អ្នកវិទ្យាសាស្ត្រថា ផ្កាយរណប Starlink របស់ Elon Musk គ្រោះថ្នាក់សម្រាប់ស្រទាប់អូសូន
Sakada Techie
JUNE 20 2024
អាជីវកម្ម 4.0
74 views
1 min read

ការសិក្សាថ្មីមួយបានបង្ហាញថា ផ្កាយរណប Starlink របស់ Elon Musk អាចបង្កឱ្យមានគ្រោះថ្នាក់បំផ្លាញស្រទាប់អូសូន នៅពេលផ្កាយរណបនេះធ្លាក់ចុះមកផែនដីវិញ។

មូលហេតុអ្នកវិទ្យាសាស្ត្រលើកឡើងដូច្នោះក៏ព្រោះតែ Starlink អំឡុងពេលវាធ្លាក់មក ចំហេះកកិតនឹងខ្យល់បរិយាកាសបង្ករទៅជាប្រតិកម្មគីមីបញ្ចេញអាលុយមីញ៉ូមអុកស៊ីត ជាសារធាតុដែលប៉ះពាល់ដល់ស្រទាប់អូសូនខ្លាំងបំផុតមួយ។

ដោយសារតែបែបនេះហើយ ក្រុមអ្នកស្រាវជ្រាវកំពុងពិភាក្សាពីការរៀបចំគោលការណ៍សម្រាប់ផ្កាយរណប Starlink ខណៈដែលចំនួនផ្កាយរណបរបស់ Elon Musk នេះនឹងកើនឡើងដល់ 42,000 ក្នុងឆ្នាំក្រោយ។

ការសិក្សានេះបានរំលឹកឱ្យយើងឃើញថា ការកែប្រែបរិយាកាសដោយសារគោលដៅអាកាសអាចមានហានិភ័យធ្ងន់ធ្ងរដូចករណីនេះ។

ប្រភព៖ Space.com, RNZ, The Next Web

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia