ប្រើហ្វេសប៊ុករាល់ថ្ងៃធ្លាប់ជួបរឿងនេះទេ ពេលខ្លះក្លាយទៅជា Friends នឹងគ្នាហើយតែនៅស្រពិចស្រពិលថាគេជាអ្នក Add មកយើងមុនឬក៏យើងគឺជាអ្នក Add ទៅគេមុន ហើយអ្នកដឹងទេថាក្នុងហ្វេសប៊ុកមានមុខងារមួយដែលអាចប្រាប់យើងទាំងអស់ទាំងថ្ងៃ ខែ ឆ្នាំនៃការ Add របស់ Friends យើង។
ថ្ងៃនេះផងដែរ Technology Cambodia នឹងពាំនាំក្បាច់ក្នុងការចូលទៅឆែកមើលថាតើយើងជាអ្នក Add Friends ទៅគេមុនឬគេជាអ្នក Add មកមុន ដើម្បីឱ្យអស់មន្ទិលសៅហ្មងតទៅទៀត។
ដំណាក់កាលទី1
- ចូលទៅកាន់ Setting & Privacy>Setting>Profile Setting
- អូសចុះក្រោមបន្តិចចុចលើពាក្យ Access profile information
ដំណាក់កាលទី2
- ចុចលើពាក្យ Connections ហើយចុចលើ See More
- បន្ទាប់មករើសយកពាក្យ Friend Requests Received
- ពេលចុចរួចហើយអ្នកនឹងឃើញឈ្មោះក៏ដូជារូប Profile ទាំងអស់ថានរណាខ្លះដែលបាន Add មកយើងហើយយើងបានទទួលធ្វើជា Friends ។
អត្ថបទដោយ៖ រិន មករា