ចំណេញពេលនឹងជួយបានច្រើនណាស់! មិនត្រូវការជំនាញថតឬកាត់ត​ ក៏ AI មួយនេះជួយបានដែរ​
Makara Rin
SEPTEMBER 3 2024
គន្លឹះល្អៗ
623 views
1 min read

បើនិយាយពី​ AI បច្ចុប្បន្ននេះគឺមានច្រើនណាស់រាប់មិនអស់ទេ​ដែលយើងអាចចូលទៅប្រើប្រាស់វាទៅតាមផ្នែកនីមួយតាមអ្វីដែលយើងត្រូវការ។​ ក្នុងនោះផងដែរប្រសិនបើអ្នកជាម្ចាស់អាជីវកម្មដែលត្រូវការបង្ហាញផលិតផលស្អាតៗទាក់ទាញ អាជារូបភាព ជាវីដេអូ​ ឬការផលិតមាតិការច្នៃប្រឌិតផ្សេងៗទៀត​គឺយើងអាចប្រើប្រាស់ AI ដើម្បីឲ្យជួយបាន។​

សម្រាប់វេបសាយមួយនេះមានឈ្មោះថា PromeAI ដោយនៅក្នុងវេបសាយមួយនេះគឺមានជាមួយនឹង Tools ជាច្រើនដែលយើងអាចប្រើប្រាស់ទៅតាមតម្រូវការដូចជា៖ ការបំប្លែងពីអក្សរទៅជាវីដេអូ បំប្លែងពីរូពភាពទៅជាវីដេអូ បំប្លែងពីរូបមិនច្បាស់ទៅជាច្បាស់ បំប្លែងពីរូបគំនូរទៅជារូបពិត បង្កើត Avatar នឹងមុខងារមានប្រយោជន៍ជាច្រើនទៀត។

របៀបប្រើ

  • ចូលទៅកាន់វេបសាយ PromeAI
  • ភ្ជាប់ជាមួយនឹងគណនី អ៊ីមែល
  • ដើម្បីបង្កើតយើងអាចរើសយក Tool មួយណាដែលយើងពេញចិត្តរួចចុចលើពាក្យ Start
  • ក្រៅពីនេះអ្នកក៏អាចចូលមកឆ្វេងដៃដើម្បីចូលមើលពី​ Design Template ដែលគេបានធ្វើរួចហើយក៏បាន

1

2

3

អត្ថបទដោយ៖ រិន​​ មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia