ភ្នំពេញ – កាលពីថ្ងៃអាទិត្យទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅនេះ នៅផ្សារទំនើប Chip Mong 271 Mega Mall បានផ្ទុះឡើងនូវសម្លេងហូរកញ្ច្រៀវក្នុងព្រឹត្តិការណ៍ជួបជុំអ្នកគាំទ្រ របស់តារាសម្ដែងជួរមុខដ៏ល្បីឈ្មោះ កញ្ញា ស៊ីន យូប៊ីន ដែលរៀបចំដោយ Samsung ហើយក៏ជាការអបអរសាទរដល់វត្តមាននៃ Samsung Galaxy S25 Ultra ផងដែរ ព្រមទាំងមានការចែករំលែកគន្លឹះនៅក្នុងការប្រើប្រាស់ Galaxy AI ខ្លះៗពីតារាស្រីលំដាប់ជួរមុខរូបនេះ។
កម្មវិធីនេះមានការបង្ហាញពីផលិតផល Samsung ជំនាន់ថ្មី ជាពិសេស Samsung Galaxy S25 Ultra ដែលត្រូវបានដាក់បង្ហាញនៅសងខាងនៃឆាក និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកចូលរួម។ កញ្ញា ស៊ីន យូប៊ីន បានដើរទស្សនា Pop-up Store និងបានចូលរួមក្នុងកម្មវិធីជជែក ដែលធ្វើឱ្យអ្នកគាំទ្រមានឱកាសបានស្គាល់នាងកាន់តែច្បាស់។
កញ្ញា ស៊ីន យូប៊ីន ក៏បានចែករំលែកផងដែរអំពីបទពិសោធន៍នៃការប្រើប្រាស់មុខងារបញ្ញាសិប្បនិម្មិតឆ្លាតវៃរបស់ Samsung Galaxy S25 Ultra ដែលគេស្គាល់ថាជា Galaxy AI ជំនាន់ថ្មីនោះ ថាមានប្រយោជន៍ និង ជួយកិច្ចការងាររបស់កញ្ញាយ៉ាងច្រើន ដោយប្រៀបបាននឹងជំនួយការជួយការងារប្រចាំថ្ងៃរបស់កញ្ញាម្នាក់ផងដែរ។ កញ្ញាក៏បានបង្ហើបទៀតថា មានពេលខ្លះបានប្រើ Galaxy AI នេះជួយសមសម្ដែងជាមួយគ្នាបានថែមទៀតផង។
អ្វីដែលកាន់តែពិសេសនោះគឺ មានការបង្ហាញខ្លួនរបស់ក្រុមចម្រៀង MONSTERS25 ដែលបានធ្វើឱ្យកម្មវិធីកាន់តែមានភាពរស់រវើក។ ពួកគេបានដើរដោយកាន់ទូរស័ព្ទ Samsung Galaxy S25 Ultra ជះរាងយ៉ាងសង្ហារ និងបានចូលរួមលេងហ្គេម ដែលធ្វើឱ្យអ្នកចូលរួមសប្បាយរីករាយ។
ក្នុងអំឡុងពេល Fan Sign អ្នកគាំទ្រចំនួន ៤០នាក់ ត្រូវបានជ្រើសរើសដើម្បីឡើងទៅលើឆាក និងទទួលបានកាដូពិសេស ព្រមទាំងថតរូបជាមួយ Shin Yu Bin និង MONSTERS25 ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ Samsung ក៏បានរៀបចំកម្មវិធី Lucky Draw ដែលក្នុងនោះមានអ្នកឈ្នះជាច្រើន បានទទួលរង្វាន់ រួមមាន អាវយឺត Samsung កាស និងនាឡិកាដៃឆ្លាតវៃ។
ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការបង្ហាញផលិតផលថ្មីរបស់ Samsung ប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់អ្នកគាំទ្រ ដើម្បីបានជួបជាមួយ idol របស់ពួកគេ និងបង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នា។ Samsung បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការនាំមកនូវបទពិសោធន៍ដ៏ល្អបំផុត ដល់អតិថិជនរបស់ខ្លួន និងបន្តគាំទ្រដល់វិស័យ K-Pop ផងដែរ។
កុំខកខានឱកាសកំសាន្តសប្បាយផ្សេងទៀត មកលេង Chip Mong 271 Mega Mall ដើម្បីទទួលបានបទពិសោធន៍ដ៏រីករាយ និងចូលរួមក្នុងកម្មវិធីផ្សេងៗដែលនឹងមាននាពេលអនាគត តាមដានផេក Chip Mong 271 Mega Mall តែងតែត្រៀមខ្លួន ដើម្បីផ្តល់ជូននូវអ្វីដែលល្អបំផុតសម្រាប់អ្នកទាំងអស់គ្នា!