ចូលចិត្តសរសេររឿងខ្លី តែអត់សូវចេះធ្វើរូបភាពឲ្យទាក់ទាញ កុំបារម្ភ AI មួយនេះអាចជួយអ្នកបានមួយចប់
Makara Rin
SEPTEMBER 4 2024
គន្លឹះល្អៗ
118 views
1 min read

មានបងប្អូនមួយចំនួនចូលចិត្តការសរសេររឿង មិនថាជាប្រភេទរឿងនិទានខ្លីៗ រឿងបែបប្រលោមលោកឬក៏រឿងវែងៗនោះទេ ប៉ុន្តែមានបញ្ហាមួយដែលតែងតែកើតមានគឺពិបាកនៅក្នុងការធ្វើរូប សដភាពឲ្យត្រូវជាមួយនឹងសាច់រឿងដើម្បីឲ្យកាន់តែមានភាពទាក់ទាញ​​ ហើយបើគូរក៏ត្រូវចំនាយពេលយូរដែរ។

ដូច្នេះសម្រាប់វេបសាយ AI មួយនេះគឺអនុញ្ញាតឲ្យអ្នកទាំងអស់គ្នាចូលទៅបង្កើតរូបភាពជាសាច់រឿងទៅតាមអ្វីដែលយើងចង់បាន ដោយគ្រាន់តែបញ្ចូលពាក្យទៅតាមគំនិតរបស់យើងតែប៉ុណ្ណោះ​​។

 របៀបប្រើ

  • ចូលទៅកាន់ Browser រួចវាយពាក្យថា AI Comic Factory
  • ដូច្នេះយើងអាចចូលទៅកាន់វេបសាយនេះតាមរយៈ Hugging Face បាន
  • បន្ទាប់មកយើងអាចធ្វើការបញ្ចូលពាក្យ (Prompt) នៅខាងលើថាយើងចង់បានសាច់រឿងបែបណា
  • រួចធ្វើការជ្រើសរើសប្រភេទរូបភាព រើសទំហំ ហើយចុចលើពាក្យ Go ជាការស្រេច

1

2

អត្ថបទដោយ៖ រិន មករា

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia