ការបញ្ចុះតម្លៃដ៏ធំប្រចាំឆ្នាំរបស់ក្រុមហ៊ុន Sony ទៅលើផលិតផល Digital Camera, Lens និង ប្រភេទ Cinema Line Camera បានត្រឡប់មកវិញម្តងទៀតហើយ កាន់តែពិសេស និង កាន់តែចំណេញជាងឆ្នាំមុនៗទៅទៀត។ ជារៀងរាល់ចុងឆ្នាំក្រុមហ៊ុន Sony តែងតែរៀបចំកម្មវិធីមួយដែលហៅថា Alpha Festival គឺជារដូវកាលបញ្ចុះតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើផលិតផលកាម៉េរារបស់ខ្លួន។
ចុងឆ្នាំ២០២៤នេះក៏មិនខុសពីឆ្នាំមុនៗដែល តែឆ្នាំនេះ Alpha Festival 2024 ត្រឡប់មកវិញម្តងទៀតរឹតតែពិសេសជាងមុនជាមួយការបញ្ចុះតម្លៃរហូតដល់ទៅ USD 1000 នៅរាល់ពេលទិញផលិតផលកាម៉េរានានាក្នុងកំឡុងពេលប្រូម៉ូសិន (ការផ្តល់ជូនចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃ៣១ធ្នូឆ្នាំ២០២៤) នឹងទទួលបានកាដូបន្ថែមភា្លមៗដែលកាដូនេះមានចំនួនកំណត់ លើសពីនេះទៅទៀត អតិថិជនទាំងអស់ដែលទិញនៅក្នុងអំឡុងខែធ្នូក្នុងរដូវកាល Alpha Festival Promotion នេះមានឱកាសចូលរួមផ្សងសំណាងយករង្វាន់ជាច្រើនទៀតមានដូចជាម៉ូតូ Honda Scoopy 2024 ទូរទស្សន៌ Sony Bravia3 ទំហំ 65 អ៊ីញ Speaker Sony ULT Field7 និង កាសស្តាប់ដ៏ល្បី Sony WH-1000XM5 ដែលការចាប់ឆ្នោតផ្សងសំណាងនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី ២៨ ធ្នូ ឆ្នាំ ២០២៤ នៅ Factory Phnom Penh និង នៅលើផេកផ្លូវការ Sony Electronics Cambodia នៅម៉ោង ៧ យប់។
ដូច្នេះហើយនៅរាល់ពេលទិញកាម៉េរាSony សូមកុំភ្លេចសួររកបណ័្ណធានា និងពិនិត្យមើល sticker ផ្លូវការនៅលើប្រអប់ ព្រមទាំងលក្ខខណ្ឌ័ក្នុងការចូលរួមចាប់ឆ្នោតផ្សងសំណាងពីដៃគូសហការណ៌ផ្លូវការរបស់ Sony នៅតាមបណ្តាលហាងកាម៉េរាដែលមានដូចជា៖ Leng Kheang Camera Shop, My Cam, Laor Laor, Camera Hut, DR Electronic, Laor Man, Sabay Nash, T&K Camera Shop
ឈប់សិន! នៅមិនទាន់អស់នោះទេ នៅថ្ងៃទី ២៨ ធ្នូ ឆ្នាំ ២០២៤ ចាប់ពីម៉ោង ៩ព្រឹក ដល់៧យប់ នៅ Factory Phnom Penh ក្រុមហ៊ុន Sony ក៏មានកម្មវិធី Alpha Festival 2024 (Mega Workshop) ដែលមានការដាក់តាំងបង្ហាញកាម៉េរាអោយតេស្តសាកល្បង ការលេងហ្គេមប្តូរយករង្វាន់ ថតរូបស្អាតៗ និងជួបវាគ្មិនកិត្តិយសរបស់យើងដូចជា លោក សួង ម៉ារឌី លោក កឹម សុវណ្ណា លោក Jerry Thai លោក ឆេង សុភក្ត្រ័ (រៀនថត)។