នេះគឺជាឱកាសដ៏ល្អមួយសម្រាប់និស្សិតកម្ពុជា ដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung បានធ្វើការផ្ដល់អាហារូបករណ៍១០០% ទៅលើវគ្គសរសេរកូដ ដល់សិស្សនិស្សិតផ្នែកព័ត៌មានវិទ្យាឆ្នាំទី១ និងឆ្នាំទី២ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ដោយក្រុមហ៊ុន បានផ្ដល់អាហារូបករណ៍១០០% សម្រាប់វគ្គ "Coding & Programming with Python" សម្រាប់សិស្សិនិស្សិត៦០នាក់។ សម្រាប់ការសិក្សា នឹងប្រព្រឹត្តិទៅរៀងរាល់រសៀល ២:00 ដល់ម៉ោង០៥:00 / យប់ 0៥:៣០ ដល់ម៉ោង 0៨:៣០ សិក្សារយៈពេល៣ថ្ងៃក្នុងមួយសប្ដាហ៍ សរុប ៩០ម៉ោង។
គួរជម្រាបផងដែរថ សម្រាប់កាលបរិច្ឆេទចូលរៀន វគ្គសិក្សាសរសេរកូដ ដែលផ្ដល់ឱ្យដោយក្រុមហ៊ុន Samsung នេះ នឹងចាប់ផ្ដើមនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២២។ អាចធ្វើការចុះឈ្មោះតាមរយៈតំណរលីងនេះបាន៖ https://bit.ly/PythonCodingProgramming ឬអាចចូលទៅកាន់ហ្វេសប៊ុកផេករបស់ IT Center – RUPP ដើម្បីទទួលបានព័ត៌មានបន្ថែមផងដែរ៕
អត្ថបទដោយ៖ ម៉ម ណាវ៉ាសិរិ (Telegram: @Navasiri)