ទំនើបមែន! ក្រសួងប្រៃសណីយ៍ បង្កើត AI បកប្រែអត្ថបទពីខ្មែរទៅអង់គ្លេស អង់គ្លេសទៅខ្មែរ ប្រើហ្វ្រី បកបានល្អដល់៩៧%
Navasiri Morm
NOVEMBER 27 2024
គន្លឹះល្អៗ
1.8 K views
1 min read

នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍នៃកម្ពុជា (MPTC) បានដាក់ឱ្យប្រើ TranslateKH ជាកម្មវិធីបកប្រែដំបូងរបស់កម្ពុជាដែលដំណើរការដោយបញ្ញាសិប្បនិម្មិត (AI) នៅក្នុងវេទិកាបញ្ញាសិប្បនិម្មិតកម្ពុជា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ កម្មវិធីពិធីនេះមានឯកឧត្តម ជា វ៉ាន់ដេត ជាអធិបតី ដោយផ្តោតទៅលើការស្វែងយល់ពីនវានុវត្តបញ្ញាសិប្បនិម្មិត និងកាលានុវត្តភាពរបស់វាសម្រាប់កម្ពុជា។

11

TranslateKH ត្រូវបានបង្កើតឡើងដើម្បីបកប្រែពាក្យ ឃ្លា សេចក្តី និង អត្ថបទរវាងភាសាខ្មែរ និងភាសាអង់គ្លេសទៅវិញទៅមក ដោយប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាសិក្សាស៊ីជម្រៅ (Deep Learning) ដោយកម្មវិធីនេះមានទិន្នន័យប្រមាណ ១៥លានឃ្លាបកប្រែ សម្រាប់កិច្ចសន្ទនាទូទៅ និងមាតិកាសារព័ត៌មានជាតិ និងអន្តរជាតិ។

AI បកប្រែនេះត្រូវបានតេស្ដជាបន្ដបន្ទាប់ ដោយទទួលបានអត្រាសុក្រិតបកបានល្អប្រមាណ ៩៧% ដែលធានាបាននូវលទ្ធផលគុណភាពខ្ពស់សម្រាប់អ្នកប្រើ។ នេះគឺជាដំណាក់កាលសំខាន់មួយសម្រាប់កម្ពុជាក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីទំនាក់ទំនងភាសា និងកែលម្អការទំនាក់ទំនងនៅក្នុងវិស័យផ្សេងៗ ដូចជាអប់រំ និងពាណិជ្ជកម្ម។

14

ឯកឧត្តម ជា វ៉ាន់ដេត បានគូសបញ្ជាក់ពីសារៈសំខាន់នៃបញ្ញាសិប្បនិម្មិតក្នុងការជំរុញកំណែទម្រង់ និង ការអភិវឌ្ឍសម្រាប់អនាគតកម្ពុជា ដោយបង្ហាញ TranslateKH ជាជំហាននៃការផ្លាស់ប្ដូររូបវន្ដឌីជីថល ដោយមានអ្នកចូលរួមជាង៥០០នាក់ រួមទាំងម្រន្ដីរាជការ វាគ្មិនទាំងជាតិ និងអន្តរជាតិ តំណាងវិស័យឯកជន នងិអ្នកសារព័ត៌មាន ចូលរួមទាំងផ្ទាល់ និងតាមអនឡាញ។

ការដាក់ឱ្យប្រើ TranslateKH តំណាងឱ្យកម្ពុជាដែលកំពុងមានការអនុវត្តបច្ចេកវិទ្យាទំនើបដើម្បីគាំទ្រវិស័យអប់រំ ពាណិជ្ជកម្ម និងទំនាក់ទំនង ហើយគេរំពឹងថាឧបករណ៍នេះនឹងជួយកម្ពុជា និងអ្នកនិយាយភាសាអង់គ្លេស ក្នុងការបង្កើតទំនាក់ទំនងកាន់តែទូលំទូលាយក្នុងពិភពកំពុងរីកសាយដោយ AI នេះ

សម្រាប់អ្នកចង់សាកប្រើអាចចូលតាមតំណរនេះបាន៖ https://demomt.mptc.gov.kh/

AI Translatino ក្រសួង Feature Photo

12

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia