Bytedance មាន TikTok មួយល្បីពេញពិភពលោកហើយ ឥឡូវបញ្ចេញ AI ធ្វើវីដេអូថ្មី មើលហើយព្រឺរោម
Makara Rin
FEBRUARY 5 2025
គន្លឹះល្អៗ
157 views
1 min read

ថ្មីៗនេះក្រុមអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន Bytedance ដែលជាក្រុមហ៊ុនមេរបស់ TikTok បានធ្វើការបញ្ចេញជាមួយនឹង AI ថ្មីដែលវាមានសមត្ថភាពក្នុងការបំប្លែងពីរូបសន្លឹកធម្មតាទៅជាវីដេអូបាន ដោយអាចធ្វើឲ្យមនុស្សនិយាយ អាចរាំ អាចច្រៀងឬក៏ធ្វើកាយវិការផ្សេងៗដូចពិតៗតែម្តង។

សម្រាប់ AI ថ្មីនេះមានឈ្មោះថា OmniHuman ហើយមានចំណុចពិសេសត្រង់ថា វាអាចបំប្លែងរូបសន្លឹកពេញមួយជំហ៊ខ្លួនតែម្តងដើម្បីឲ្យធ្វើកាយវិការឬក៏សកម្មភាពផ្សេងៗ វាខុសពី AI Model មុនៗអាចបំប្លែងបានត្រឹមតែរូបមនុស្សពាក់កណ្តាលខ្លួនឡើងលើនោះទេ។ លើសពីនេះទៅទៀតសម្រាប់ OmniHuman វាអាចឲ្យការនិយាយ ដំណើររបស់មនុស្សយើងមើលទៅដូចពិតៗតែម្តង។

1

សម្រាប់ម៉ូដែល AI ថ្មីនេះ ក្រុមអ្នកអភិវឌ្ឍរបស់ក្រុមហ៊ុន Bytedance បានធ្វើការបញ្ចូលទិន្នន័យ (Trained) ជាប្រភេទវីដេអូរហូតដល់ទៅរយៈពេលជាង 18,700 ម៉ោង ដោយយកចេញពីរឿងប្រលោមលោក និវិធីសាស្រ្តច្រើនទៀតដូចជា ការបញ្ចូលពាក្យ​ បញ្ចូលសំឡេង រួមទាំងការធ្វើចលនារបស់មនុស្សផងដែរ។

ក្នុងនោះផងដែរគេក៏បានបង្ហាញវីដេអូគម្រូរជាច្រើនដែលត្រូវបានបង្កើតឡើងដោយ OmniHuman មានទាំងបំប្លែងពីរូបសន្លឹកទៅជាវីដេអូ កែសម្រួលកាយវិការរបស់មនុស្សចេញពីវីដេអូដែលមានស្រាប់ និងប្រភេទវីដេអូជាច្រើនទៀត។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia