ចង់ទាញយក វីដេអូវែង វីដេអូខ្លី ឬក៏ប្រភេទ Mp3 មិនពិបាកទេ វេបសាយនេះឲ្យទាញយកមួយចប់
Makara Rin
FEBRUARY 2 2025
គន្លឹះល្អៗ
150 views
1 min read

ជាធម្មតាប្រសិនយើងចង់ទាញយកវីដេអូវែង វីដេអូខ្លីៗចេញពី YouTube, Facebook, Instagram, TikTok, ឬក៏ចេញពី Pinterest ជាដើមគឺទាមទាឲ្យយើងត្រូវប្រើជាមួយនឹង Software ជំនួយឬក៏ប្រើវេបសាយជំនួយ​ ប៉ុន្តែសម្រាប់ Software ឬក៏វេបសាយខ្លះគឺពិបាកក្នុងការប្រើ ជាពិសេសគឺលោតផ្ទាំពាណិជ្ជកម្មមកច្រើននិងអាចមានមេរោគថែមទៀតផង។

 ដូច្នេះហើយអ្នកទាំងអស់គ្នាអាចចូលទៅប្រើប្រាស់វេបសាយមួយនេះបានឈ្មោះថា cobalt tool ដោយវេបសាយមួយនេះគឺអនុញ្ញាតឲ្យអ្នកទាំងអស់គ្នាទាញយកវីដេអូចេញពី Platform ជាច្រើនដូចបានរៀបរាប់ខាងលើ មិនប៉ុណ្ណោះអ្នកទាំងអស់គ្នាក៏អាចទាញយកប្រភេទ MP3 ក៏បានដែរ និងអាចជ្រើសរើសកម្រិតគុណភាពនៃវីដេអូនិងគុណភាពនៃសំឡេងថែមទៀតផង។ ហើយអ្វីដែលកាន់តែពិសេសនោះគឺវាមិនមានលោតពាណិជ្ជកម្មមកច្រើនកំឡុងពេលដែលយើង Download វីដេអូនោះទេ។

របៀបប្រើ

  • ចូលទៅកាន់វេបសាយ cobalt tool
  • Copy link វីដេអូចេញពីកន្លែងដែលអ្នកចង់ Download រួច Paste ចូលក្នុងវេបសាយនេះ
  • បន្ទាប់ពីចុចបញ្ជូនហើយវានឹងលោតឲ្យយើង Download តែម្តង
  • ប្រសិនបើអ្នកទាំងអស់គ្នាចង់កំណត់គុណភាពគឺអាចចូលទៅកាន់ Setting បាន វាមានច្រើនជម្រើសចង់កំណត់មួយណាក៏បានដែរ។

1

2

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia