អ្នកដែលចូលចិត្តកែរូបភាព ជាពិសេសទៅលើការកែរពណ៌ខ្ញូំជឿថាអេបទាំង៥នេះនឹងអាចធ្វើឲ្យអ្នកទាំងអស់គ្នាពេញចិត្តខ្លាំងព្រោះវាមានសមត្ថភាពក្នុងការកែរ ក៏ដូចជាមានមុខងារច្រើនទៅតាមតម្រូវការ លើសពីនេះទៅទៀតវាក៏មានជាមួយនឹងប្រភេទ Filter ស្រាប់ៗផងដែរ ដែលយើងអាចប្រើវាបានភ្លាមៗដោយពុំចាំបាច់កែកុនច្រើន។
1, Lightroom
សម្រាប់អេបមួយនេះគឺជាអេបមួយរបស់ក្រុមហ៊ុន Adobe ដែលយើងអាចចូលទៅទាញយកមកប្រើប្រាស់ទាំងនៅលើ iPhone និង Android។ ចំពោះ Lightroom គឺជំនាញទៅលើការកែពណ៌នៃរូបភាពដោយសារតែវាមានមុខងារនៅក្នុងការកែពណ៌ច្រើនស្រដៀងជាមួយនឹងការកែនៅលើកុំព្យូទ័រដែរ។
2, Snapseed
ចំពោះអេបមួយនេះវិញក៏មិនធម្មតាដែរ ពោលគឺមានអ្នកប្រើប្រាស់ច្រើនដោយសារតែវាមាន Tools ច្រើនជម្រើសដើម្បីឲ្យយើងប្រើប្រាស់ដើម្បី ជាពិសេសគឺមុខងារលុបស្នាម មុខងារសរសេរអក្សរ ឬក៏មុខងារសម្រាប់ស៊ុំជុំវិញជាដើម។
3, ClipDrop
សម្រាប់អ្នកដែលចូលចិត្តការកែរពណ៌បែប Studio ដែលមានការលាយចំរុះពណ៌គ្នាគឺអាចប្រើប្រាស់ជាមួយនឹងអេប ClipDrop នេះបាន។
4, Prequel
ចំពោះអេប Prequel នេះវិញក៏ជំនាញជាមួយនឹងការកែរពណ៌ដែរ ប៉ុន្តែអ្វីដែលកាន់តែពិសេសអេបមួយនេះវាមានជាប្រភេទ Filter ស្អាតជាច្រើន មានបែប Vintage, Film, Studio និងមានប្រភេទ Filter ផ្សេងៗជាច្រើនទៀតដែលយើងអាចប្រើប្រាស់ជាមួយនឹងរូបរបស់យើងបាន មិនតែប៉ុណ្ណោះយើងក៏អាចកែដោយខ្លួនឯងផ្ទាល់ក៏បានជាមួយនឹងមុខងារជាច្រើនប្លែកជាងអេបមុនៗទៀត។
5, VSCO
ចុងក្រោយគឺ VSCO ដែលអេបមួយនេះគឺអាចឲ្យអ្នកទាំងអស់គ្នាកែពណ៌លើរូបភាពបានលឿនៗនិងស្អាតដោយសារតែវាមាន Template ស្រាប់ៗ ជាពិសេសគឺមានជាមួយនឹងថតភ្លាមកែភ្លាមថែមទៀតផង ដោយពុំចាំបាច់ចាំយូរនោះទេ។