ដូចដែលអ្នកបានដឹងហើយថា Apple បច្ចុប្បន្នគឺមិនអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទាញយក App ផ្សេងៗក្រៅពី App Store របស់ខ្លួនទេ ខណៈដែលអ្នកអ្នកប្រើ Android វិញគឺអាចទាញយកកម្មវិធីផ្សេងៗចេញពី Third-Party បាន។ ដោយឡែកថ្មីៗនេះ សហភាពបានចេញច្បាប់ថ្មីមួយទៀតដោយតម្រូវឱ្យ Apple អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទាញយកកម្មវិធីក្រៅពី App Store បាន។
ដោយទៅតាមការចុះផ្សាយរបស់ Bloomberg បានឱ្យដឹងថាច្បាប់ថ្មីរបស់សហាភាពអឺរ៉ុបនេះគឺចាប់ផ្តើអនុវត្តនៅឆ្នាំក្រោយនេះហើយដោយក្រុមហ៊ុន Apple អាចមានពេលដល់ឆ្នាំ2024 ដើម្បីសម្រេចទៅតាមច្បាប់មួយនេះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ Apple ទំនងជាចង់អាប់ឌែតទៅលើមុខងារនេះដែលនឹងមាននៅលើ iOS 17 ផងដែរ។
យ៉ាងណាមិញប្រសិនបើក្រុមហ៊ុនយក្ស Apple បើកដំណើរការឱ្យអ្នកប្រើប្រាស់អាចទាញយកកម្មវិធីក្រៅពី App Store បានពិតមែន នោះខាង Developer អាចហ្នឹងមិនត្រូវចំណាយ 15% ឬ 30% ដើម្បីឱ្យ Apple ដាក់កម្មវិធីរបស់ខ្លួននៅលើ App Store នោះទេ។
លើសពីនេះទៅទៀតចំពោះច្បាប់ថ្មីមួយនេះគេរំពឹងថា ដំបូងវានឹងដំណើរការតែនៅក្នុងប្រទេសចំនួន 27 ដែលជាសមាជិករបស់សហភាពអឺរ៉ុបតែប៉ុណ្ណោះបន្ទាប់មកគេនឹងពង្រីកទៅកាន់តំបន់ផ្សេងៗទៀត។ ហើយគោលបំណងនៃការដាក់ចេញច្បាប់មួយនេះគឺដោយសារតែចង់ឱ្យមានការប្រកួតប្រជែងដោយស្មើភាពគ្នា និងការពារឯកជនភាពកាន់ប្រសើជាងមុន។
សម្រាប់អ្នកទាំងអស់គ្នាវិញគិតយ៉ាងណាដែរ? បើ Apple ធ្វើបែបបនេះអាចនឹងនាំមេរោគចូលទូរស័ព្ទរបស់អ្នកកាន់តែខ្លាំងដែរទេ ពេលទាញយកកម្មវិធីដែលចេញពីប្រភពក្រៅ App Store?
អត្ថបទដោយ៖ រិន មករា