប់ពីថ្ងៃទី01 ដល់ថ្ងៃទី07 មករា 2025 ប៉ុណ្ណោះ។ ដូចនេះ សូមរួសរាន់ឡើង!

Photo 8 2025 01 01 16 26 15

ក្រៅពីការផ្តល់ជូនដ៏ពិសេសខាងលើ គោលបំណងធំដែលក្រុមហ៊ុន OPPO នៅកម្ពុជាបើកដំណើរការនូវ Flagship Store ដំបូងរបស់ខ្លួនគឺដើម្បីផ្តល់ជូននូវភាពងាយស្រួល សេវាកម្មដ៏ទាន់ចិត្ត និងផ្តល់បទពិសោធដ៏ល្អប្រសើរដល់អតិថិជនក្នុងការមកតេស្តទូរស័ព្ទ OPPO គ្រប់ស៊េរីគ្រប់ម៉ូដែលដោយផ្ទាល់នៅក្នុងហាង ព្រមទាំងមានបុគ្គលិកជំនាញៗដែលអាចប្រឹក្សាមតិយោបល់។ អ្វីដែលកាន់តែពិសេស រាល់ការអញ្ជើញមកជាវស្មាតហ្វូន OPPO គ្រប់ម៉ូដែលនៅ Flagship Store អតិថិជននឹងទទួលបានការបិត Screen ដោយឥតគិតថ្លៃ៕

Photo 14 2025 01 01 16 28 10Photo 18 2025 01 01 16 28 10

Photo 4 2025 01 01 16 28 10Photo 5 2025 01 01 16 28 10Photo 6 2025 01 01 16 28 10Photo 11 2025 01 01 16 26 15Photo 13 2025 01 01 16 26 15Photo 10 2025 01 01 16 26 15Photo 15 2025 01 01 16 28 10

Photo 2025 01 01 16 32 36

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia