ប្រសើរណាស់!​ វិទ្យាស្ថាន Sunrise ចាប់ដៃជាមួយក្រុមហ៊ុនបច្ចេកវិទ្យា៨ ជំរុញការបង្កើតធនធានមនុស្សឌីជីថលកាន់តែច្រើនសម្រាប់កម្ពុជា
Navasiri Morm
APRIL 1 2024
PR
127 views
2 mins read

កាលពីថ្ងៃទី 29 ខែមីនា ឆ្នាំ 2024 វិទ្យាស្ថាន Sunrise និងក្រុមហ៊ុនជាដៃគូ  រួមមាន Veilron technologies, CABS, MAT Telecom, S.I Net, NTC, Jobify, TODAY Communication, eCAM solution បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដ៏សំខាន់មួយដើម្បីសហការលើគំនិតផ្តួចផ្តើមដូចជាការចុះកម្មសិក្សា ការដាក់ការងារ ការធ្វើសិក្ខាសាលារួមគ្នា ការអភិវឌ្ឍន៍ជំនាញបុគ្គលិក និងការអភិវឌ្ឍន៍កម្មវិធីសិក្សាសាយបឺអោយកាន់តែស៊ីជម្រៅនិងមានភាពបត់បែនស្របទៅនឹងទីផ្សាការងារទាំងក្នុងស្រុកនិងក្រៅស្រុក ដើម្បីជំរុញសេដ្ឋកិច្ចកាន់តែមានភាពរីកចំរើន។

433265194 313027895136246 1132892539357633050 N

ថ្លែងនៅក្នុងឱកាសនេះផងដែរ លោក លោក រ៉េន ផារី នាយកវិទ្យាស្ថានសាន់រ៉ាយស៍បានមានប្រសាន៍ថា ស្របតាមចក្ខុវិស័យរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ទៅជាសង្គមសេដ្ឋកិច្ចឌីជីថល ពួកយើងប្ដេជ្ញាចិត្តក្នុងការរួមគ្នា បង្កើតធនធានមនុស្សដែលមានចំណេះដឹង និងសមត្ថភាពផ្នែកឌីជីថលឲ្យកាន់តែច្រើន។ ប្រទេសមួយអាចអភិវឌ្ឍន៍ទៅបាន គឺមិនអាចខ្វះធនធានមនុស្សបានទេ ហើយយើងមានជំនឿថា ការចូលរួមគ្នាពីសំណាកក្រុមហ៊ុនទាំងអស់ថ្ងៃនេះនឹងក្លាយជាកម្លាំងចលករក្នុងការរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតធនធានមនុស្សឌីជីថលសម្រាប់កម្ពុជាកាន់តែច្រើន។

ជាមួយគ្នានេះដែរ លោក រ៉េន ផារី ក៏បានឲ្យដឹងផងដែរថា សម្រាប់ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាទាំង៨ ក្នុងថ្ងៃនេះ លោកមានសុទិដ្ឋិនិយមថានឹងនាំមកនូវសមិទ្ធផល និងឱកាសជាច្រើនសម្រាប់សិស្សានុសិស្ស ក៏ដូចជានិស្សិតខ្មែរ ជាក់ស្ដែងក្រុមហ៊ុនទាំងអស់នឹងសហការជាមួយវិទ្យាស្ថាន Sunrise បង្កើតកម្មវិធីសិស្សាដែលមានស្ដង់ដារខ្ពស់ និងមានសញ្ញាបត្រទទួលស្គាល់ដោយអន្ដរជាតិ ឱកាសការងារហាត់ការសម្រាប់សិស្ស ឱកាសការងារនៅក្រុមហ៊ុនក្នុងស្រុកល្អៗ និងឱកាសការងារទៅក្រៅប្រទេស ក៏ដូចជាការបង្កើតឲ្យមានកម្មវិធីសិក្ខាសាលាល្អៗ​ ដោយអញ្ជើញអ្នកជំនាញបច្ចេកវិទ្យាដែលបច្ចុប្បន្នកំពុងតែបម្រើការងារនៅក្នុងក្រុមហ៊ុនធំៗ មកចែករំលែកបទពិសោធន៍ដល់សិស្សានុសិស្សផងដែរ។

434644098 313027418469627 7209873912550176259 N

គួរជម្រាបផងដែរថា វិទ្យាស្ថានសាន់រ៉ាយស៍ Sunrise បានឈរជើងយ៉ាងរឹងមាំអស់រយៈពេលជាង១០ឆ្នាំ និងបានជួយបណ្ដុះបណ្ដាលធនធនាមនុស្សផ្នែកបច្ចេកវិទ្យា IT ប្រមាណ ៦០០០នាក់។ ហើយប្រសិនបើប្អូនប្អូនសិស្ស ឬអាណាព្យាបាលសិស្ស ក៏ដូចជាក្រុមហ៊ុនដែលមានបំណងចង់បញ្ជូនបុគ្គលិកឱ្យមកសិក្សាជាមួយនឹងវិទ្យាសា្ថនសាន់រ៉ាយស៍ Sunrise ដើម្បីទទួលបានចំណេះដឹង និងចំណេះធ្វើដ៏ពិតប្រាកដ អាចទំនាក់ទំនងទៅកាន់លេខ 023/016/099 997 282 វេបសាយ sunriseinstitute.tech ឬហ្វេសប៊ុកផេក Sunrise institure of technology

"MOU Sigh off Ceremony between Sunrise institute and tech industry company partner"...

Posted by Sunrise Institute of Technology on Saturday, March 30, 2024

អត្ថបទដោយ៖ ម៉ម ណាវ៉ាសិរិ (Tel: 0966034563 | Telegram: @Navasiri)

433005128 313027508469618 9027046172976280326 N434643445 313027581802944 7362975596439848952 N433482964 313028165136219 8523219729292436879 N434663298 313028255136210 1168001064455881452 N434219038 313028588469510 3356275770328231752 N434649704 313037075135328 1613037071515033015 N434643306 313039135135122 2543665979941506449 N434662073 313025458469823 8396303946222447909 N

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia