អស្ចារ្យ! ក្រុមហ៊ុន Huawei ប្រារព្ធកម្មវិធីប្រជុំដៃគូកំពូល​ និងប្រកាសវិនិយោគ៦០លាន$ លើបច្ចេកវិទ្យា Cloud នៅអាស៊ី
Navasiri Morm
FEBRUARY 27 2023
PR
2 mins read

កាលពីថ្ងៃទី២៣-២៤​ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei Cloud APAC បានធ្វើការរៀបចំកិច្ចប្រជុំកំពូលភាពជាដៃគូ APAC ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា Cloud ដ៏សំខាន់បំផុតមួយប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងឆ្នាំ២០២៣។ កម្មវិធីមួយនេះត្រូវបានប្រារព្ធឡើងនៅឯនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីរយៈពេលពីរថ្ងៃពេញ ក្រោមប្រធានបទ «ទៅមុខទាំងអស់គ្នា​ រីកចម្រើនទាំងអស់គ្នា» «Go Together, Grow Together»។ ហើយកម្មវិធីនេះទាំងមូលគឺមានគោលដៅជំរុញការអភិវឌ្ឍន៍ប្រកបដោយនិរន្ដរភាព តាមរយៈការបើកដៃគូរពាក់ព័ន្ធសំខាន់ៗ អាចចាប់ដៃគ្នាធ្វើការណ៍គ្នា និងកសាងបណ្ដាញទំនាក់ទំនងបានកាន់តែទូលំទូលាយ។

ថ្លែងនៅក្នុងឱកាសនេះផងដែរ លោក Zeng Xingyun ប្រធានក្រុមហ៊ុន Huawei Cloud APAC  បានធ្វើការប្រកាសពីយុទ្ធសាស្ត្រ និងការធ្វើបច្ចុប្បន្នភាពរបស់ Huawei Cloud សម្រាប់ឆ្នាំ២០២៣ ក៏ដូចជាបង្ហាញពីផែនការគោលនយោបាយរួមដើម្បីបង្កើនប្រព័ន្ធអេកូដៃគូសហការណ៍ដ៏រឹងមាំមួយបន្ថែមទៀតសម្រាប់ដៃគូសហការណ៍របស់ Huawei Cloud APAC  ទាំងអស់ផងដែរ។

2144

238

ទន្ទឹមនឹងនេះដែរ លោក Zeng Xingyun ក៏បានធ្វើការប្រកាសការវិនិយោគ ៦០លានដុល្លារ ទៅលើ GoCloud Service និង Software Partners ដើម្បីពង្រីកសមត្ថភាពរការផ្ដល់សេវាកម្មបច្ចេកវិទ្យា Cloud របស់ Huawei ខណៈការវិនិយោគមួយនេះ គឺបានបង្ហាញពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុន  Huawei ក្នុងការពង្រឹងសេវាកម្ម ដើម្បីជួយជំរុញឱ្យកិច្ចសហការជាមួយនឹងដៃគូរទាំងអស់កាន់តែមានប្រសិទ្ធិភាពខ្ពស់ ពោលគឺការវិនិយោគលើបច្ចេកវិទ្យា Cloud នេះនឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ដៃគូរសហការណ៍របស់ខ្លួននៅក្នុងយុគសម័យដែលគ្រប់យ៉ាងកំពុងតែផ្លាស់ប្ដូរទៅឌីជីថល។

លោក Joy Huang ប្រធានយុទ្ធសាស្ត្រ និងការអភិវឌ្ឍន៍ឧស្សាហកម្មនៅ Huawei Cloud បានប្រកាសអំពីបច្ចុប្បន្នភាពយុទ្ធសាស្ត្រសកលរបស់ Huawei Cloud រួមមានសេវាស្នូលរបស់ Huawei Cloud ដែលកំពុងត្រូវបានដាក់ឱ្យដំណើរការជាសកល មិនថាតែសេវា Cloud Service អ៊ីនធឺណិតល្បឿនលឿន និងសេវាផ្សេងៗ ជាច្រើនទៀត ខណៈការធ្វើបច្ចុប្បន្នភាពទាំងអស់នេះ គឺជាផ្នែកមួយនៃចក្ខុវិស័យរបស់ក្រុមហ៊ុន Huawei Cloud ក្នុងការជំរុញប្រព័ន្ធឌីជីថលចូលទៅគ្រប់តំបន់ និងគ្រប់ឧស្សាហកម្មដើម្បីឱ្យកាន់តែទំនើបនិងមានប្រសិទ្ធិភាពខ្ពស់ជាងមុន។

239

នៅក្នុងឱកាសនេះផងដែរ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងម៉ុងហ្គោលី ឯឧត្តម្ភ Djauhari Oratmangun បានមានប្រសាសន៍ថា "កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាសកល រួមទាំងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ពីប្រទេសចិនដូចជា Huawei បានក្លាយជាការបង្ហាញនៃរបៀបវារៈនៃការផ្លាស់ប្តូរឌីជីថលរបស់ប្រទេសឥណ្ឌូនេស៊ី"។ បច្ចុប្បន្ននេះ ឥណ្ឌូនេស៊ីកំពុងតែស្ថិតលើផ្លូវបង្កើនល្បឿនរបស់ខ្លួន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) សម្រាប់ប្រទេសទាំងមូល។ ហើយបើតាមផែនការណ៍រយៈពេលវែង គេរំពឹងថាឥណ្ឌូនេស៊ីនិងសម្រេចបាននូវការរួមចំណែកសេដ្ឋកិច្ចរបស់ខ្លួន ១.៤៣ទ្រីលានដុល្លារ ក្នុងឆ្នាំ២០៤៥ ដែលក្នុងនោះគេរំពឹងថាឧស្សាហកម្ម ICT នឹងរួមចំណែក ២០.៧% ដល់ផលិតផលក្នុងស្រុកសរុបរបស់ជាតិឥណ្ឌូនេស៊ី។

គួរជម្រាបផងដែរថា បច្ចុប្បន្ននេះ Huawei Cloud គឺជាក្រុមហ៊ុនបច្ចេកវិទ្យាផ្ដល់សេវាកម្ម Cloud ឈានមុខមួយក្នុងតំបន់។ ជាក់ស្ដែង ក្រុមហ៊ុន Huawei Cloud ជាប់លំដាប់លេខ២ នៅប្រទេសចិន លេខ៣ នៅប្រទេសថៃ និងលេខ៤ ក្នុងទីផ្សារកំពុងអភិវឌ្ឍន៍នៅអាស៊ីប៉ាស៊ីហ្វិក ក្លាយជាក្រុមហ៊ុនផ្តល់សេវា Cloud ដែលមានការរីកចម្រើនលឿនបំផុតក្នុងចំណោមក្រុមហ៊ុននាំមុខគេទាំង ៥ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕

240

241

242

243

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia