ប្រសើណាស់! ក្រុមហ៊ុន Trust Global Service ចាប់ដៃជាមួយ ក្រុមហ៊ុន VNCS Asia បង្ហាញពីបច្ចេកវិទ្យាសន្ដិសុខសាយប័រ SOC សម្រាប់កម្ពុជា
Navasiri Morm
MARCH 28 2024
PR
207 views
2 mins read

ភ្នំពេញ៖ កាលពីថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ក្រុមហ៊ុន Trust Global Service ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខ្មែរ ផ្ដស់សេវាកម្មដំណោះស្រាយប្រព័ន្ធព័ត៌មានវិទ្យា (IT) បានធ្វើការចាប់ដៃគ្នាជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា VNCS Asia ដោយបានធ្វើការរៀបចំសិក្ខាសាលាស្ដីអំពី «Navigate The Future By Leveraging SOC Service For Enhanced Security»។ ដោយកម្មវិធីនេះត្រូវបានប្រារព្ធឡើងនៅឯងសណ្ឋាគា Raffles Hotel Le Royal ក្រោមគោលដៅ បញ្រ្ជបចំណេះដឹងបច្ចេកវិទ្យា និងសុវត្ថិភាពសាយប័រ នៅក្នុងប្រទេសកម្ពុជា។

Photo 2024 03 27 19 10 40 (2)

ថ្លែងនៅក្នុងឱកាសនេះ លោក លាង សុផេង នាយកប្រតិបត្តិនៃក្រុមហ៊ុន Trust Global Service បានលើកឡើងថា បច្ចុប្បន្ននេះ ទិន្នន័យគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយស្របពេលដែលបច្ចុប្បន្ននេះ បច្ចេកវិទ្យាថ្មីៗ កាន់តែទំនើប ឪកាសនៃការវាយលុកលួចយកទិន្នន័យពីក្រុមហ៊ុនរបស់យើងក៏មានច្រើនដូចគ្នា។ ហេតុដូច្នេះហើយ លោកជំរុញឱ្យគ្រប់ស្ថាប័នទាំងអស់នៅប្រទេសកម្ពុជា គួរតែយកចិត្តទុកដាក់ទៅលើការការពារទិន្នន័យ តាមរយៈការសិក្សារៀនសូត្រ និងងាកមកប្រើប្រាស់បច្ចេកវិទ្យាការពារសុវត្ថិភាពចុងក្រោយបំផុត ដែលអាចជួយការពារទិន្នន័យនៃក្រុមហ៊ុនរបស់អ្នកបានយ៉ាងសុវត្ថិភាព។

Ds C01601

លោក សុខ ចិន្ដា ដែលជាអ្នកប្រឹក្សាយោបល់ទៅលើផ្នែកសុវត្ថិភាពសន្ដិសុខសាយប័រ នៃក្រុមហ៊ុន Trust Global Service បានធ្វើបទបង្ហាញពីចំណេះដឹងពាក់ព័ន្ធនឹងសុវត្ថិភាពទិន្នន័យ ក៏ដូចជាបច្ចេកវិទ្យាថ្មីៗ ជាពិសេសគឺការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា SOC ដែលជាបច្ចេកវិទ្យាដ៏សំខាន់ដែលអាចជួយការពារសុវត្ថិភាពទិន្នន័យក្នុងស្ថាប័នរបស់សហគ្រាសនៅក្នុងប្រទេសកម្ពុជា។  បន្ថែមពីនេះទៀត លោកក៏បានបង្ហាញបង្ហាញពីជម្រើសក្នុងការប្រើប្រាស់ការពារសុវត្ថិភាពទិន្នន័យទៅតាមក្រុមហ៊ុនរបស់ខ្លួន។ 

Ds C01642

ជាមួយគ្នានេះផងដែរ Mr.Tai ដែលជាអ្នកតំណាងឲ្យក្រុមហ៊ុន  VNCS Asia ក៏បានធ្វើការចែករំលែកពីទិដ្ឋភាពរួមនៃការវាយលុកនៅលើអ៊ីនធឺណិត ឬករណីហ៊ែកផ្សេងៗ ដែលបានកើតឡើងនៅជុំវិញពិភពលោក ក៏ដូចជាតំបន់អាស៊ី។ បន្ថែមពីនេះទៀត លោកក៏បានបង្ហាញពីយន្ដការក្នុងការការពារការពីការវាយលុកពីជនអនាមិក តាមរយៈប្រព័ន្ធ SOC ដល់សិក្ខាកាមទាំងអស់ដែលបានចូលរួមផងដែរ។

គួរជម្រាបផងដែរថា ជារឿយៗ ក្រុមហ៊ុន Trust Global Service តែងតែធ្វើការសហការជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាទាំងក្នុងស្រុក និងអន្ដជាតិ ក្នុងការរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងបច្ចេកវិទ្យា និងដើម្បីធ្វើការនាំចូលបច្ចេកវិទ្យាថ្មីៗ ចុងក្រោយបំផុតសម្រាប់ទីផ្សារកម្ពុជាផងដែរ។

Trust Global Service គឺជាក្រុមហ៊ុនផ្តល់ដំណោះស្រាយនូវរាល់បញ្ហកើតឡើងតាមប្រព័ន្ធព័ត៌មានវិទ្យា (IT) ចាស់វស្សា ដែលបង្កើតឡើងតាំងតែពីឆ្នាំ ២០០៨ និងធ្លាប់មានបទពិសោធន៍ធ្វើគម្រោងបច្ចេកវិទ្យាតូចធំជាច្រើនរាប់មិនអស់។ ហើយសម្រាប់លោកអ្នកដែលចង់ប្រើប្រាស់សេវាកម្មបច្ចេកវិទ្យារបស់ Trust Global Service ឬចង់ប្រឹក្សាយោបល់ផ្សេងៗ ពាក់ព័ន្ធនឹងដំណោះស្រាយប្រព័ន្ធបច្ចេកវិទ្យា អាចទំនាក់ទំនងទៅកាន់លេខ 023 992 992 ឬហ្វេសប៊ុកផេក Trust Global Service។

Ds C01704Ds C01655

Ds C01624Ds C01622Ds C01705

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia