ប្រសើរណាស់! Move ពង្រីកខ្លួនផ្ដល់សេវាកម្មនៅខេត្តសៀមរាម ដើម្បីរួមចំណែកលើកកម្ពស់ដល់វិស័យដឹកជញ្ជូនអ្នកដំណើរនៅក្នុងប្រទេសកម្ពុជា ជាពិសេសរ៉ឺម៉កខ្មែរ
Navasiri Morm
MARCH 27 2024
អាជីវកម្ម 4.0
100 views
2 mins read

នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ Move ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មហៅ ឬកក់តាក់ស៊ី និងតុកតុកគ្រប់ប្រភេទតាមប្រព័ន្ធឌីជីថល (អេប) ដែលឈានមុខគេនៅកម្ពុជា បានធ្វើការពង្រីកខ្លួនទៅកាន់ខេត្តសៀមរាប ដើម្បីផ្ដល់សេវាកម្មជូនអតិថិជនរបស់ខ្លួន ក៏ដូចជាមានបំណងចង់រួមចំណែកលើកកម្ពស់វិស័យដឹកជញ្ជូនអ្នកដំណើរនៅក្នុងប្រទេសកម្ពុជា និងអភិរក្សស័យរ៉ឺម៉កកង់បីខ្មែរ នៅឯទឹកដីអង្គរផងដែរ។

សម្រាប់ការពង្រីកខ្លួនទៅកាន់ខេត្តសៀមរាបក្រុមហ៊ុន Move បានធ្វើការប្ដេជ្ញាចិត្តក្នុងការផ្ដល់សេវាកម្ម ដែលមានស្ដង់ដារ សុវត្ថិភាពខ្ពស់ និងតម្លៃទាបជាងគេជូនទៅកាន់អតិថិជន ជាមួយនឹងជម្រើសយានជំនិះជាច្រើនប្រភេទ រួមមានកង់បីឥណ្ឌា រ៉ឺម៉កកង់បីខ្មែរ និងឡានតាក់ស៊ីជាច្រើនប្រភេទទៀត។ ក្រៅពីសេវាកម្មហៅជិះភ្លាមៗដ៏សម្បូរបែប និងតម្លៃសមរម្យ Move ក៏មានសេវាកម្មជាច្រើនទៀតដូចជាការកក់តាក់ស៊ីទុកមុនដើម្បីចៀសវាងការខកម៉ោង ឬកិច្ចការសំខាន់ណាមួយក្នុងពេលវេលាជាក់លាក់ (Reservation)​ សេវាកម្មទទួលអតិថិជនពីព្រលានយន្តហោះ ឬជូនអតិថិជនទៅកាន់ព្រលានយន្តហោះ (Airport Transfer) សេវាកម្មជួលឡានគ្រប់ប្រភេទទាំងក្នុងក្រុង (City Rental) និងឆ្លងខេត្ត (Intercity) ដោយជួលមានតៃកុងក៏បាន ឬអត់តៃកុងក៏បាន។ ចំណុចពិសេសមួយទៀតរបស់ Move គឺមានបុគ្គលិកផ្នែកបម្រើសេវាអតិថិជន ២៤ ម៉ោងលើ ២៤ ម៉ោងជារៀងរាល់ថ្ងៃ ប្រចាំការជួយដោះស្រាយបញ្ហាជូនអតិថិជនដែលគ្រប់បុគ្គលិកបម្រើសេវាអតិថិជនទាំងអស់សុទ្ធតែអាចនិយាយបានទាំងភាសាខ្មែរ ភាសាអង់គ្លេស និភាសាចិនបានយ៉ាងស្ទាត់ជំនាញដែលជាចំណែកមួយជួយសម្រួលទៅដល់ភ្ញៀវជនជាតិបរទេសដែលបានមកប្រទេសកម្ពុជា ជាពិសេសគឺភ្ញៀវទេសចរណ។ ចំណុចនេះក៏ជាចំណែកមួយក្នុងការចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជាផងដែរ។ 媒体发布插图 900px X 500px   Copy 03 (2)

អ្វីដែលកាន់តែពិសេស សម្រាប់នៅក្នុងខេត្តសៀមរាប Move ក៏បានបន្ថែម តុកតុក ឬរ៉ឺម៉កកង់បីខ្មែរទៅក្នុងអេបផងដែរ ដើម្បីរួមចំណែកលើកកម្ពស់វិស័យរ៉ឺម៉កខ្មែរ ជួយអ៊ុំពូដែលមានរ៉ឺម៉កខ្មែរឲ្យមានការងារធ្វើ និងរកចំណូលបានបន្ថែមតាមរយៈ Platform Move ។ ពិសេសជាងនេះទៅទៀត ការដែលមានតុកតុក ឬរ៉ឺម៉កខ្មែរ ចរាចរនៅតាមដងផ្លូវនៅខេត្តសៀមរាបដែលជាតំបន់អេកូទេសចរណ៍ដូច្នេះ វាក៏ជាផ្នែកមួយនៃការលើកសម្រស់ និងជាការបង្ហាញរូបភាពយានជំនិះមួយប្រភេទនៅខ្មែរយើងផងដែរ។

គួរជម្រាបផងដែរថា សម្រាប់អតិថិជនថ្មី ដែលប្រើប្រាស់ App Move នឹងទទួលបានការបញ្ចុះតម្លៃ ៥០% រាល់ការជិះរហូតដល់ ១០ដង ដែលអតិថិជនអាចប្រើប្រាស់បានគ្រប់ប្រភេទយានជំនិះ។ ជ្រើសរើសសេវាកម្ម Move សម្រាប់ការធ្វើដំណើរ ដូចបានរួមចំណែកជួយលើកកម្ពស់វិស័យដឹកអ្នកដំណើរក្នុងស្រុក ជាពិសេសគឺអភិរក្ស រ៉ឺម៉ក ឬតុកតុកខ្មែរ ក៏ដូចជាទទួលបានសេវាកម្មដែលមានស្ដង់ដារសុវត្ថិភាពខ្ពស់ និងតម្លៃសមរម្យផងដែរ។

Lm

តោះ! ទាញយក App Move ឥឡូវនេះ៖

App Store | Download 

Play Store | Download

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia