ជាធម្មតាប្រសិនបើយើងចង់ច្រៀង Karaoke គឺយើងត្រូវតែញែកសំឡេងច្រៀងចេញដោយឡែកទុកតែភ្លេងដើម្បីងាយស្រួលក្នុងការច្រៀង។ ក្នុងនោះផងដែរ បងប្អូនមួយចំនួនគឺតែងតែប្រើប្រាស់ YouTube ដើម្បីស្វែងរកបទចម្រៀង Karaoke ប៉ុន្តែពេលខ្លះបទដែលយើងពេញគឺពិបាករកដូច្នេះហើយយើងអាចប្រើ AI ដើម្បីឲ្យវាជួយបាន។
សម្រាប់វេបសាយ AI នោះមានឈ្មោះថា POP POP AI នៅពេលដែលចូលទៅកាន់វេបសាយមួយនេះហើយវានឹងឲ្យយើងធ្វើការ បញ្ចូលនូវបទចម្រៀងណាដែលយើងចង់ដកសំឡេងច្រៀងចេញ បន្ទាប់មកវានឹងធ្វើការប្រើពេលកាត់បន្តិច ហើយវាក៏អាស្រ័យលើល្បឿនអិនធឺណេតរបស់អ្នកទាំងអស់គ្នាដែរ។
បន្ទាប់ពីបែងចែកអស់ហើយ យើងនឹងឃើញ Track ចំនួន៣ដូចជាបទដើមមួយ សំឡេងច្រៀងទទេមួយ និងភ្លេងសុទ្ធមួយ ដែលយើងអាចបើកស្តាប់ផ្ទាល់ៗក៏បានឬក៏ទាញយកទុកប្រើប្រាស់ដើម្បីច្រៀង Karaoke ក៏បានដែរ។
លើសពីនេះទៅទៀត សម្រាប់វេបសាយមួយនេះវាមិនត្រឹមតែមានមុខងារដកសំឡេងច្រៀងចេញពីភ្លេងតែប៉ុណ្ណោះទេ វាថែមទាំងមានមុខងារច្រៀង Karaoke ដោយផ្ទាល់តាមរយៈការបញ្ចូលចម្រៀង តាមរយៈការ Paste Link ចូល មានមុខងារបង្កើតសំឡេងតាមរយៈការបញ្ចូល Prompt និងមានមុខងារបង្កើត Sound Effect តាមការចង់បានថែមទៀតផង។
អត្ថបទដោយ៖ រិន មករា