នៅក្នុង Messenger មានមុខងារមួយដែលអាចការពារសុវត្ថិភាពរបស់អ្នកមិនឲ្យមានគេចាប់ទីតាំងរបស់អ្នកបាននៅក្នុងកំឡុងពេលតេនិយាយជាមួយគ្នា ដោយវាធ្វើការលាក់ IP Address ក៏ដូចចំណុចសម្គាល់ទីតាំងរបស់យើងមិនឲ្យមានអ្នកអាចរកឃើញ។
មែនទែនទៅចំពោះមុខងារការពារសុវត្ថិភាពនៅក្នុង Messenger គឺមានច្រើនតួយ៉ាងដូចជាការចាក់សោ២តង់ ការប្រើប្រាស់មុខងារ end to end encryption ជាដើម ប៉ុន្តែមុខងារទាំងអស់នេះវាអាចការពារបានតែសារដែលយើងផ្ញើចេញ ឬក៏ការពារមិនឲ្យមានការវាយប្រហាប៉ុណ្ណោះ ដូច្នេះហើយ Meta បានបន្ថែមមុខងារមួយទៀតឈ្មោះថា Protect IP Address In Call ។
- ចូលទៅកាន់ Messenger រួចចូលទៅ Setting
- បន្ទាប់មកចូលទៅកាន់មុខងារ Privacy & safety
- នោះអ្នកនឹងឃើញមុខងារ Protect IP address in calls នៅខាងក្រោមគេ ចូលទៅកាន់មុខងារនេះហើយចុចបើកវា
អត្ថបទដោយ៖ រិន មករា