ដើរខុសគេ! គេលក់អ៊ីនធឺណិតលើផែនដី តែ Nokia កំពុងតអ៊ីនធឺណិត4G ទៅឋានព្រះចន្ទ គ្រោងផ្ដល់សេវាឆ្នាំ២០២៥
Navasiri Morm
APRIL 21 2023
អាជីវកម្ម 4.0
93 views
1 min read

ទោះបីជាមិនសូវក្ដុងក្ដាំងខ្លាំងក្នុងវិស័យស្មាតហ្វូន ប៉ុន្ដែក្រុមហ៊ុនបច្ចេកវិទ្យា Nokia ហាក់មមាញឹកជាមួយនឹង គម្រោងស្រាវជ្រាវអភិវឌ្ឍន៍បច្ចេកវិទ្យាជាច្រើន។ ជាក់ស្ដែង ក្រុមហ៊ុន Nokia កំពុងតែសម្ងំទទួលគម្រោងធំ តអ៊ីនធឺណិតល្បឿន 4G ទៅឋានព្រះចន្ទ សម្រាប់ឱ្យក្រុមការងារអ្នកស្រាវជ្រាវមកពីអង្គការ NASA។

87

បើយោងតាមការចុះផ្សាយនៅលើវេបសាយផ្លូវការរបស់ NASA បានឱ្យដឹងថា ក្រុមហ៊ុន Nokia ទទួលបានកញ្ចប់ថវិកាប្រមាណ ១៤,១លានដុល្លារអាមេរិក សម្រាប់ចាយទៅលើការធ្វើគម្រោងតអ៊ីនធឺណិតនៅលើឋានព្រះចន្ទ ខណៈបើតាមការបញ្ជាក់របស់ក្រុមហ៊ុន Nokia កាលពីពេលកន្លងមក ក្រុមហ៊ុន Nokia បានឱ្យដឹងថា​ គម្រោងសាងសង់បណ្ដាញប្រព័ន្ធ 4G នៅលើភពព្រះច័ន្ទនេះ ត្រូវបានចាប់ផ្ដើមអនុវត្តន៍តាំងតែពីចុងឆ្នាំ២០២២មកម្លេះ។

ជាមួយគ្នានេះដែរ មូលហេតុដែល NASA និង Nokia ត្រូវចាប់ដៃគ្នាតភ្ជាប់អ៊ីនធឺណិតល្បឿន 4G នៅលើព្រះច័ន្ទដូច្នេះ គឺដើម្បីឱ្យក្រុមអ្នកស្រាវជ្រាវរបស់ NASA អាចធ្វើការទំនាក់ទំនង ការបញ្ជូនទិន្នន័យ គ្រប់គ្រងឧបករណ៍ ក៏ដូចជាផ្ញើរូបភាពនិងវីដេអូផ្សេងៗ ពីឋានព្រះច័ន្ទមកផែនដីនៅពេលទៅធ្វើបេសកម្មនៅលើភពព្រះចន្ទ។

88

គូសបញ្ជាក់ផងដែរថា អង្គការ NASA គ្រោងនឹងធ្វើបេសកកម្មឡើងទៅឋានព្រះចន្ទម្ដងទៀត នៅក្នុងឆ្នាំ២០២៥ខាងមុខ។​ ហើយការតភ្ជាប់អ៊ីនធឺណិតល្បឿន 4G របស់ Nokia នឹងរួមចំណែកជួយឱ្យការងារស្រាវជ្រាវរបស់ NASA កាន់តែដំណើរការបានយ៉ាងរលូន។ ហើយគេរំពឹងថា នឹងអាចស្វែងរកនូវអ្វីដែលថ្មីពីដំណើរនៃការឡើងទៅកាន់ឋានព្រះចន្ទក្នុងពេលខាងមុខនេះផងដែរ៕

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia