អស្ចារ្យ! Huawei បើកម្មវិធីជួបជុំអ្នកបច្ចេកវិទ្យា១ម៉ឺននាក់ និងបង្ហាញផ្លូវ៣ ជំរុញអាជីកម្មមួយពិភពលោកឡើងឌីជីថល
Navasiri Morm
SEPTEMBER 22 2022
PR
3 mins read

នៅក្នុងទីក្រុងបាងកកប្រទេសថៃ កាលពីថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២២នេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei បានរៀបចំកម្មវិធី Unleash Digital- HUAWEI CONNECT 2022 ដែលជាកម្មវិធីជំនួបប្រចាំឆ្នាំលើកទី៧ ដែលមានការចូលរួមពីអ្នកជំនាញ អ្នកដឹកនាំ និងដៃគូសហការណ៍ទាំងអស់ នៅក្នុងវិស័យបច្ចេកវិទ្យាទូរគមនាគមន៌ និងព័ត៌មាន (ICT) សរុបជាង ១០០០០នាក់ជុំវិញពិភពលោក។ ដោយនៅក្នុងមហាព្រឹត្តិការណ៍បច្ចេកវិទ្យាមួយនេះ ត្រូវបានពិភាក្សាទៅលើការជំរុញអាជីវកម្មជុំវិញពិភពលោក ដែលរកស៊ីនៅក្នុងគ្រប់វិស័យទាំងអស់ ឱ្យពួកគេអាចបត់ឡើងឌីជីថល ដោយមានជំនួនពីបច្ចេកវិទ្យាទូរគមនាគមន៌ និងព័ត៌មាន (ICT) ខណៈអ្នករកស៊ីដែលមិនចេះប្រើបច្ចេកវិទ្យាសោះក្នុងសម័យនេះ អាចនឹងបាត់បង់ឱកាសណាមួយ​ឬពិបាកក្នុងការប្រគួតប្រជែងនៅក្នុងទីផ្សារ។

Pr Covers 1

នៅក្នុងឱកាសនេះផងដែរ លោក Ken Hu ក៏បានសង្កត់ធ្ងន់ផងដែរថា សេដ្ឋកិច្ចឌីជីថលពិភពលោក កាលពីឆ្នាំ២០២១ បានកើនឡើងរហូតដល់ទៅ ១៥% ហើយវានឹងបន្ដរីកធំធាត់ឥតឈប់ឈរ។ ស្របពេលដែលមនុស្សជាច្រើនងាកមកប្រើប្រាស់ជីវិតជាមួយបច្ចេកវិទ្យានិងអ៊ីនធឺណិត គឺបានធ្វើឱ្យមានសកម្មភាពនៃការចាយវាយកាន់តែច្រើនលើអ៊ីនធឺណិត និងបានធ្វើឱ្យសេដ្ឋកិច្ចឌីជីថលរីកធំឡើងឥតឈប់ឈពីមួយថ្ងៃទៅមួយថ្ងៃ។ ហើយដើម្បីចាប់លុយនៅលើអ៊ីនធឺណិតបានប្រកាដណាស់គឺអ្នករកស៊ីត្រូវងាកមកប្រើបច្ចេកវិទ្យា និងបត់ឡើងលើឌីជីថល។

ដោយឡែក សម្រាប់តួនាទីរបស់រដ្ឋាភិបាល ត្រូវផ្ដោតលើការអភិវឌ្ឍន៍ និងពង្រឹងបច្ចេកវិទ្យាទូរគមនាគមន៌ និងព័ត៌មាន (ICT) ជាពិសេសទៅលើរឿង៣សំខាន់ៗ ក្នុង ICT ដូចខាងក្រោម៖

  1. ពង្រឹងហេដ្ឋារចនាសម្ព័នឌីជីថល៖ ដោយប្រទេសមួយត្រូវរៀបចំសេវាទូរសព្ទ និងអ៊ីនធឺណិតគ្របដណ្ដប់ឱ្យបានគ្រប់តំបន់ និងជំរុញឱ្យមានការប្រើប្រាស់យ៉ាងទូលំទូលាយនូវឧបករណ៍បច្ចេកវិទ្យា​ដូចជាទូរសព្ទ និងកុំព្យូទ័រជាដើម។
  2. ជំរុញការប្រើប្រាស់បច្ចេកវិទ្យា Cloud៖ បច្ចេកវិទ្យា Cloud ដើរតួនាទីសំខាន់ខ្លាំងណាស់ក្នុងការរុញក្រុមហ៊ុនមួយឱ្យឡើងលើឌីជីថល តាមរយៈបច្ចេកវិទ្យា Cloud គេអាចផ្ទេរ និងទុកដាក់ឯកសារសំខាន់ៗ ក៏ដូចជាទិន្នន័យផ្សេងៗ លើអ៊ីនធឺណិតបានដោយសុវត្ថិភាព ឆាប់រហ័ស និងងាយស្រួល។ ដោយ Cloud នឹងជួយសម្រួលឱ្យការងារដំណើរការល្អ ចំណេញពេលវេលា និងមានប្រសិទ្ធិភាពជាងមុន។
  3. បង្កើតប្រព័ន្ធអេកូឡូស៊ីឌីជីថលក្នុងស្រុក៖ រដ្ឋាភិបាលប្រទេសមួយត្រូវបង្កើតឱ្យមាន ប្រព័ន្ធអេកូឡូស៊ីឌីជីថល ឬនិយាយឱ្យងាយយល់ គឺត្រូវមានកន្លែងមួយដែលជាកន្លែងបណ្ដុំព័ត៌មាន និងជាកន្លែងចែករំលែកការធ្វើអាជំរុញអាជីវកម្មក្នុងស្រុកឱ្យប្រើបច្ចេកវិទ្យាឡើងលើឌីជីថល។ ហើយការបង្កើតប្រព័ន្ធអេកូឡូស៊ីឌីជីថលនេះទៀតសោត គឺគួរតែរាប់បញ្ចូលឱ្យមាននូវដៃគូរសហការណ៍ផ្នែកអភិវឌ្ឍន៍អាជី​វកម្ម  បណ្ដុះបណ្ដាលធនធានមនុស្សផ្នែកបច្ចេកវិទ្យា និងផ្ដល់ការគាំទ្រដល់អាជីវកម្មខ្នាតតូចនិងមធ្យមក្នុងស្រុកនៅពេលពួកគាត់មានបញ្ហាទាក់ទងនឹងបច្ចេកវិទ្យាឌីជីថល។

Pr Covers

ជាមួយគ្នានេះដែរ នៅក្នុងព្រឹត្តិការណ៍ HUAWEI CONNECT 2022 នេះ ក្រុមហ៊ុនយក្ស Huawei ក៏បានប្រកាសពីការពង្រីកសេវាកម្មបច្ចេកវិទ្យាថ្មី ដើម្បីរួមចំណែកជួយបណ្ដាប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងបណ្ដាប្រទេសដទៃទៀតទូទាំងសកលលោក ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាទូរគមនាគមន៌ និងព័ត៌មាន (ICT)។

ជាក់ស្ដែង លោក Zhang Ping'an ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Huawei Cloud បានប្រកាសពីការដាក់ឱ្យដំណើរការនូវ Huawei Cloud Regions ថ្មីនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងអៀរឡង់។ ហើយនៅចុងឆ្នាំ២០២២នេះ Huawei Cloud នឹងដំណើរការ ៧៥ទីតាំង ក្នុង២៩តំបន់ ជុំវិញពិភពលោក និងផ្ដល់សេវាកម្មយ៉ាងទូលំទូលាយជាង១៧០ប្រទេសផងដែរ។ មានន័យថាប្រទេសណាក៏អាចប្រើសេវា Cloud របស់ Huawei បានផងដែរ ខណៈសេវា Cloud របស់ Huawei មានបច្ចេកវិទ្យាគ្រប់សព្វបែបយ៉ាងទាំងអស់តែទាក់ទងជាមួយនឹង Cloud និងមានអ្នកជំនាញបច្ចេកទេសជាច្រើនរូបចាំជួយដោះស្រាយបញ្ហាអតិថិជនផងដែរ។

664

ទន្ទឹមនឹងនេះដែរ នៅក្នុងឱកាសកម្មវិធី HUAWEI CONNECT 2022 នេះ ក្រុមហ៊ុន Huawei ក៏បានចែករំលែកបទពិសោធន៍ និងប្រកាសពីការបើកទូលាយក្នុងការសហការជួយរដ្ឋាភិបាលគ្រប់បណ្ដាប្រទេសទាំងអស់ ក្នុងការរួមចំណែកជួយបង្កើតប្រព័ន្ធអេកូឡូស៊ីឌីជីថល ជំរុញឱ្យផ្នែករដ្ឋ និងអ្នករកស៊ី  អាចធ្វើការជាមួយគ្នាកាន់តែជិតស្និត បង្កើតជាកិច្ចសហប្រតិបត្តិការណ៍ បង្កើតធនធានមនុស្សផ្នែកបច្ចេកវិទ្យា និងគាំទ្រដល់អាជីវកម្មបង្កើតថ្មីផ្សេងៗ ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថល។ ហើយ Huawei ក៏បានប្ដេជ្ញាបន្ដកិច្ចសហប្រតិបត្តិការរួមចំណែកអភិវឌ្ឍន៍បច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន​ ICT ជាមួយគ្រប់បណ្ដាប្រទេសទាំងអស់ផងដែរ។

6333

គួរជម្រាបផងដែរថា HUAWEI CONNECT 2022  គឺជាកម្មវិធីសន្និសីទឧស្សាហកម្មបច្ចេកវិទ្យាទូរគមនាគមន៌ និងព័ត៌មាន ICT សកល ដែលរៀបចំឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ក្រោម គោលបំណងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការណ៍ និងការចែករំលែកបទពិសោធន៍ចំណេះដឹង ពីសំណាកក្រុមហ៊ុនដែលជាអ្នកដឹកនាំក្នុងឧស្សាហ៍កម្ម ICT ម្ចាស់អាជីវកម្ម អ្នកជំនាញបច្ចេកទេស ដៃគូរសហការណ៍ក្នុងប្រព័ន្ធអេកូឡូស៊ី និងភាគីពាក់ព័ន្ធជច្រើនទៀត។ ហើយគោលដៅធំបំផុតចុងក្រោយ គឺដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យ ICT លើកកម្ពស់ការច្នៃប្រឌិតឧស្សាហកម្ម និងបង្កើតប្រព័ន្ធអេកូបើកចំហឈ្នះឈ្នះ​ ដើម្បីជាជំនួយដល់ម្ចាស់អាជីវកម្ម ក៏ដូចជាសហគ្រិនទូទាំងសកលលោកក្នុងការនាំអាជីវកម្មរបស់ខ្លួនឡើងទៅចាប់ឱកាសក្នុងសម័យឌីជីថល។

ដោយគិតមកទល់នឹងពេលនេះ ក្រុមហ៊ុន Huawei បានរៀបចំកម្មវិធី HUAWEI CONNECT បានចំនួន ៧ឆ្នាំជាប់គ្នារួចមកហើយ ដោយការប្រារព្ធកម្មវិធីលើកទី៧ ចុងក្រោយបំផុតនៅក្នុងឆ្នាំ២០២២នេះ ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងបាងកកប្រទេសថៃ។ ហើយលោកអ្នកក៏អាចមើលកម្មវិធីនេះសាឡើងវិញបានផងដែរ តាមរយៈលីងខាងក្រោម៖ https://www.huawei.com/en/events/huaweiconnect

អត្ថបទដោយ៖ ម៉ម ណាវ៉ាសិរិ (Tel: 0966034563; Telegram: @Navasiri)

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia