ល្អណាស់! ២ឆ្នាំទៀត ទូរស័ព្ទមួយចំហៀងពិភពលោក នឹងត្រូវប្រើឆ្នាំងសាក USB-C ទាំងអស់ ព្រោះមូលហេតុធំ២នេះ
Navasiri Morm
JUNE 13 2022
អេឡិចត្រូនិក
756 views
1 min read

កាលពីពេលថ្មីនេះ សហភាពអឺរ៉ុប និងសមាជិកសភាសហភាពអឺរ៉ុប ហៅកាត់ថា (EU) បានធ្វើការសម្រេចចេញច្បាប់ថ្មី ឱ្យក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិច ដូចជាទូរស័ព្ទ កាមេរ៉ា និងថេបប្លិតជាដើម ត្រូវតែប្ដូរមកប្រើរន្ធសាកថ្ម USB-C ទាំងអស់គ្នានៅត្រឹមឆ្នាំ២០២៤ ទើបអាចនាំចូលទូរស័ព្ទទៅលក់នៅក្នុងប្រទេសអ៊ឺរ៉ុបចំនួន២៤បាន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។

511

ប្រភពដដែលបានបន្ដថា មូលហេតុដែល  EU កំណត់ច្បាប់ឱ្យក្រុមហ៊ុនផលិតទូរស័ព្ទទូទាំងពិភពលោក ងាកមកប្រើ USB-C ដូច្នេះ គឺដោយសារតែចង់ជួយកាត់បន្ថយការចំណាយដល់អ្នកប្រើប្រាស់ និងមិនចាំបាច់មានខ្សែសាកច្រើនរញ៉េរញ៉ៃ កាន់តែ USB-C មួយសាកបានគ្រប់ឧបរកណ៍ទាំងអស់។ មូលហេតុមួយផ្សេងទៀត គឺដើម្បីកាត់បន្ថយការប្រើប្រាស់ធនធានធម្មជាតិ និងជាពិសេសគឺកាត់បន្ថយសំរាមអេឡិចត្រូនិចដែលកើតចេញពីខ្សែសាក ខណៈសំរាមទាំងអស់នោះ បង្កឱ្យ​កើតមានធាតុវិទ្យុសកម្ម និងបំពុលបរិស្ថាន។

512

គួរជម្រាបផងដែរថា សម្រាប់ច្បាប់នេះ តម្រូវឱ្យក្រុមហ៊ុនផលិតទូរស័ព្ទទាំងអស់ អនុវត្តន៍ឱ្យបានត្រឹមឆ្នាំ២០២៤ខាងមុខនេះ ទើបអាចលក់់ទូរស័ព្ទសេរីរបស់ខ្លួនចូលទៅក្នុងប្រទេសអឺរ៉ុបទាំង២៤បាន។

យ៉ាងណាមិញ ថ្វីត្បិតតែច្បាប់នេះ តម្រូវឱ្យអនុវត្តន៍នៅតែក្នុងប្រទេសអឺរ៉ុបក៏ពិតមែន ប៉ុន្ដែដោយសារតែទូរស័ព្ទសេរីក្រោយៗ របស់ក្រុមហ៊ុនផលិតទូរស័ព្ទទាំងអស់លើលោក សុទ្ធតែបំពាក់ដោយរន្ធសាកថ្ម USB-C ហេតុនេះ វាក៏មានឱកាសដូចគ្នាដែលថា ទូរស័ព្ទសេរីក្រោយដែលចែកចាយមកលក់ដូចជានៅប្រទេសអាស៊ីក៏មានភ្ជាប់មកជាមួយនូវរន្ធសាកថ្ម USB-C ដូចគ្នាដែរ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia