ក្រុមហ៊ុន MG ទទួលបានដំណែងកំពូលទី5 នៃទីផ្សាររថយន្តអគ្គិសនីក្នុងខែមេសាឆ្នាំ2024នៃបណ្តាប្រទេសធំៗទាំងបីនៅអឺរ៉ុប
Sakada Techie
JUNE 14 2024
PR
2 mins read

សមិទ្ធិផលដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន MG គឺការទទួលបានតំណែងមួយនៅក្នុងទីផ្សាររថយន្តអគ្គិសនីកំពូលលេខ5 នៅក្នុងប្រទេសអឺរ៉ុបធំៗចំនួន3 មានដូចជា: ចក្រភពអង់គ្លេស ប្រទេសបារាំង និងអេស្បាញ សម្រាប់ខែមេសា ឆ្នាំ2024នេះ។ សញ្ញានេះបង្ហាញពីការកើនឡើង និងមានឥទ្ធិពលដ៏ឆាប់រហ័សរបស់ MG នៅក្នុងវិស័យរថយន្តអគ្គិសនីនៅប៉ែកអឺរ៉ុប ដែលឆ្លុះបញ្ចាំងពីការរួមបញ្ចូលគ្នានៃយុទ្ធសាស្ត្រទីផ្សារដើម្បីឈរនៅចំណុចកំពូល, ការទាក់ទាញដល់អ្នកប្រើប្រាស់ និងការកើនឡើងនៃតម្រូវការរថយន្តអគ្គិសនី។

Photo 2024 05 23 08 36 21

Photo 2024 05 23 08 36 27

Photo 2024 05 23 08 36 31

កំណើនរបស់ MG នៅក្នុងទីផ្សារចក្រភពអង់គ្លេសពិតជាការកើនឡើងគួរឱ្យកត់សម្គាល់។ យីហោនេះបានប្រើប្រាស់កេរ្តិ៍ដំណែល និងភាពទំនើបនៃរថយន្តរបស់ខ្លួនដោយផ្តល់ជូននិងបំពេញតាមតម្រូវការអ្នកប្រើប្រាស់ ដើម្បីបង្កើននូវអត្រាប្រើប្រាស់រថយន្តអគ្គិសនី។ ជាមួយនឹងម៉ូដែលដ៏ពេញនិយមដូចជា: MG ZS EV, MG Marvel R និង MG4 បានទទួលការវាយតម្លៃវិជ្ជមានទៅលើរថយន្តអគ្គិសនីដែលមានតម្លៃសមរម្យ រយៈចម្ងាយបើកបរ និងលក្ខណៈពិសេសរបស់ពួកគេ ហើយ MG ក៏បានទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់នៅចក្រភពអង់គ្លេសយ៉ាងមានប្រសិទ្ធភាព។ នៅក្នុងខែមេសានេះ MG បានកាន់តំណែងរបស់ខ្លួននៃរថយន្តអគ្គិសនីឈរលើកំពូលទី4 (ដោយលក់ចេញចំនួន 5,637 គ្រឿង) ដែលត្រូវបានជម្រុញដោយការលក់ និងការពង្រីកបណ្តាញក្រុមហ៊ុនចែកចាយរបស់ខ្លួន។

នៅក្នុងប្រទេសបារាំង ជាទីផ្សារដែលត្រូវបានគេស្គាល់ថាមានការគាំទ្រយ៉ាងខ្លាំងលើការប្រើប្រាស់រថយន្តអគ្គិសនី និងបទប្បញ្ញត្តិដ៏តឹងរឹងនៃការបំភាយឧស្ម័នពុល ហើយភាពជោគជ័យរបស់ MG គឺជាសក្ខីភាពមួយចំពោះការតម្រឹមយុទ្ធសាស្ត្ររបស់ខ្លួនជាមួយនឹងតម្រូវការក្នុងស្រុក។ ទីផ្សារប្រទេសបារាំងបានបង្ហាញពីការអារម្មណ៍យ៉ាងខ្លាំងចំពោះតម្លៃដ៏ប្រកួតប្រជែងរបស់ MG និងគុណភាពនៃរថយន្តអគ្គិសនីរបស់ខ្លួន។ ម៉ូដែលជាច្រើនដូចជា: MG Marvel R, MG ZS EV និង MG4 Xpower បានឆ្លើយតបយ៉ាងល្អទៅកាន់អ្នកប្រើប្រាស់ក្នុងប្រទេសបារាំង ដោយផ្តល់នូវតុល្យភាពនៃរចនាបទ ដំណើរការបើកបរ និងការអនុវត្តជាក់ស្តែងនៃបទពិសោធន៏ដ៏ល្អ។ យុទ្ធសាស្ត្រនេះត្រូវបានជម្រុញឱ្យ MG ចូលទៅក្នុងម៉ាកយីហោរថយន្តអគ្គិសនីកំពូលទី5 នៅក្នុងប្រទេសបារាំងសម្រាប់ខែមេសា ឆ្នាំ2024 នេះ (ជាមួយការលក់ចេញចំនួន 3,516 គ្រឿង) ដែលជាទិន្នន័យយ៉ាងល្អគួរឱ្យកត់សម្គាល់នូវសមិទ្ធិផលដ៏សំខាន់នៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងខ្ពស់។

311304255 511213687122169 1296939440153204349 N

292594142 3537541723139872 684657446984850413 N

273044765 3408262506067795 7006788389852185549 N

ទីផ្សាររថយន្តអគ្គិសនីក្នុងប្រទេសអេស្បាញវិញ បើទោះបីមានមានទំហំតូចជាងបើធៀបនឹងចក្រភពអង់គ្លេស និងប្រទេសបារាំង ប៉ុន្តែគេសង្កេតឃើញថា មានកំណើនយ៉ាងឆាប់រហ័សជាមួយនឹងការបង្កើនការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយ៉ាងល្អ។ ការឈានជើងចូលទៅក្នុងទីផ្សារប្រទេសអេស្ប៉ាញរបស់ MG ត្រូវបានបំពេញតម្រូវការដោយភាពរីករាយ ជាពិសេសចំពោះសំណើរនៃតម្លៃរបស់ខ្លួន។ រថយន្តអគ្គិសនី MG4 និង MG ZS EV គឺទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងចំណោមអ្នកប្រើប្រាស់ជនជាតិអេស្ប៉ាញដែលកំពុងស្វែងរកជម្រើសរថយន្តអគ្គិសនីដែលអាចជឿទុកចិត្តបាន និងមានតម្លៃសមរម្យ។ ការកើនឡើងដ៏ខ្លាំងក្លារបស់ MG នៅក្នុងខែមេសានេះ ដោយទទួលបានតំណែងកំពូលទី3 ជាមួយនឹងចំនួនលក់ចេញ 839 គ្រឿង ហើយចំនួននេះគឺបង្ហាញពីការភាពជោគជ័យរបស់ខ្លួនទៅក្នុងទីផ្សារអគ្គិសនីរបស់អេស្ប៉ាញ។

318181060 3661038294123547 8850072916366919972 N

ការទទួលបានដំណែងកំពូលរបស់ MG នៅក្នុងទីផ្សារអឺរ៉ុបនៅប្រទេសសំខាន់ៗទាំងបីនេះ មិនមែនគ្រាន់តែជាការឆ្លុះបញ្ចាំងពីតម្លៃប្រកួតប្រជែង និងម៉ូដែលដ៏ទាក់ទាញរបស់គេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិរន្តរភាព និងការច្នៃប្រឌិតទៅមុខជានិច្ចផងដែរ។ ការវិនិយោគគឺជាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនក្នុងការពង្រីកក្រុមរថយន្តអគ្គិសនីរបស់ខ្លួន និងការបង្កើនបទពិសោធន៍ល្អដល់អតិថិជន ដោយដាក់ខ្លួនថាជាអ្នកលេងដ៏គួរឱ្យចាប់អារម្មណ៍បំផុតនៅក្នុងទីផ្សាររថយន្តអគ្គិសនីនៅប៉ែកអឺរ៉ុប។ ទន្ទឹមនឹងនោះ រថយន្តអគ្គិសនីដែលលក់ដាច់ជាងគេនៅអឺរ៉ុបក៏ត្រូវបានដាក់បង្ហាញក្នុងទីផ្សារប្រទេសកម្ពុជាផងដែរ ដើម្បីផ្តល់នូវជម្រើសរថយន្តអគ្គិសនីដែលមានស្តង់ដារអឺរ៉ុប មានតម្លៃសមរម្យ មានគុណភាពល្អ និងជម្រើសសន្សំសំចៃដល់អ្នកប្រើប្រាស់នៅកម្ពុជា។

ការឈានឡើងដល់កំពូលទាំង5 រថយន្ត MG នៅក្នុងទីផ្សាររថយន្តអគ្គិសនីនៅចក្រភពអង់គ្លេស ប្រទេសបារាំង និងអេស្ប៉ាញក្នុងខែមេសា ឆ្នាំ 2024 គឺជាកត្តាដ៏សំខាន់ដែលបង្ហាញពីឥទ្ធិពល និងការប្រកួតប្រជែងដែលកំពុងកើនឡើងរបស់ខ្លួននៅក្នុងទីផ្សាររថយន្តអគ្គិសនីនៅអឺរ៉ុប។ សមិទ្ធិផលនេះក៏បានឆ្លុះបញ្ចាំងពីការសម្របខ្លួនប្រកបដោយជោគជ័យរបស់ម៉ាកយីហោ MG ទៅនឹងតម្រូវការទីផ្សារ អមដោយការផ្តោតសំខាន់លើយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការផ្តល់នូវរថយន្តអគ្គិសនីប្រកបដោយគុណភាពល្អ និងមានតម្លៃសមរម្យ។ នៅពេលដែល MG កំពុងបន្តបង្កើតរថយន្តថ្មី និងពង្រីកបន្ថែមនូវបណ្តាញអ្នកចែកចាយ បានធ្វើឱ្យ MG ឈរនៅចំណុចមួយដែលប្រជាជនតែងតែគិតដល់មុនគេក្នុងពេលជ្រើសរើសរថយន្តអគ្គិសនី ហើយការធ្វើបែបនេះនឹងបន្តឱ្យមានការផ្លាស់ប្តូរលឿនបំផុតឆ្ពោះទៅរកទីផ្សាររថយន្តអគ្គិសនីនៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ី។

Mg Pr

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia