អបអរសាទរ! ម្ចាស់ជ័យលាភី ដែលទទួលបានទុនវិនិយោគចំនួន ១២៨ លានរៀលក្នុងកម្មវិធី «នវានុវត្តន៍បញ្រ្ចាស» រដូវកាលទី ៤
Navasiri Morm
NOVEMBER 27 2024
អាជីវកម្ម 4.0
14 views
3 mins read

នាថ្ងៃអង្គារ ១១រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២៤, មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.) បានរៀបចំ «ថ្ងៃបទបង្ហាញសាធារណៈ» នៃកម្មវិធីនវានុវត្តន៍បញ្ច្រាសរដូវកាលទី ៤ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" និង មានការចូលរួមពីសំណាក់លោក Pell Remisisophon ដែលជាសមាជិកក្រុមប្រឹក្សានៃសមាគមធនាគារនៅកម្ពុជា, កញ្ញា ហ៊ុន ស្រីណាង ដែលជាអ្នកជំនាញប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៃសហគ្រិនខ្មែរ, លោក ទ្រី ខេងលេង ដែលជានាយកគ្រប់គ្រងបង្កើតថ្មីនៃធនាគារ វីង និង តំណាងដៃគូពាក់ព័ន្ធ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។

Photo 34 2024 11 27 16 32 59

ក្រោយពីការសម្រាំងជាច្រើនដំណាក់កាល មានតែធុរកិច្ចថ្មីចំនួន ៧ ក្រុមប៉ុណ្ណោះដែលបានឈានចូលដល់ «ថ្ងៃបទបង្ហាញសាធារណៈ» ដែលជាវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីនវានុវត្តន៍បញ្ច្រាស រដូវកាលទី ៤ និង បានធ្វើបទបង្ហាញអំពីគំនិតអាជីវកម្មខ្លួនទៅកាន់គណៈកម្មការដើម្បីដណ្តើមយកជ័យលាភី ដោយក្នុងនោះរួមមាន៖ Snaprec, Krubkrong, MyLekha, JayTech, Quanta, PlantItAll, និង Cassandra។ ទុនវិនិយោគដែលមិនយកភាគហ៊ុន (Equity-free Investments) សរុបចំនួន ១២៨ លានរៀល ត្រូវបានប្រើប្រាស់ដើម្បីផ្តល់ជូនដល់ធុរកិច្ចថ្មីឆ្នើមទាំង ៥ ក្រុមហើយនាមជា Top performance ជាមួយនឹងទឹកប្រាក់ចំនួន ៤០ លានរៀលទៅកាន់ Mylekha, នាមជា Special mention ជាមួយនឹងទឹកប្រាក់ចំនួន ២៨ លានរៀលទៅកាន់ Krubkrong និង នាមជា Top finalists ជាមួយនឹងទឹកប្រាក់ចំនួន ២០ លានរៀលក្នុងមួយក្រុមទៅកាន់ Snaprec, Jaytech និង Quanta។

Photo 6 2024 11 27 16 32 59

កម្មវិធីនវានុវត្តន៍បញ្រ្ចាសរដូវកាលទី ៤ គឺជាកម្មវិធីពន្លឿនអាជីវកម្មមួយដែលរៀចំឡើង ដោយផ្ដោតលើប្រធានបទបច្ចេកវិទ្យាហិរញ្ញវត្ថុជាចំបង ​ដោយក្នុងនោះស្ថាប័នធំៗ ឬ អ្នកដឹកនាំ នៃឧស្សាហកម្មបានធ្វើការចែករំលែកអំពីបញ្ហាប្រឈមរបស់ខ្លួន​ដើម្បីឱ្យធុរកិច្ចថ្មីស្វែងរក និង អភិវឌ្ឍនូវសេវាកម្ម ឬ ផលិតផលណាមួយដែលអាចក្លាយជាដំណោះស្រាយសម្រាប់បញ្ហាប្រឈម ទាំងនោះ។  

គួរបញ្ជាក់ផងដែរថា កម្មវិធីនវានុវត្តន៍បញ្រ្ចាសរដូវកាលទី ៤ ត្រូវបានរៀបចំដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ", ដោយមានការសហការរៀបចំកម្មវិធីដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និង សហគ្រិនខ្មែរ រួមទាំង អ្នកឧបត្ថម្ភកម្មវិធីធំ៖ ធនាគារ វីង និង ដៃគូផ្សព្វផ្សាយ៖ Fresh News និង Technology Cambodia។

ព័ត៌មានទំនាក់ទំនង៖
- អំពីកម្មវិធី៖ កញ្ញា ប៊ុនឋាន សុផាវីណា , លេខទូរសព្ទ៖ +៨៥៥ ១៧ ៧៨១ ០៨៨
- សម្រាប់ព័ត៌មានបន្ថែម៖ https://ri.techostartup.center/

 

Photo 9 2024 11 27 16 32 59

Photo 17 2024 11 27 16 32 59

Photo 36 2024 11 27 16 32 59Photo 37 2024 11 27 16 32 59Photo 38 2024 11 27 16 32 59

Photo 31 2024 11 27 16 32 59Photo 22 2024 11 27 16 32 59

Photo 30 2024 11 27 16 32 59

Photo 55 2024 11 27 16 32 59

Photo 13 2024 11 27 16 32 59

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia