ចង់ក្លាយជា Cybersecurity ជោគជ័យ នេះជាមេរៀនធំ៣ ដែលអ្នកអាចរៀនសូត្របានពីកម្មវិធី Cybersecurity Cambodia 2023
Navasiri Morm
JULY 25 2023
PR
3 mins read

វិទ្យាស្ថានសាន់រ៉ាយស៍បានរៀបចំសិក្ខាសាលាស្វែងយល់អំពីសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណេតប្រចាំឆ្នាំ២០២៣ ក្រោមការដឹកនាំដោយនាយកវិទ្យាស្ថានសានរ៉ាយស៍ លោក រ៉េន ផារី ដែលមានការសហការឧប្ថម្ភដោយ ក្រុមហ៊ុន First Cambodia ក្រុមហ៊ុន TODAY Internet និងគ្រឹស្ថានមីក្រូហិរញ្ញវត្ថុ AMK ក្រោមក្រសែរភ្នែកអ្នកចួលរួមទាំងអស់ជាង ២០០នាក់មកពី ក្រុមហ៊ុនឯកជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ ធនាគារ ក្រសួង ក្រុមហ៊ុនអ៊ីនធីណេត គមនាគមន៍ និស្សិតសាកលវិទ្យាល័យ ដែលត្រូវបានរៀបចំនៅសកលវិទ្យាល័យពុទ្ធិសាស្ត្រ។

70

73

សុវត្ថិភាពតាមអ៊ីនធឺណិត គឺជាបញ្ហាដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ដោយសារតែការកើនឡើងនៃការពឹងផ្អែកលើបច្ចេកវិទ្យា ធ្វើឱ្យប្រទេសយើងកាន់តែងាយរងគ្រោះទៅនឹងការគំរាមកំហែងតាមអ៊ីនធឺណិត។ ព្រឹត្តិការណ៍ Cybersecurity Cambodia 2023 គឺជាឱកាសដ៏មានតម្លៃមួយក្នុងការលើកកម្ពស់ការយល់ដឹងអំពីហានិភ័យសុវត្ថិភាពអ៊ីនធឺណិត និងមានចូលរួមចែករំលែកចំណេះដឹងបទពិសោធន៍ និងការអនុវត្តជាច្រើន ពីរវាលក្មិនកិត្តិយសដែលជាអ្នកជំនាញ និងមានបទពិសោធច្រើនឆ្នាំបានមកចែករំលែកផងដែរ។

72

ព្រឹត្តិការណ៍ផ្តោតសំខាន់លើ​ទៅលើប្រធានគោលធំៗ៤ ដូចខាងក្រោម៖

  • 𝗢𝗳𝗳𝗲𝗻𝘀𝗶𝘃𝗲 𝗦𝗲𝗰𝘂𝗿𝗶𝘁𝘆 ធ្វើបទបង្ហាញដោយ លោកគ្រូ ភួន សៀងអ៊ី
  • 𝗗𝗲𝗳𝗲𝗻𝘀𝗶𝘃𝗲 𝗦𝗲𝗰𝘂𝗿𝗶𝘁𝘆 ធ្វើបទបង្ហាញដោយ លោកគ្រូ មិន ពៅ
  • 𝗚𝗼𝘃𝗲𝗿𝗻𝗮𝗻𝗰𝗲 𝗮𝗻𝗱 𝗖𝗼𝗺𝗽𝗹𝗶𝗮𝗻𝗰𝗲​ ធ្វើបទបង្ហាញដោយ លោកគ្រូ កង សុវឌ្ឍនៈ​ និង លោក ចិន ប៊ុណ្ណា
  • Cloud Governance and Security ធ្វើបទបង្ហាញដោយលោកគ្រូ សោម សុវណ្ណអាភា

ព្រឹត្តិការណ៍នេះនឹងផ្តល់នូវវេទិកាសម្រាប់ការចែករំលែកព័ត៌មាន និងការអនុវត្តល្អៗបំផុតរវាងបភ្លៀវកិត្តិយស់ទាំងអស់ ដែលនឹងជួយពង្រឹង​សុវត្ថិភាពតាមអ៊ីនធឺណិតក្នុងតំបន់។

69

អ្នកជំនាញរបស់យើងបានផ្ញើសារក្រើនរំលឹកចំនួនបីដូចខាងក្រោម៖

  • ចំនុចទី១៖ មិនមានវិធីដើម្បីលុបបំបាត់ហានិភ័យ ប៉ុន្តែយើងទាំងអស់គ្នាអាចកាត់បន្ថយហានិភ័យបាន លោកគ្រូ កង សុវឌ្ឍនៈ អ្នកជំនាញអនុលោមភាព និង ហានីភ័យ នៃវិទ្យាស្ថានសាន់រ៉ាយ
  • ចំនុចទី២៖ ស្វែងយល់ពីរបៀបដែល Hacker គិត ដើម្បីការពារខ្លួនពីការវាយប្រហារដោយ Hacker ដោយលោកគ្រូ ភួន សៀងអ៊ី អ្នកជំនាញ វាយលុក នៃវិទ្យាស្ថានសាន់រ៉ាយ
  • ចំនុចទី៣  “ត្រូវស្គាល់សត្រូវ និងស្គាល់ខ្លួនឯង”

ស្គាល់ខ្លួនឯង និង ស្គាល់សត្រូវរបស់អ្នក នោះអ្នកមិនចាំបាច់ខ្លាចលទ្ធផលនៃសង្គ្រាមរាប់រយសង្រ្គាមនោះទេ ផ្ទុយទៅវិញ ប្រសិនបើអ្នកស្គាល់ខ្លួនឯង ប៉ុន្តែមិនស្គាល់សត្រូវរបស់អ្នក សម្រាប់ជ័យជម្នះដែលទទួលបាន អ្នកនឹងរងបរាជ័យផងដែរ​ “ពីអ្នកជំនាញការពារ លោកគ្រូ  មិនពៅ នៃវិទ្យាស្ថានសាន់រ៉ាយស៍”

​ ព្រឹត្តិការណ៍នេះនឹងផ្តល់នូវឱកាសពិសេសមួយដើម្បីរៀនពីគំនិតឈានមុខគេមួយចំនួននៅក្នុងប្រព័ន្ធសុវត្ថិភាពអ៊ីនធឺណិត និងដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំនាញផ្សេងទៀតនៅក្នុងវិស័យនេះ។

71

លោក រ៉េន ផារី នាយកវិទ្យាស្ថានសាន់រ៉ាយស៍បានបន្ថែមទៀតថា ព្រឹត្តិការណ៍ Cybersecurity Cambodia 2023 គឺជាឱកាសដ៏មានតម្លៃសម្រាប់អ្នកដែលចាប់អារម្មណ៍លើសន្តិសុខតាមអ៊ីនធឺណេត និងសង្ឃឹមយ៉ាងមុតមាំថាវប្បធម៏នៃការចែករំលែកនេះនិងជួយចូលរួមចំនែក និងផ្តល់ជាផែនទីមួយសម្រាប់ជួយដល់យុវជនក្នុងការសិក្សាដើម្បីចាប់អាជីពជាអ្នក​ Cybersecurity ដ៏មានឧត្តម្ភកិត្តិនិងក្រមសិលធម៏ ក្នុងការជួយខ្លួនឯង មិត្តភក្ភិ ក្រុមគ្រួសារ និង ប្រទេសជាតិផងដែរ ។

014baf5e 7380 4a2f 889e A8fbfe6608e2

សម្រាប់អ្នកដែលចង់ចាប់ជំនាញបច្ចេកវិទ្យាដែលជាជំនាញកំពុងតែមានតម្រូវការទីផ្សារខ្ពស់ វិទ្យាសា្ថន Sunrise បាននឹងកំពុងតែផ្ដល់អាហារូបករណ៍​២០% ទៅលើវគ្គជំនាញ ជាច្រើនរួមមាន៖

  • Active Directory Attacks
  • Offensive PowerShell for Red Teamer
  • Mobile App Penetration Testing
  • Web Application Penetration Testing
  • API Penetration Testing 
  • CompTIA Security
  • CEH, CND (ផ្ដល់អាហាររូបករណ៍ ៤០%)

ការផ្តល់ជូនអាហារូបករណ៍បញ្ចប់នៅថ្ងៃទី 30 ខែកក្កដា ឆ្នាំ២០២៣។ 
ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈ៖
ទូរសព្ទ៖ 016/099 997 282
Telegram: t.me/frontdesksunrise
ទីតាំង : https://goo.gl/maps/QkcsfHEsWeTTpWwe7

359758498 149756188130085 7149900045323188139 N

 

 

 

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia