Huawei បើកសម្ពោធកម្មវិធីត្រួសត្រាយ 5G-A ជាផ្លូវការ សហការជាមួយប្រតិបត្តិករសេវាទូរស័ព្ទសកល
Makara Rin
JULY 2 2024
នវានុវត្តន៍
81 views
2 mins read

ក្នុងព្រឹត្តិការណ៍ MWC Shanghai ឆ្នាំ 2024 កន្លងទៅ ក្រុមហ៊ុន Huawei បានដាក់សម្ពោធជាផ្លូវការនៃកម្មវិធីត្រួសត្រាយផ្លូវបច្ចេកវិទ្យា 5G-A ក្រោមប្រធានបទធំជារួម ជម្រុញជោគជ័យរួមគ្នាជាមួយនឹង 5G-A” ដោយមានការចូលរួមដោយប្រតិបត្តិករបច្ចេកវិទ្យា 5G ជាច្រើនមកពីជុំវិញពិភពលោក រួមទាំងក្រុមហ៊ុនធំៗ៣របស់ចិន ក៏ដូចជា HKT, du និង Oman Telecommunication ជាដើម។

ក្នុងព្រឹត្តិការណ៍នោះដែរ អ្នកជំនាញ និង តំណាងក្រុមហ៊ុននីមួយៗបានពិភាក្សាគ្នាទៅលើការពង្រឹងគុណភាពក្នុងការអភិវឌ្ឍបណ្ដាញសេវ៉ា 5G-A ព្រមទាំងរបៀបក្នុងការចាប់យកឱកាសនៃការប្រើប្រាស់ AI ឬបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីបង្កើតទីផ្សារថ្មីក្នុងការរីកចម្រើន។

Photo 2024 07 02 18 19 02

យើងដឹងរួចហើយថា 5G ជាបច្ចេកវិទ្យាទូរគមនាគមន៍ដែលត្រូវបានអភិវឌ្ឍយ៉ាងលឿនរហ័សមិនធ្លាប់មានពីមុនមក ហើយការសម្ពោធដាក់ជាផ្លូវការនៃស្តង់ដារ 5G-A 5G-Advanced ដំបូងនេះជាជំហានដ៏សំខាន់ក្នុងវិស័យ 5G ស្របពេលឆ្នាំ ២០២៤នេះជាឆ្នាំដំបូងនៃការបញ្ចេញបច្ចេកវិទ្យា 5G-A ប្រើប្រាស់ក្នុងន័យពាណិជ្ជកម្មជាផ្លូវការ។

លោក David Wang ប្រធាននាយកប្រត្តិបត្តិនៃក្រុមប្រឹក្សាភិបាល និង ជាអគ្គនាយកក្រុមប្រឹក្សាភិបាលគ្រប់គ្រងលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ICT បានថ្លែងនៅក្នុងសុន្ទរកថារបស់លោកក្រោមប្រធានបទធំថា “5G-A: ត្រួសត្រាយផ្លូវសម្រាប់ជោគជ័យរួមគ្នា

ក្នុងសុន្ទរកថារបស់លោក បានឱ្យដឹងថា “5G-A ជាផ្លូវមួយក្នុងការឆ្ពោះទៅមុខ។ វានឹងជួយការពារការវិនិយោគកន្លងទៅ ស្របពេលជាមួយគ្នាក៏បង្កើតឱកាសអាជីវកម្មថ្មីតាមរយៈការពង្រីកដែនខណ្ឌនៃអាជីវកម្ម។ បើយើងមើលទៅមុខទៅកាន់ឆ្នាំ ២០៣០ ឧស្សាហកម្មទាំងមូលនឹងត្រូវបង្កើនការខិតខំប្រឹងប្រែងក្នុងការជម្រុញបច្ចេកវិទ្យា 5G-A និង គាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យា 5G។ នេះជារបៀបដែលយើងនឹងធានាបាននូវឧស្សាហកម្ម 5G ដ៏ចម្រើនក្នុងរយៈពេលវែង និង កសាងពិភពលោកដ៏ប្រសើរមួយនៅពេលអនាគត។

លោកបានបន្ថែមទៀតថា ក្រុមហ៊ុន Huawei ត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការប្រកៀកដៃគ្នាជាមួយអ្នកនៅក្នុងវិស័យនេះ ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ី 5G-A ដ៏ល្អ ក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវស្តង់ដារ 5G-A និង ចែករំលែកដើម្បីផលប្រយោជន៍នៃការអភិវឌ្ឍបច្ចេកវិទ្យា 5G-A នេះ។ យើងរួមគ្នា យើងនឹងនាំនូវពិភពបញ្ញា ឱ្យទៅជាការពិត ហើយលឿន

Huawei រួមទាំងដៃគូរជាប្រតិបត្តិករបានរួមគ្នាប្រកាសអំពីកម្មវិធីក្នុងការត្រួសត្រាយផ្លូវសម្រាប់បច្ចេកវិទ្យា 5G-A មានមកជាមួយនូវការយល់ស្របគ្នា ៦ ចំណុច ក្នុងអំឡុងព្រឹត្តិការណ៍ខាងលើនោះ ដោយកិច្ចព្រមព្រៀងនោះនឹងពង្រីកឱ្យបាននូវគុណតម្លៃ និងសមត្ថភាពនៃបច្ចេកវិទ្យា 5G-A ផ្សព្វផ្សាយជម្រុញការអភិវឌ្ឍ 5G-A និងជម្រុញវិស័យនេះតាមរយៈការជម្រុញផ្សព្វផ្សាយ ប្រតិបត្តិការត្រួសត្រាយផ្លូវមុន ទីក្រុងដែលដំណើរការមុន ការអភិវឌ្ឍគម្រូអាជីវកម្ម សេវាប្រកបដោយគុណភាពខ្ពស់ នវានុវត្តន៍សេវាកម្ម និង ប្រព័ន្ធអេកូឡូស៊ីដែលលូតលាស់ល្អ។

បន្តទៅទៀត ក្រុមហ៊ុន Huawei ប្ដេជ្ញាចិត្តនឹងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រតិបត្តិករនៅក្នុងបណ្ដាញប្រព័ន្ធ សេវា និង អេកូឡូស៊ី ក៏ដូចជាជួយពួកគេកសាងការប្រកួតប្រជែងប្លែកៗពីគ្នានៅក្នុងយុគសម័យ 5G-A

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia