ថ្លៃមិនស្ទើរទេ! បើអាមេរិកចង់ទិញយកក្រុមហ៊ុន TikTok ទៅគ្រប់គ្រងត្រូវចំណាយលុយដល់ទៅរាប់សិបពាន់លាន$ ទើបទិញកើត
Navasiri Morm
JANUARY 21 2025
អាជីវកម្ម 4.0
63 views
1 min read

កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ លោក Donal Trump ប្រធានាធិបតីសហរដ្ឋអាមេរិក បានសម្រេចអនុញ្ញាតអោយក្រុមហ៊ុនបណ្ដាញសង្គម TikTok អាចបន្ដដំណើរការប្រតិបត្តិការណ៍បណ្ដាញសង្គមរបស់ខ្លួននៅសហរដ្ឋអាមេរិកបន្ដទៀត ប៉ុន្ដែត្រូវធ្វើតាមលក្ខខណ្ឌមួយ​គឺត្រូវលក់ហ៊ុនក្រុមហ៊ុន TikTok ៥០% ទៅអោយសហរដ្ឋអាមេរិកកាន់កាប់ ទើបអាចបន្ដបាន។ យ៉ាងណាមិញ សម្រាប់សំណួរដ៏គួរអោយចាប់អារម្មណ៍មួយដែលត្រូវបានលើកឡើងនោះគឺគេត្រូវចំណាយលុយប៉ុន្មានដើម្បីទិញក្រុមហ៊ុន TikTok ដែលជាបណ្ដាញសង្គមដ៏ពេញនិយមបំផុតមួយនៅសហរដ្ឋអាមេរិក?

បើតាមសារព័ត៌មាន CNBC ដែលបានចុះផ្សាយកាលពីថ្ងៃទី​១៥ មករា ឆ្នាំ២០២៥ បានចុះផ្សាយថា ប្រសិនបើក្រុមហ៊ុន Bytedance ធ្វើការដាក់លក់ក្រុមហ៊ុន TikTok ពិតមែន នោះអ្នកទិញអាចនឹងត្រូវចំណាយចន្លោះពី ៤០-៥០ពាន់លានដុល្លារសហរដ្ឋអាមេរិក នេះបើតាមការនេះ​បើ​តាម​ការ​ប៉ាន់​ប្រមាណ​របស់លោក Angelo Zino  អនុ​ប្រធាន​ជាន់​ខ្ពស់របស់ក្រុមហ៊ុនស្រាវជ្រាវ CFRA Research។

គួរជម្រាបផងដែរថា កាលពីឆ្នាំ២០២០កន្លងទៅ រដ្ឋាភិបាលអាមេរិកធ្លាប់បានដាក់សម្ពាធដល់ក្រុមហ៊ុន Bytedance ដែលជាក្រុមហ៊ុនមេរបស់ TikTok អោយលក់ក្រុមហ៊ុនរបស់ខ្លួនទៅអោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft នៅក្នុងតម្លៃប្រមាណ ៥០ពាន់លានដុល្លារ។ យ៉ាងណាមិញយើងនឹងរង់ចាំមើលបន្ដទៀតថា តើក្រុមហ៊ុន TikTok នឹងអនុវត្តតាមការលើកឡើងរបស់ប្រធានាធិបតីថ្មីអាមេរិក លោក Donal Trump ដែលតម្រូវអោយលក់ហ៊ុនក្រុមហ៊ុន TikTok ៥០% ទៅអោយអាមេរិកឬយ៉ាងណា។ ហើយប្រសិនបើ Bytedance ដែលជាក្រុមហ៊ុនមេរបស់ TikTok អនុវត្ត៍តាមពិតប្រាកដមែន តើគេនឹងលក់ក្នុងតម្លៃប៉ុន្មាន?

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia