ទីបំផុត Huawei បានបញ្ចេញថេប្លេតសេរីថ្មី Huawei MatePad SE 11” តម្លៃល្អខ្លាំងចាប់ពី 179ដុល្លារ ឡើងទៅ
Makara Rin
SEPTEMBER 6 2024
PR
4 mins read

នៅថ្ងៃទី 5 ខែ កញ្ញា នេះ ក្រុមហ៊ុនហួវៃ បានដាក់សម្ពោធលក់ផ្លូវការនូវថេប្លេតសេរីថ្មី លក្ខណះធំបំផុត តម្លៃល្អបំផុត Huawei MatePad SE 11(ហួវៃ ម៉េតភេទ អេស ស្អ៊ី ដប់មួយ អ៊ីញ) តម្លៃចាប់ពី 179ដុល្លា មានទាំង Version (វើសិន)សម្រាប់អតិថិជនទូរទៅគ្រប់វ័យ នឹង Version (វើសិន) សម្រាប់កុមារ ដែលមានភាពធន់បំផុត មានការចូលរួមពីតារាកក្តិយសជាច្រើនដួងដូចជា ពិធីការានី DJ Nana (ឌីជេណាណា) អ្នកបង្កើតមាតិកា អ្នកនាង សន កាន់និកា  លោក ស័ក្ក សេរីវុធ ហៅ ដុំ ហ្វីល និង លោក ហ្វុង សៀនស្ទ័រ ។

Ds C01663

Ds C01557

ក្រុមហ៊ុនហួវៃ បានបញ្ជាក់ថា ការដាក់លក់ថេប្លេត Huawei MatePad SE 11 (ហួវៃ ម៉េតភេទ អេស ស្អ៊ី ដប់មួយ អ៊ីញ) នេះ ក្នុងគោលបំណង ផ្តល់ជូនថេប្លេតមួយដែលមានតម្លៃសមរម្យ សមត្ថភាពខ្លាំង សម្រាប់ អ្នករកស៊ី ធ្វើការ សិស្ស និស្សិត ឬ ឪពុកម្តាយគ្រប់រូបដែលមានបំណងទិញជូនកូនៗសម្រាប់ការសិក្សារ​ រៀន online ជាដើម ជាមួយការបំពាក់នូវសម្ថភាពខ្លាំងលើពីតម្លៃ ។

Ds C01391

Ds C01484

(លោក ស័ក្ក សេរីវុធ្ធ  បានបង្ហាញពីចំណាប់ផងដែរ នេះជា ថេប្លេត ដែលអ្នកប្រើប្រាស់អាចដាក់ស៊ីមប្រើអ៊ីនធឺណេត តេចេញចូល សេវាខ្លាំង ងាយស្រួលក្នុងការប្រើអ៊ីនធឺណេតគ្រប់ទីកន្លែង អ្វីដែលពិសេកាន់តែខ្លាំង  ថេប្លេតនេះ មាន អេក្រង់ធំ ទំហំ 11 អ៊ីញ ផ្តល់នៅកម្រិតពណ៍ធម្មជាតិ 100% sRGB  ទទួលបានសញ្ញាប័ត្របច្ចេកវិទ្យាការពារភ្នែកកម្រិតខ្ពស់ 2 ប្រភេទផ្សេងគ្នាគឺ TUV Low Blue Light និង TUV Flicker Free ពីប្រទេសអល្លឺម៉ង់   ក្នុងនោះផងដែរសម្រាប់ចូលចិត្តកំសាន្តទស្សនាភាពយន្ត ថេប្លេតនេះបានបំពាក់បាស់បំពងសំឡេង 4គ្រាប់ពីរោះរណ្តំ បែប surround sound ជាមួយថាមពលថ្មធំ 7700mAh នឹង ល្បឿនសាកថ្ម រហូតដល់ 22.5 វ៉ាត់ !

Ds C01585

Ds C01416

Ds C01448

Ds C01400

លោក សៀនស្ទ័រ បានបញ្ជាក់ថានេះជា ថេប្លេតដែលមានរូបរាងស្អាត Premium បំផុត ដែលខ្ញុំធ្លាប់កាន់សឹងមិនគួរឲ្យជឿរថាមានតម្លៃ ​100$ជាង ដែលមាន តួថេប្លេតផលិតចេញពីអលុយមីញ៉ូមសុទ្ធដំបូងគេ ស្តើង ស្រាល ងាយស្រួលកាន់ ដាក់តាមខ្លួន  សម្រាប់ការ កាត់ត្រា ដោយប្រើ Huawei Note និង គូ គំនូរបែប Digital យើងអាចប្រើប្រាស់ប៊ិច Original Huawei M-pen lite ដែលជាប៊ិចមានគុណភាពខ្ពស់ សម្រាប់  អ្នកចូលចិត្តអានសៀវភៅ Huawei MatePad SE 11 បានបំពាក់នូវ មុខងារ​ eBook mode ប្តូរពណ៍អេក្រង់ទៅជា ស ខ្មៅ ទទួលបានបទពិសោធន៍ដូចអានសៀវភៅពិតៗ

Ds C01408

Ds C01443

 

  Ds C01434 

អ្នកនាង សន កាន់នីកា  បានចែករំលែកបទពិសោធផ្ទាល់ខ្លួនផងដែរ  ហេតុអ្វីបានជាអ្នកគួរជ្រើសរើសយក Huawei Pad SE 11 សម្រាប់ក្រុមគ្រួសារអ្នក?  ថ្លេប្លេតនេះគឺប្រើបានគ្រប់វ័យទាំងមនុស្សចាស់ នឹង ក្មេង ដោយសារនេះជាថេប្លេតដែលមានតម្លៃសមរម្យ មានមុខងារ Kids Corner  ដែលជាជំនួយការរបស់ឪពុកម្តាយ គ្រប់រូប អាច គ្រប់គ្រងម៉ោងលេង  គ្រប់គ្រងមាតិការវីដេអូ  គ្រប់គ្រងកម្មវិធី App នានា ដែលប៉ពាល់ដល់កុមារ  សម្រាប់ឪពុកម្តាយដែល បារម្ភរឿងបញ្ហាភ្នែក និង សុវត្ថភាព កូនៗ គឺអស់បារម្ភតែម្តង ដោយសារថេប្លេតនេះ បំពាក់នូវបច្ចេកវិទ្យាការពារភ្នែកកម្រិតខ្ពស់ដែលមិនប៉ពាល់ភ្នែកកុមារ និង​​ មុខងារសុវិត្តភាពពេលកំពុងសាកថ្មដែល មិនអនុញ្ញាតិអោយកូនៗលេងនៅពេលកំពុងសាកថ្ម ចំនុចពិសេសចុងក្រោយនោះ គឺ មាន Case សម្រាប់ការពារពីធ្លាក់បែកបែបកម្រិតខ្ពស់ សម្រាប់ការពារ ថេប្លេត កុំអោយបែបបាក់ ទៀតផង មាន Huawei MatePad SE 11 ដូចមានជំនួយការមើលថែកូនផ្ទាស់ខ្លូនរបស់អីចឹង ។

 Ds C01484

Ds C01461

Ds C01482

គូសបញ្ជាក់ផងដែរថាសម្រាប់ Huawei MatePad SE 11’’ គឺមាន Specs ធំបំផុត តម្លៃល្អបំផុត ចាប់ពីចាប់ពី 179 ដុល្លា  ផ្តល់ជូនការដូរដែលមានតម្លៃ លើសពី $59 មានដូចជា Huawei M-Pen Lite,  ស្រោមការពារ, Bluetooth keyboard Case ការពារសម្រាប់កុមារ  , ស្រ្គីនការពារ កម្មវិធី Kids Corner និង Baby Bus ដំឡើងមកជាស្រេច !

Ds C01654

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia