កាមេរ៉ាថ្លៃៗអត់ចង់ទិញ! តោះមកស្កាល់អេប២ក្នុង iPhone និង Android អាចមានមុខងារថតវីដេអូសឹងដូចកាមេរ៉ាធំដែរ
Makara Rin
JULY 22 2024
គន្លឹះល្អៗ
490 views
2 mins read

សម្រាប់អ្នកដែលប្រើប្រាស់ iPhone ឬក៏ Android ប្រសិនបើប្រើអេបថតធម្មតាដែលនៅក្នុង iPhone ស្រាប់គឺមានការពិបាកនៅក្នុងការកំណត់ទៅលើមុខងារមួយចំនួនដែលមាននៅលើកាមេរ៉ាធំ ដោយឡែកបច្ចុប្បន្ននេះគឺយើងមិនចាំបាច់ពិបាកទៀតទេ ពោលគឺមានអេបចំនួន២ ដែលអនុញ្ញាតឲ្យយើងធ្វើការប្រើប្រាស់មុខងារផ្សេងៗដើម្បីថតវីដេអូសឹងតែដូចជាមួយនឹងកាមេរ៉ាធំដែរ។

 Final Cut Camera

សម្រាប់អេបមួយនេះគឺ Apple ទើបដាក់បញ្ចេញឲ្យប្រើប្រាស់ថ្មីៗនេះដែរ ដែលយើងអាចប្រើវានៅលើ iPhone និង iPad ដោយអេបមួយនេះវាមានលក្ខណៈពិសេសជាច្រើនដើម្បីជំនួយដល់ការថតវីដេអូឲ្យកាន់តែល្អជាងមុន ហើយខាងក្រោមនេះគឺជាមុខងារពិសេសៗដែលមាននៅក្នុងអេប Final Cut Camera

មុខងារនិងលក្ខណៈពិសេសសំខាន់  

  • មានជម្រើសក្នុងការរើសទៅលើកម្រិត Resolution បានយ៉ាងងាយស្រួល
  • អាចរើស Frame Rate, Codec និងអាចរើសទៅលើការថតបែប Log បានថែមទៀត
  • អាចកំណត់ទៅលើ Exposure, Shutter Speed
  • អាចកំណត់ទៅលើ White Balance មុខងារ Focus ក៏យើងអាចប្រើនៅក្នុងអេបនេះបានដែរ
  • លើសពីនេះទៅទៀតនៅពេលដែលយើងថតហើយក៏យើងអាចធ្វើការបញ្ជូនភ្លាមៗទៅកាន់ iPad ដើម្បីកាត់តក៏បាន
  • មិនតែប៉ុណ្ណោះនៅក្នុង iPad យើងក៏អាចប្រើអេបមួយនេះដើម្បីធ្វើជា Live Multicam នៅក្នុងការមើលប្លង់ផ្សេងៗពេលដែលថត អាចស្គាល់ជាមួយនឹង Audio input ច្រើន និងមុខងារជាច្រើនទៀតដែលយើងអាចប្រើបាននៅក្នុងអេបមួយនេះ

Final Cut Camera

នេះគឺជាតំណភ្ជាប់សម្រាប់ទាញយក Final Cut Camera

Blackmagic Camera

អេបទី២នះគឺឈ្មោះថា Blackmagic Camera ដែលត្រូវបានបង្កើតឡើងដោយ Blackmagic ដែលវាអាចបំប្លែង iPhone ឬក៏ទូរស័ព្ទប្រភេទ Android របស់អ្នកទាំងអស់គ្នាទៅជាកាមេរ៉ាដែលអាចថតវីដេអូបែបជំនាញបាន ពោលគឺវាផ្តល់នូវសមត្ថភាពថតជាវីដេអូគុណភាពខ្ពស់និងការកំណត់ទៅលើមុខងារផ្សេងៗបានច្រើនស្រដៀងគ្នាជាមួយនឹងកាមេរ៉ាធំដែរ។

មុខងារនិងលក្ខណៈពិសេស

  • Digital Film: អេបមួយនេះវាអាចធ្វើឲ្យ ទូរស័ព្ទរបស់អ្នកអាចថតវីដអូបានកម្រិតភាពយន្តបាន ពោលគឺយើងអាចកំណត់ក៏ដូចជាប្រើប្រាស់មុខងារជាច្រើនដែលវាស្រដៀងជាមួយកាមេរ៉ាបែប Professional ដែរដូចជា៖ Frame rate, White balance, ISO, Resolution, Codec, Color Profile... ជាដើម
  • ចំពោះ Audio វិញក៏យើងអាចកំណត់បានច្រើនជម្រើសបានដូចគ្នាដូច Audio input, Output, Format, និងមុខងារមុខងារទាក់ទងនឹងសំឡេងមួយចំនួនទៀត
  • សម្រាប់ផ្នែក Monitor វិញវាសឹងតែដូចជាមួយកាមេរ៉ាធំបាត់ទៅហើយពោលគឺយើងអាចកំណត់ទៅលើ Focus Assist, Monitor Display, Histogram… ជាដើម
  • ចំណុចដែលខ្ញុំគិតថាវាពិសេសមួយទៀតគឺ LUTS ដោយក្នុងអេបមួយនេះយើងអាចឲ្យវាបង្ហាញទៅលើការដាក់បញ្ចូល Luts ឬក៏រើស Luts បញ្ចូលដោយខ្លួនឯងក៏បាន និងរើសទៅលើប្រភេទ Colorspace ជាដើម
  • មិនតែប៉ុណ្ណោះក្នុងអេបមួយនេះវាមានមុខងារពិសេផ្សេងៗជាច្រើនទៀតដែលអ្នកទាំងអស់គ្នាអាចសាកចូលទៅប្រើប្រាស់ដោយខ្លួនឯងបាន

Blacgmagic Camera

ហើយនេះគឺជាតំណភ្ជាប់សម្រាប់ទាញយក Blackmagic Camera

iOS

Android

អត្ថបទដោយ៖ រិន​ មករា

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia