ធ្លាប់ធ្វើជំនួយការ ឱ្យ Bill Gates ប្រើត្រុកៗ ឥឡូវបុរសម្នាក់នេះ ជិតមានទ្រព្យជិតវ៉ាដាច់មេចាស់ខ្លួនហើយ
Sakada Techie
JUNE 18 2024
អាជីវកម្ម 4.0
179 views
1 min read

Steve Ballmer ធ្លាប់ជាជំនួយការផ្ទាល់ខ្លួនរបស់លោក Bill Gates កាល Microsoft ចាប់ផ្ដើមដំបូងៗ នៅពេលនេះលោកត្រូវបានកាសែត Bloomberg ព្យាករណ៍ថាសល់ទ្រព្យរហូត ១៥៤ពាន់លានដុល្លារ ហើយអាចនឹងវ៉ាដាច់មេចាស់ខ្លួននាពេលឆាប់ៗនេះ។

ទ្រព្យរបស់លោក Steve Ballmer នៅឆ្នាំ២០២៤នេះ ត្រូវបានសារព័ត៌មាន Bloomberg ធ្វើការព្យាករណ៍ថាបានកើនឡើងរហូតដល់ ២៤ពាន់លានដុល្លារនៅឆ្នាំ ២០២៤ នេះ ធ្វើឱ្យលោកក្លាយជាសេដ្ឋីមានជាងគេលេខ ៧លើលោក ហើយប្រកៀកប្រកិតនឹងទ្រព្យរបស់ Bill Gates ដែលមានខ្ទង់ ១៥៧ពាន់លានដុល្លារនោះ ពោលខុសគ្នាត្រឹមតែ ៣ពាន់លានដុល្លារតែប៉ូណ្ណោះ។

សន្ទុះនៃការហក់ឡើងសន្ធឹកនេះ ត្រូវបានអ្នកវិភាគនៅ Bloomberg ប៉ាន់ថាដោយសារតែ លោក Steve Ballmer នៅកាន់ជាប់ភាគហ៊ុនរបស់ Microsoft ដែលលោកសល់តមកតាំងតែជំនាន់លោកធ្វើការ និង លួចទិញថែមផងនោះ ស្របពេលយុគ AI ឈានមកដល់សន្ទុះតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft កើនឡើងក្រឺតៗ ក្នុងឆ្នាំ ២០២៤នេះ។

667152cc764df161125aa138

គូសបញ្ជាក់ថា លោកបានចូលធ្វើការនៅក្រុមហ៊ុន Microsoft ក្នុងឆ្នាំ ១៩៨០ ជាជំនួយការអគ្គនាយក យ៉ាងណាការងារនេះ លោកភាគច្រើនដើរតួរបីដូចជាអ្នកគ្រប់គ្រងអាជីវកម្មជាជាងជំនួយការផ្ទាល់ ដោយផ្ដើមដំបូងពីប្រាក់ ៥ម៉ឺនដុល្លារក្នុងមួយឆ្នាំ និង កម្រៃជើងសារ ១០% ទៅលើការរីកចម្រើននៃប្រាក់ចំណេញដែលលោកអាចធ្វើបាន ហើយលោកបានប្រែពីកម្រៃជើងសារនោះ ដូរយកជាភាគហ៊ុនក្រុមហ៊ុន Microsoft វិញ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia