Honor 200 Series 5G ស្តេចថត Portrait បង្ហាញខ្លួនជាផ្លូវការនៅក្នុងទីផ្សារប្រទេសកម្ពុជាហើយ
Makara Rin
JULY 6 2024
PR
6 mins read

យប់មិញនេះ  ក្រុមហ៊ុន HONOR បានបង្ហាញនូវវត្តមានស្តេចថត Portrait HONOR 200 Series 5G គឺ HONOR 200 5G  ម៉េម៉ូរី 256GB តម្លៃ 369$ និង ម៉េម៉ូរី 512GB តម្លៃ 399ដុល្លារ រីឯ HONOR 200 Pro 5G តម្លៃ 549$ ថែមកាដូកក្រើក ផ្អើលអស់អ្នកគាំទ្រ និង ម្ចាស់ហាង។

Photo 2024 07 06 11 29 52

20240705 17244520240705 172451 

ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 11 កក្កដា ឆ្នាំ 2024 អតិថិជនអាចធ្វើការកម្ម៉ង់ ស្មាតហ្វូនស៊េរីថ្មី HONOR 200 Series 5G នៅតាមបណ្តាហាងលក់ទូរសព្ទនានាទូទាំងប្រទេស។  

HONOR 200 Series 5G ស្តេចថត Portrait ត្រូវបានក្រុមហ៊ុនសម្រិតសម្រាងនូវរូបរាងស៊ីវិល័យទាន់សម័យបំពាក់បន្ទះអេក្រង់ OLED ដែលមានគែមកោង ទំហំ 6.7-អ៊ីញ ជាមួយល្បឿនអេក្រង់ 120ហឺត ភ្ជាប់នូវបច្ចេកវិទ្យាការពារភ្នែកកម្រិតខ្ពស់ 150% ភ្ជាប់នូវបច្ចេកវិទ្យា 3840Hz high-frequency PWM dimming បច្ចេកវិទ្យា Sleep-Assist Display Technology ដែលទទួលស្គាល់ដោយ Rheinland TÜV ប្រទេសអាល្លឺម៉ង់ផងដែរ។

20240705 163252 

HONOR 200 Series 5G មានកាមេរ៉ា AI 50MP 3គ្រាប់ មានសេនស័រធំជិតមួយអ៊ីញ ភ្ជាប់មុខងារ AI Portrait ថតរូបបែបស្ទូឌីយោ។ កាមេរ៉ាមេមាន ទំហំ 50MP ដែលជាប្រភេទ wide-angle គាំទ្រជាមួយនឹង f/1.95 aperture និងមានមុខងារ OIS ផងដែរ។ សម្រាប់គ្រាប់ទីពីរ គឺមានទំហំ 50MP telephoto ទ្រទ្រង់ជាមួយ f/2.4 aperture និងមានមុខងារ OIS ដូចគ្នា។ ចំពោះគ្រាប់ទីបីមានទំហំ 12MP ultra-wide-angle macro គាំទ្រជាមួយនឹង f/2.2 aperture

Photo 2024 07 06 11 29 3820240705 162707

Photo 2024 07 06 11 29 48

កាមេរ៉ាក្រោយរបស់ស្មាតហ្វូន Honor 200 Series ថ្មីនេះ គឺមានការទ្រទ្រង់បាននូវ 4K video recording និងអាចហ៊្សូម 50x digital zoom ហើយក៏មានមុខងារ Shooting Modes ជាច្រើនទៀតដូចជា Night Mode, Portrait Mode និង AI Photography ផងដែរ។ បើក្រឡេកមើលទៅលើកាមេរ៉ាខាងមុខរបស់ស្មាតហ្វូនថ្មីនេះ វិញ គឺមានទំហំ 50MP Wide-Angle Lens គាំទ្រជាមួយនឹង f/2.1 Aperture អាចផលិតវីដេអូបានកម្រិត 4K video recording ហើយនិងមានមុខងារ Shooting Modes ជាច្រើនដូចជា Portrait និង Night Mode ជាដើម។

20240705 164553

ស្មាតហ្វូន Honor 200 ដំណើរការនៅលើបន្ទះឈីប Snapdragon 7 Gen 3 អមជាមួយនឹងក្រាហ្វិកកាត Adreno 720 GPU ខណៈដែលស្មាតហ្វូន Honor 200 Pro វិញ គឺប្រើប្រាស់នូវបន្ទះឈីប Snapdragon 8s Gen 3 និងមានគាំទ្រដោយបន្ទះឈីប Honor C1+ ជំនួយដល់ការទំនាក់ទំនងផងដែរ។ ស្មាតហ្វូនទាំងពីនេះ មានរ៉េម 12GB+12GB ហើយនិងមានអង្គចងចាំ 256GB និង 512GB ដូចគ្នា។ បន្ថែមពីនេះ នៅលើស្មាតហ្វូន Honor 200 Series ក៏មានការបំពាក់នូវប្រព័ន្ធត្រជាក់ Drive cooling system 2.0 ហើយនិងមានការភ្ជាន់នូវផ្ទៃត្រជាក់បន្ថែមទំហំធំដល់ទៅ 34696mm² ថែមទៀតផង។ ស្មាតហ្វូន Honor 200 Series ថ្មីនេះ ត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការនូវស្បែកមុខកម្មវិធី MagicOS 8.0 ផ្អែកនៅលើ  Android 14 ផងដែរ។

 20240705 163449

 ស្មាតហ្វូន Honor 200 Series ថ្មីនេះ មានថាមពលថ្មទំហំ 5200mAh និងមានការទ្រទ្រង់ជាមួយនឹងកម្លាំងសាក 100W Super Fast Charge ខណៈដែលម៉ូដែល Pro មាន Wireless 66W។ សម្រាប់ការសាកថ្មនៅលើស្មាតហ្វូននេះរយៈពេល 15 នាទី គឺទទួលបាននូវថាមពល 57%។ នៅលើស្មាតហ្វូននេះ ក៏មាន AI Intelligent Charging Mode ផងដែរ។ បន្ថែមពីលើមុខងារទាំងនេះ នៅលើស្មាតហ្វូននេះ ក៏មានទ្រទ្រង់នូវ Dual SIM Cards ហើយនិងមានបច្ចេកវិទ្យា 5G និង 4G ទៀតផង។

 20240705 163619

បន្ថែមពីនេះ នៅលើស្មាតហ្វូន Honor 200 Series នេះ ក៏មានការតម្លើងមកជាមួយនូវមុខងារជាច្រើនទៀត ដែលគួរអោយចាប់អារម្មណ៍ផងដែរក្នុងនោះរួមមានដូចជា One-Click Blockbuster Video Creation, Gallery Semantic Search, Dynamic Capsule, Magic Lock Screen និង Intelligent Modes សម្រាប់ការងារ Multitasking ផងដែរ។

Photo 2024 07 06 11 29 42

ស្មាតហ្វូន Honor 200 Series នេះ មាន WLAN protocols 802.11 a/b/g/n/ac/ax, Bluetooth 5.3, infrared remote control និង NFC។ សម្រាប់ប្រព័ន្ធសុវត្ថិភាពវិញ នៅលើស្មាតហ្វូននេះមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើអេក្រង់ផងដែរ។ ស្មាតហ្វូននេះ មានតម្លើងមកជាមួយនូវ stereo speakers ដែលមានការទ្រទ្រង់ជាមួយនឹង Histen 7.1 audio effects ទៀតផង។ សម្រាប់ស្មាតហ្វូន Honor 200 វិញ គឺមានវិមាត្រ 161.5 mm x 74.6 mm កម្រាស់ 7.7 mm និងទម្ងន់ 187g។ ស្មាតហ្វូន Honor 200 មានពណ៌ Moonlight White, Coral Pink, Velvet Black និង Sea Blue

 Photo 2024 07 06 11 29 45

សម្រាប់អតិថិជនដែលចាប់អារម្មណ៍អាចធ្វើការកម្ម៉ង់ទុកមុនចាប់ពីថ្ងៃនេះរហូតដល់ 11កក្កដា 2024

ស្តេចថត Portrait HONOR 200 5G  ម៉េម៉ូរី 256GB តម្លៃ 369$ និង ម៉េម៉ូរី 512GB តម្លៃ 399$ នឹងទទួលបាន កាសឥតប្លូធូ HONOR CHOICE Earbuds X5, HONOR Case និង ស្រ្គីនការពារ រីឯ HONOR 200 Pro 5G តម្លៃ 549$ នឹងទទួលបាននាឡិ HONOR Watch GS3, HONOR Case និង ស្គ្រីការពារ។

 Photo 2024 07 06 11 29 27 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia