ដំណឹងល្អ! ឯកឧត្ដម ជា វ៉ាន់ដេត បង្ហើបគម្រោងបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យា ឱ្យមានក្នុងគ្រប់វិទ្យាល័យទូទាំងប្រទេស នៅក្នុងកម្មវិធីរបស់ Huawei
Navasiri Morm
DECEMBER 1 2022
PR
219 views
2 mins read

នៅក្នុងវេទិកានិរន្តរភាពឆ្នាំ ២០២២ (2022 Sustainability Forum) ដែលជាវេទការ របស់ក្រុមហ៊ុន Huawei ដែលត្រូវបានបានធ្វើឡើងក្រោមប្រធានបទ ការតភ្ជាប់ និងការនវានវត្តន៍ ដើម្បីកើតមានឥទ្ធិពលវិជ្ជមានក្នុងសង្គម (Connectivity+: Innovate for Impact) ស្ថិតក្នុងចំណោមថ្នាក់ដឹកនាំល្បីៗមកពីប្រទេសជាច្រើនជុំវិញសកលលោក ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) របស់កម្ពុជា​ បានលើកឡើងពីសារសំខាន់នៃអ៊ីនធឺណិត ដែលបានរួមចំណែកដោះស្រាយបញ្ហាសង្គម និងបានបង្ហើបពីគម្រោងនៃការបង្កើតឱ្យមានមជ្ឍមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅតាមវិទ្យាល័យនីមួយៗ ទូទាំងប្រទេសកម្ពុជា ដែលគម្រោងនេះគឺជាផ្នែកមួយនៃគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២១-២០៣៥។

27

នៅក្នុងការធ្វើបទបង្ហាញមួយនេះ នៅក្នុងវេទិកានិរន្តរភាពឆ្នាំ ២០២២ ដែលជាវេទិកាជជែកដេញដោលពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានយកមកដោះស្រាយបញ្ហាសង្គម ឯកឧត្តម ជា វ៉ាន់ដេត បានកត់សម្គាល់ឃើញថា វត្តមានរបស់អ៊ីនធឺណិត និងកិច្ចសហប្រតិបត្តិការណ៍ ផ្នែកសាធារណៈ ជាមួយផ្នែកឯកជន នឹងរួមចំណែកដោះស្រាយបញ្ហាការបែងចែកឌីជីថល និងបញ្ហាផ្សេងៗ នៅក្នុងសង្គម។

សម្រាប់ការបែងចែកឌីជីថល បើនិយាយឱ្យងាយយល់ គឺបច្ចុប្បន្ននេះ ប្រជាជននៅតំបន់ដាច់ស្រយាលដែលមិនបានចូលដល់អ៊ីនធឺណិត ពួកគេមិនទទួលបានឱកាសក្នុងការភ្ជាប់ទៅកាន់ពិភពឌីជីថល ដែលពោពេញទៅដោយព័ត៌មាន ប្រភពឯកសារគ្មានដែនកំណត់ដែលជាឃ្លាំងចំណេះដឹង និងមិអាចទំនាក់ទំនង ក៏ដូចជាធ្វើអាជីវកម្មឱ្យទូលំទូលាយ ដូចអ្នកចូលដល់អ៊ីនធឺណិតឡើយ។ ហេតុនេះហើយទើបបង្កើតបានជាការបែងចែងឌីជីថលក្នុងសង្គម មានន័យថា អ្នកចូលដល់អ៊ីនធឺណិត ឬអាចភ្ជាប់ខ្លួនទៅកាន់ពិភពឌីជិថល ហាក់មានឱកាសច្រើនជាង។

28

ឯកឧត្តម ជា វ៉ាន់ដេត បានមានប្រសាសន៍ថា «ដូចទៅនឹងកិច្ចពិភាក្សាកន្លងមកដូច្នេះដែរ ខ្ញុំជឿថា ការចូលដល់ការប្រើប្រាស់អ៊ីនធឺណិត គឺជាតម្រូវការដ៏ចាំបាច់សម្រាប់មនុស្សគ្រប់ៗគ្នា។ ទាំងវិស័យសាធារណៈ និងវិស័យឯកជន ត្រូវតែរួមចំណែកជាមួយគ្នាដើម្បីដោះស្រាយបញ្ហាការបែងចែកឌីជីថលក្នុងសង្គម និងការមិនទាន់ចូលដល់អ៊ីនធឺណិត ដែលបញ្ហាអ៊ីនធឺណិតនេះ យើងត្រូវធ្វើឱ្យវាមានតម្លៃសមរម្យ និងដោះស្រាយឱ្យទាន់ពេលវេលា»។

ទន្ទឹមនឹងនេះដែរ ឯកឧត្ដម ជា វ៉ាន់ដេត ក៏បានលើកឡើងពីរបៀបដែលបច្ចេកវិទ្យាបានរួមចំណែកផ្លាស់ប្តូរសេវាកម្មរដ្ឋាភិបាលកម្ពុជាឱ្យកាន់តែប្រសើរឡើង។ បន្ថែមពីនេះទៀត ឯកឧត្ដម ក៏បានធ្វើការពិភាក្សាពីដំណើរនៅក្នុងការនាំយកបច្ចេកវិទ្យាមកអភិវឌ្ឍន៍ប្រទេសកម្ពុជាប្រកដដោយនិរន្ដភាព ខណៈកាលពីឆ្នាំ២០២១ កន្លងទៅ រដ្ឋាភិបាលកម្ពុជាបានអនុម័តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ ក្នុងគោលបំណងមានចក្ខុវិស័យរយៈពេលវែងក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល។ ហើយជាអាទិភាពក្រសួងនឹងធ្វើការពង្រឹងលើផ្នែក សន្តិសុខតាមអ៊ីនធឺណិត និងមជ្ឈមណ្ឌលទិន្នន័យ ឯកសារអេឡិចត្រូនិក និងអត្ដសញ្ញាណឌីជីថល (IDs) និងវេទិកាសហការតាមអ៊ីនធឺណិត។

លោករដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា ការកែលម្អ ក៏ដូចជាធ្វើឱ្យប្រជាជនរស់នៅតំបន់ជនបទចូលដល់អ៊ីនធឺណិត គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពកំពូលនៃគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា។ ប​ន្ថែមពីនេះទៀត ឯកឧត្តមក៏បានបង្ហើបពីផែនការណ៍បង្កើតឱ្យមាន មានមជ្ឍមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅតាមវិទ្យាល័យនីមួយៗ ទូទាំងប្រទេសកម្ពុជា ដើម្បីពង្រឹងគ្រឹះចំណេះដឹងឌីជីថលសម្រាប់ធនធានមនុស្សកម្ពុជាឱ្យកាន់តែខ្លាំង។

29

គួរជម្រាបផងដែរថា សម្រាប់នៅក្នុងវេទិកានិរន្តរភាពឆ្នាំ ២០២២ (2022 Sustainability Forum) គឺជាវេទិកាពិភាក្សាទៅលើការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) បង្កើតជាគុណតម្លៃនិងឱកាសសម្រាប់អាជីវកម្មនៅក្នុងសង្គមសេដ្ឋកិច្ចឌីជីថល ដែលវេទិកាមួយនេះត្រូវបានរៀបចំឡើងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei Technology រៀងរាល់មួយឆ្នាំម្ដង។

 ទន្ទឹមនឹងនេះដែរ ​នៅក្នុងវេទិកានិរន្ដភាពឆ្នាំ២០២២នេះ ក្រុមហ៊ុន Huawei  ក៏បានបានចុះហត្ថលេខាលើកិច្ចសន្យាជាមួយ សហភាពទូរគមនាគមន៍អន្តរជាតិ ហៅកាត់ថា (ITU) ដោយប្ដេជ្ញាថា នឹងជួយឱ្យមនុស្ស១២០លាននាក់ ដែលរស់នៅក្នុងតំបន់ដាច់ស្រយាលក្នុងប្រទេស ៨០ជុំវិញពិភពលោកឱ្យចូលដល់អ៊ីនធឺណិត និងអាចភ្ជាប់ខ្លួនទៅកាន់ពិភពឌីជីថលបាន ត្រឹមឆ្នាំ២០២៥ ខាងមុខនេះ។ បន្ថែមពីនេះទៀតក្រុមហ៊ុន Huawei ក៏នឹងផ្ដល់វគ្គបណ្ដុះបណ្ដាល ICT ដល់និស្សិតកម្ពុជា១០០០០នាក់ផងដែរ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia