សាកលឿនដូចរន្ទះ! មកស្គាល់ USB 4 អាចសាកថ្មលឿនបំផុតលើលោក ខណៈអនាគតគ្រប់ទូរសព្ទនឹងបំពាក់ដោយ USB-C
Navasiri Morm
SEPTEMBER 4 2022
អេឡិចត្រូនិក
463 views
2 mins read

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Verge បានឱ្យដឹងថា​ តាមរយៈទិន្នន័យផ្នែកបច្ចេកទេសដោយ អង្គការមិនរកប្រាក់ចំណេញ USB Implementers Forum បានបង្ហាញក្នុងសេចក្ដីប្រកាសព័ត៌មានថា បច្ចុប្បននេះគេបាននឹងកំពុងតែធ្វើកំណែទម្រង់ទៅលើ USB ចាស់ អភិវឌ្ឍន៍ទៅជា USB 4 ដែលមានសមត្ថភាពខ្ពស់អាចជួយឱ្យការសាកថ្មមានល្បឿនលឿនអតិបរមា ៨០ជីហ្គាប៊ីត (Gbps) ក្នុងមួយវិនាទី ហើយគេនឹងបញ្ជូល USB 4 នេះភ្ជាប់ជាមួយនឹង USB-C។

512

ប្រភពដដែលបានឱ្យដឹងទៀតថា បើតាមទិន្នន័យពី USB Promoter Group ដែលរួមមានវត្តមានក្រុមហ៊ុនបច្ចេកវិទ្យាយក្សធំៗ ដូចជា Intel, Apple, Microsoft, HP និង Texas Intruments បាននឹងយាយថា សម្រាប់ USB កំណែទម្រង់ថ្មីនេះ នឹងជួយជំរុញឱ្យកានផ្ទេរទិន្នន័យផ្សេងៗ កាន់តែល្អប្រសើរ និងលឿនជាងមុន។

ជាមួយគ្នានេះដែរ បើតាមលោក Joe Balich អ្នកនាំពាក្យរបស់ USB-IF បានឱ្យដឹងថា ខ្សែរ USB 4 នេះ នឹងជួយបន្ថែមល្បឿនសាកថ្ម និងការផ្ទេរទិន្នន័យផ្សេងៗ នាពេលអនាគត។​ ហើយសម្រាប់ខ្សែរ USB 4 នេះ នឹងដាក់បង្ហាញខ្លួនមុនកម្មវិធីកិច្ចប្រជុំអ្នកអភិវឌ្ឍន៍ USB DevDays ដែលជាកម្មវិធីប្រជុំអ្នកវិស្វ័ករបច្ចេកវិទ្យា អភិវឌ្ឍន៍ទៅលើ USB ដ៏ធំបំផុតមួយ ដែលនឹងធ្វើឡើងនៅក្នុងខែវិច្ឆិកាខាងមុខនេះ។

គួរជម្រាបផងដែរ សម្រាប់ USB 4 នេះ គេគ្រោងនឹងបញ្ចូលវាជាមួយនឹង USB-C ដែលវាមានសមត្ថភាពក្នុងការផ្ទេរទិន្នន័យ ក៏ដូចជាបញ្ចូលថ្ម លឿនជាង USB ចាស់ ដល់ទៅ ២ដងឯណោះ។ ដោយឡែក កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ សហភាពអឺរ៉ុប និងសមាជិកសភាសហភាពអឺរ៉ុប ហៅកាត់ថា (EU) បានធ្វើការសម្រេចចេញច្បាប់ថ្មី ឱ្យក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិច ដូចជាទូរស័ព្ទ កាមេរ៉ា និងថេបប្លិតជាដើម ត្រូវតែប្ដូរមកប្រើរន្ធសាកថ្ម USB-C ទាំងអស់គ្នានៅត្រឹមឆ្នាំ២០២៤ ទើបអាចនាំចូលទូរស័ព្ទទៅលក់នៅក្នុងប្រទេសអ៊ឺរ៉ុបចំនួន២៤បាន។

511

ការប្ដូរទៅប្រើ USB-C ទាំងអស់គឺជារឿងល្អមួយ ពីព្រោះវាបង្ករជាភាពងាយស្រួលដល់អ្នកប្រើពេញចេញទៅក្រៅមានឆ្នាំសាកតែមួយ ក៏អាចសាកជាមួយគ្នាបាន ហើយមួយវិញទៀត ការដែល USB-C ភ្ជាប់ជាមួយបច្ចេកវិទ្យាថ្មី USB4 ទៀតនោះនឹងជួយឱ្យអនាគតក្នុងការបញ្ចូលថ្ម និងការផ្ទេរទិន្នន័យផ្សេងៗ បានកាន់តែឆាប់រហ័សនិងងាយស្រួល។ ហើយប្រទេសអ៊ឺរ៉ុបទាំង ២៤ គឺជាចំណុចចាប់ផ្ដើមនៃការប្រើ USB-C សុទ្ធមុនគេ ហើយទំនោរនៃការប្រើ USB-C នេះគេសង្ឃឹមថានឹងត្រូវបានអនុវត្តន៍នៅលើទូរសព្ទដៃគ្រប់បណ្ដាប្រទេទាំងអស់ទូទាំងសាកលលោក៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia